backup og meta

ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះ៤ខេត្តហើយ វីរុសជំងឺនេះសាហាវម៉េចខ្លះ អាចឆ្លងទៅមនុស្សទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2019

    ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះ៤ខេត្តហើយ វីរុសជំងឺនេះសាហាវម៉េចខ្លះ អាចឆ្លងទៅមនុស្សទេ?

    មក​ដល់​ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ចំនួន ៤ ខេត្ត ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និង​ស្វាយរៀង។ កត្តា​នេះ​បង្ក​ឲ្យ​កសិករ​ចិញ្ចឹម​ជ្រូក​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ឯ​ពលរដ្ឋ​ធម្មតា​វិញ លែង​ហ៊ាន​បរិភោគ​សាច់​ជ្រូក ខ្លាច​ក្រែង​ទិញ​ប៉ះ​ជ្រូក​ឈឺ ប៉ះពាល់​សុខភាព។

    នៅ​ថ្ងៃនេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​តប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ខ្លាំង​លើ​សត្វ​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​ច្រើន តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទេ។

    ទោះបី​ជា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​ដល់​មនុស្ស និង​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ពិត​មែន តែ​យើង​មិន​ត្រូវ​ញ៉ាំ​សាច់​សត្វ​ដែល​មាន​ជំងឺ​នោះ​ទេ ហើយ​រាល់​សាច់​សត្វ​ទាំង​អស់​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ព្រោះវីរុស​ដែល​បង្ក​ជំងឺ​ប៉េស្ត​អាហ្វ្រិក​មាន​ភាព​ធន់​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូក និង​បរិយាកាស​ខាងក្រៅ រហូត​ដល់ ១០០០ ថ្ងៃ​ឯណោះ។ នេះបើ​តាម​ការ​ផ្សព្វផ្សាយ​របស់នាយក​ដ្ឋាន​​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

    ប៉េស្តជ្រូកអាហ្វ្រិក
    តារាងភាព​ធន់របស់វីរុសជំងឺប៉េស្តជ្រូកអាហ្វ្រិក ​នៅ​ក្នុង​ផលិតផល​សាច់​ជ្រូកនិងបរិស្ថាន

    ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកជា​ជំងឺ​ឆ្លង​ធ្ងន់​ធ្ងរ ​គ្មាន​វិធី​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នោះ​ទេ វា​បង្ក​ឡើង​ដោយ​វីរុស ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​ការ​ចម្លង​​ដោយ​​ផ្ទាល់ ឬ​​ប្រយោល ហើយ​ជ្រូក​ដែល​ឆ្លង​វីរុស​នេះ​អត្រា​ស្លាប់​ស្ទើរ​តែ ១០០%។ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបាន​ឆ្លង​រាល​ដាល​លើ​ជ្រូក​នៅ​ខេត្តរតនគិរីដំបូង​គេបង្អស់ កាល​ពី​ខែ មីនា ឆ្នាំ ២០១៩។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម