backup og meta

ក្មេងកើតគ្រុនឈាម មកសម្រាកនៅពេទ្យកុមារជាតិច្រើនខ្លាំង ដល់ថ្នាក់គ្មានបន្ទប់ដេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 21, 2019

    ក្មេងកើតគ្រុនឈាម មកសម្រាកនៅពេទ្យកុមារជាតិច្រើនខ្លាំង ដល់ថ្នាក់គ្មានបន្ទប់ដេក

    តាម​តួលេខ​ពី​មន្ទីរពេទ្យ​នានា​ទូទាំង​ប្រទេស ក្មេង​កើត​ជំងឺ​គ្រុនឈាម​កើន​ឡើង​យ៉ាង​ខ្លាំង ងាក​មក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ ក៏​កើន​ឡើង​ខ្លាំង​ដែរ ដល់​ថ្នាក់​គ្មាន​បន្ទប់​ដេក តម្រូវ​ឲ្យ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​ក្រៅ​បន្ទប់។ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស

    លោក​វេជ្ជបណ្ឌិត​ថា ចូល​ដល់ ខែ មិថុនា​នេះ ១ ថ្ងៃ​មាន​កូន​ក្មេង​កើត​ជំងឺ​គ្រុន​ឈាម​ករណី​ចូលថ្មី​ជាង ១០០ នាក់ ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ខណៈ​ចំនួន​សរុប​វិញ​មាន​ដល់​ទៅ​ជាង ៣ ០០ នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ទាំង​ប្រភេទ​គ្រុនឈាម​កម្រិត​សម្រាល និង​ធ្ងន់ធ្ងរ។

    អត្ថបទពាក់ព័ន្ធ៖ 

    នាយកមន្ទីរពេទ្យកុមារជាតិ
    វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ

    ទោះ​ជា​តួលេខ​កូន​ក្មេង​កើត​ជំងឺ​គ្រុន​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ក្តី ក៏​ខាង​មន្ទីរពេទ្យ​កុមារ​មាន​លទ្ធភាព​ព្យាបាល ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ មន្ទីរពេទ្យ​កុមារ​អត់​កន្លែង​សម្រាក​ព្យាបាល ដោយ​មាន​គ្រែ​ចំនួន​តែ ៣០០ គ្រែ​ប៉ុណ្ណោះ ខណៈ​អ្នក​ជំងឺ​សរុប​រួម​ទាំង​ក្មេង​កើត​ជំងឺ​ផ្សេងៗ និង​គ្រុនឈាម​មាន​ចំនួន​ជិត ៨០០ នាក់។ ខាង​មន្ទីរពេទ្យ​នៅ​តែ​អាច​ជួយ​ព្យាបាល​ក្មេង​កើត​គ្រុន​ឈាម​បាន តែ​អត់​មាន​កន្លែង អស់​បន្ទប់ អស់​គ្រែ ត្រូវ​ដាក់​ខាង​ក្រៅ​បន្ទប់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម