backup og meta

ដឹងអត់? នេះជាបញ្ហាឧស្សាហ៍កើតលើស្រីៗពពោះ ​និង​បំបៅដោះកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Aug 02, 2023

    ដឹងអត់? នេះជាបញ្ហាឧស្សាហ៍កើតលើស្រីៗពពោះ ​និង​បំបៅដោះកូន

    តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ​ ប្រហែល​ជា​ជួប​ផល​លំបាកច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។ ម្ដាយ​ថ្មីថ្មោង គេច​មិន​ផុត​ពី​រត់​រក​ជំនួយ ពេល​កូន​តូច​មាន​បញ្ហា​ម្ដងៗ​ទេ។ ថ្ងៃ​នេះ យើង​នឹង​លម្អិតពី​​បញ្ហា​ដែល​អាច​កើត​ឡើង តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ ប្រហែល​ជា​ជួប​ផល​លំបាក ឬ​បញ្ហា​ច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។

    ១- បញ្ហាឧស្សាហ៍កើតមាន

    ភាគ​ច្រើន​បញ្ហា​ដែល​ស្រីៗ​ឆ្លង​ទន្លេហើយ​ ឧស្សាហ៍​ប្រទះ មាន​ដូចជា  រលាក​សុដន់ កូនកើតច្រាំង កូន​ជាប់​អណ្តាត សុដន់​ឡើង​រីក​ធំ ទឹកដោះ​ចេញ​តិច មាន​ខ្ទុះ​នៅ​សុដន់ ស្ទះ​ក្រពេញ​ទឹក​ដោះ  ប្រេះ​ឬ​ឈឺ​ចុង​សុដន់ ទឹកដោះ​ចេញ​ច្រើន​ជ្រុល​ ឬ បំបៅ​ដោះ​កូន​មិន​ត្រូវ​តាម​ក្បួន។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ២- មូលហេតុ

    ធម្មតា មាន​ហេតុ ប្រាកដ​ជា​មាន​ផល។ ស្វែងយល់​ទាំង​អស់​គ្នា ​ថា​តើ​ចំណុច​នីមួយៗ កើត​ឡើង​ដោយ​របៀបម៉េច ហើយ​មក​ពី​អ្វី បាន​ចឹង។

    -ប្រេះ ឬ​ឈឺ​ចុង​សុដន់៖ ចន្លោះ​ពី ៣-៧​ថ្ងៃ ក្រោយ​ពី​បំបៅ​ដោះ អាការៈ និង​អារម្មណ៍​​ឈឺ​ចុង​សុដន់ ​តិចតួច​អាច​កើត​មាន​ ដោយសារ​តែ​យើង​ដាក់​កូន​ឲ្យ​បៅ​ខុស​បែប​បទ។ ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ឈឺ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ពីព្រោះ​បើ​ទុក​កាន់​តែ​យូរ​នឹង​កាន់​តែ​ឈឺ​ខ្លាំង។

    -ទឹកដោះ​ចេញ​តិច៖ ភាគ​ច្រើន​មក​ពី​អារម្មណ៍​របស់​ម៉ាក់ៗ ព្រោះ​ពេល​ដែល​ចាប់​ផ្ដើម​ឲ្យ​កូន​បៅ​ ​តែង​បារម្ភ​ថា​ខ្លាច​កូន​បៅ​អត់​គ្រប់​​ ឬ​អត់​ឆ្អែត តែ​តាម​ពិត​ទៅ​ទឹកដោះ​របស់​យើងមាន​គ្រប់គ្រាន់​សម្រាប់​កូន​ហើយ។​ យល់​ល្អ​ពេល​បំបៅ​ដោះ​កូន​ម្តងៗ​គួរតែ​ឲ្យ​កូន​បៅ​ទាំង​សងខាង​ដើម្បី​ភ្ញោច​ឲ្យ​ទឹកដោះ​ចេញ​បាន​ទាំង​សង​ខាង។

    អត្ថបទគួរអាន៖

    -សុដន់​ឡើង​រីកធំ៖ សុដន់​ឡើង​ (ឬ​រីក​ធំ) ​គឺជា​ការ​ដែល​សុដន់​ឡើង​ហើម​ដោយសារ​ទឹកដោះ​ច្រើន​ពេក។ យើងអាច​មាន​អារម្មណ៍​ថា​តឹង​ណែន​ហើយ​ឈឺ។គេ​ច្រើន​ឃើញ​ការ​ឡើង​រីកធំ​នេះ​នៅ​ថ្ងៃ​បំបៅដោះ​ទី១​ ប៉ុន្តែ ​២-៣​ថ្ងៃក្រោយ​មក​វា​នឹង​ត្រលប់​មក​ធម្មតា​វិញ​។ ​ម្យ៉ាង​វិញ​ទៀត​ការ​រីកធំ​នៃ​សុដន់​ក៏​គេ​ឃើញ​មាន​នៅ​ពេល​ដែល​ទារក​ចង់​ឈប់​បៅ​ដែរ​ហើយវា​ក៏ជា​សញ្ញា​មួយ​ដែល​យើង​គួរ​តែ​ចាប់​ផ្តើម​ឲ្យ​អាហារ​រឹង​ទៅ​កូន​យើង។

    -បំបៅ​ដោះ​កូន​មិន​ត្រូវ​តាម​ក្បួន៖ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​គឺថា​ដើម្បី​បំបៅ​កូន​ឲ្យ​ត្រូវ​តាម​ក្បូន​ គឺ​ត្រូវការ​ពេល​វេលា​មួយ​រយៈ។ ​នៅ​ពេល​ដែល​បៅ​បាន​ត្រឹមត្រូវកូនយើង​មើល​ទៅ​ឆ្អែត​ ហើយ​យើងនឹង​គ្មាន​ការ​ឈឺចាប់​ក្រោយ​ពេល​បំបៅ​ផង​ដែរ។

    -ទឹកដោះ​ចេញ​ច្រើន​ជ្រុល៖ មាន​ពេលខ្លះ​ទឹក​ដោះ​ម្តាយ​ចេញ​ច្រើន​ខុស​ធម្មតា។ ចូរ​ឆាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ក៏ពេលជួប​ហេតុការណ៍​បែប​នេះ​។​

    -កូនកើត​ជ្រាំង៖ ពេល​ម៉ាក់ប្រេះ​ចុង​សុដន់​​មេរោគ​មួយ​ចំនួន​ដែលជា​ពពួក​ផ្សិត និង​ឆ្លង​ចូល​ទៅ​ក្នុង​សុដន់​ ហើយ​បង្ក​ឲ្យ​ចេញ​ជា​ជ្រាំង​។​

    -ស្ទះ​ក្រពេញ​ទឹកដោះ៖ សុដន់​ឧស្សាហ៍​រីកធំ​អាច​បណ្តាល​ឲ្យ​ស្ទះ​ក្រពេញ​ទឹក​ដោះ​។ ​នៅ​ពេល​ស្ទះ យើង​អាច​ស្ទាប​ប៉ះ​ដុំតូចៗ​នៅ​ក្នុង​សុដន់ ​ហើយ​ដើម្បី​ឲ្យ​ធូរ​គួរ​បំបៅ​កូន​នៅ​ខាង​ដែល​ឈឺ​នោះ​។​

    -រលាក​សុដន់៖ វា​ច្រើន​កើត​ឡើង​នៅពេល​ដែល​ក្រពេញ​ទឹកដោះ​យើងស្ទះ​ក្នុង​រយៈពេល​យូរ។​ ការ​រលាក​សុដន់​ធ្វើ​ឲ្យ​ឈឺ​ហើយ​មាន​អារម្មណ៍​ក្តៅភាយៗ​ដូចពេល​យើង​ផ្តាសាយ​ដែរ។ យើង​គួរ​តែ​ឲ្យ​កូន​បៅ​ខាង​ដែល​ឈឺ​ដើម្បី​ឲ្យ​ឆាប់​បាន​ធូរ។ បើក្នុង​កំឡុង ១២-២៤ម៉ោង ​ហើយ​យើង​នៅ​តែ​មិន​បាន​ធូរ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ហើយប្រហែល​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ហើយ​។​

    -មាន​ខ្ទុះ​នៅ​សុដន់៖ រលាក​សុដន់​ញឹកញាប់​អាច​បណ្តាល​ឲ្យ​មាន​ខ្ទុះ​បាន ​ហើយ​កាលណា​មាន​ខ្ទុះ​ហើយ​ចាំបាច់​ត្រូវ​តែ​វះ​កាត់។

    -កូន​ជាប់​អណ្តាត៖ កូនជាប់​អណ្តាត​ គឺ​មានន័យថា​សរសៃ​ដែល​ត​ពី​ចុង​អណ្តាត​ទៅ​ក្រអូម​មាត់​កូន​ខ្លី​ខុស​ធម្មតា។​ ករណី​នេះ​មាន​ប្រហែល​ ៤-១១% នៃ​ទារក។ ការ​ជាប់​អណ្តាត​ធ្វើ​ឲ្យ​កូន​ពិបាក​បៅ​តែអ្វី​ដែល​សំណាង​នោះ ​គឺ​បញ្ហា​នេះ​អាច​ព្យាបាល​បាន។

    បញ្ហា​អី​ខ្លះ ដែល​ស្រីៗជាម្តាយ​​ធ្លាប់​ជួប? ឬ​បើ​អត់​ទាន់​ឆ្លង​ទន្លេ​ទេ ខ្លាច​បញ្ហា​ណា​ជាង​គេ ក្នុង​ចំណោម បញ្ហា​ខាងលើ?

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Aug 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម