backup og meta

ផ្ទុះជំងឺអេបូឡានៅកុងហ្គោ ត្រូវប្រយ័ត្ន ជំងឺនេះឆ្លងសាហាវណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 18, 2019

    ផ្ទុះជំងឺអេបូឡានៅកុងហ្គោ ត្រូវប្រយ័ត្ន ជំងឺនេះឆ្លងសាហាវណាស់

    ជំងឺ​អេបូឡា​កំពុង​តែ​ផ្ទុះ​នៅ​សាធារណ​រដ្ឋ​កុងហ្គោ នៃ​ទ្វីប​អាហ្វ្រិក ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រកាស​ការ​ផ្ទុះ​ជំងឺ​នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ ដែល​មាន​ការ​ព្រួយ​បារម្ភជា​លក្ខណៈ​អន្តរជាតិ។

    ដោយសារ​តែ​អេបូឡា ជា​ជំងឺ​កាច​សាហាវ អត្រា​ឆ្លង​លឿន នាយកដ្ឋាន​ប្រយុទ្ធ​​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​ពលរដ្ឋខ្មែរ​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ក្នុង​ទ្វីប​អាហ្រិក ហើយ​មាន​រោគ​សញ្ញា ដូចជា គ្រុនក្តៅ​លើស​ពី ៣៨,៥ អង្សារសេ ឈឺសាច់ដុំ អស់កម្លាំង ក្អួត កន្ទួលក្រហម ឬចេញឈាម ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​នៅ​ជិត​បំផុត ឬ​ទាក់ទង​ទូរស័ព្ទលេខ ១១៥។

    ១- ជំងឺ​អេបូឡាឆ្លង​ដូច​ម្តេច?

    អេបូឡា ជា​ជំងឺ​ធ្ងន់ធ្ងរ កើត​មាន​លើ​មនុស្ស និង​សត្វ បណ្តាល​មក​ពី​មេរោគ​អេបូឡា។ អ្នក​កើត​ជំងឺ​នេះ​មាន​​អត្រា​ស្លាប់​រហូត​ដល់ ៩០% ឯណោះ។ ជំងឺ​អេបូឡាឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​ឈាម ទឹកនោម ញើស កម្អួត ទឹកមាត់ ទឹកកាម សំបោរ ទឹកភ្នែក​របស់​អ្ន​កជំងឺ និង​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ ឬ​ប៉ះពាល់​សាកសព​ដែល​ស្លាប់​ដោយ​ជំងឺ​អេបូឡា។

    អេបូឡា

    ២- រោគសញ្ញា​ជំងឺ​អេបូឡា

    បើ​តាម​ប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល រោគ​សញ្ញា​ជំងឺ​អេបូឡា កើត​មាន​ឡើង​ពី ២-២១ ថ្ងៃ ក្រោយ​ប៉ះពាល់​អ្នក​កើត​ជំងឺ​អេបូឡា ឬ​សាកសព​ដែល​ស្លាប់​ដោយ​ជំងឺ​អេបូឡា។

    រោគ​សញ្ញា​ដំបូង៖

    – គ្រុនក្តៅលើសពី ៣៨,៥ អង្សារសេ

    – ឈឺសាច់ដុំ

    – អស់កម្លាំង

    – ឈឺក្បាល

    – ឈឺក។

    រោគ​សញ្ញា​បន្ទាប់៖

    – ក្អួត

    – រាក

    – ចេញកន្ទួលក្រហម

    – ចេញឈាម។

    ៣- វិធី​បង្ការ​ជំងឺ​អេបូឡា

    ដោយ​ហេតុថា មេរោគ​ជំងឺ​អេបូឡា​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ងាយ​ឆ្លង និង​អាច​ស្លាប់​បាន​នោះ តម្រូវ​ឲ្យ​មាន​វិធី​បង្ការ​តឹងរឹង​បំផុត។

    – ឧស្សាហ៍​លាង​ដៃ​ជាមួយ​ទឹក និង​សាប៊ូ

    – កុំ​ប៉ះពាល់​អ្នក​ជំងឺ ឬ​សាកសព​អ្នក​ជំងឺ

    – កុំ​ប៉ះ​ទឹក​សរីរាង្គ​អ្នក​ជំងឺ (ឈាម ទឹកនោម ញើស កម្អួត ទឹកមាត់ ទឹកកាម សំបោរ ទឹកភ្នែក)។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម