ចំពោះមូលហេតុដែលជំងឺប៉េស្តជ្រូកអាហ្រិកមិនឆ្លងដល់មនុស្សនោះ មន្ត្រីនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បកស្រាយថា តាមវិទ្យាសាស្ត្រជំងឺនេះមិនឆ្លងមកមនុស្សនោះទេ ព្រោះភ្នាក់ងារទទួល (Receptor) នៅក្នុងខ្លួនមនុស្សមិនចាប់់យកវីរ៉ុសផ្តាសាយជ្រូកអាហ្វ្រិកទេ ដូច្នេះកាលណា Receptor អត់ចាប់យក ពេលដែលវីរ៉ុសនោះចូលដល់ក្នុងខ្លួនមនុស្សអាចបញ្ចេញចោល ឬក៏ងាប់។
ម្យ៉ាងវិញទៀត នៅក្នុងការបែងចែកចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក និងអង្គការសុខភាពសត្វពិភពលោក ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនចាត់ចូលទៅក្នុងជំងឺដែលឆ្លងពីសត្វទៅមនុស្សនោះទេ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាជំងឺឆ្លងរាលត្បាតធ្ងន់ធ្ងរបង្កឡើងដោយវីរុស។ ជំងឺនេះឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើសត្វជ្រូកគ្រប់ប្រភេទ តាមរយៈការចម្លងផ្ទាល់រវាងជ្រូកស្រុកនិងជ្រូកស្រុក ជ្រូកស្រុកនិងជ្រូកព្រៃ ឬដោយប្រយោល។
ចាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី រហូតដល់ ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ មក ពេលមានសត្វជ្រូកជាង២ពាន់ក្បាលត្រូវបានសម្លាប់ និងបំផ្លាញចោល ដែលសុទ្ធតែជាសត្វជ្រូកចិញ្ចឹមដោយបងបងប្អូនកសិករជាលក្ខណៈគ្រួសារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕