backup og meta

បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ ប៉ាម៉ាក់អាចសាក​វិធី​ទាំង​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ 3 weeks ago

    បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ ប៉ាម៉ាក់អាចសាក​វិធី​ទាំង​នេះ​

    បើកូន​អត់​ឡើង​គីឡូ​កុំ​បារម្ភទៀត។ ឡើង​គីឡូ​បាន មិនមែន​ចេះ​តែ​ញ៉ាំ​ទេ​ត្រូវ​មាន​របៀប និង​កម្រិត​ញុំា​ត្រឹមត្រូវ។ តោះ ស្វែងយល់​ដំណោះស្រាយ​ធ្វើ​ម៉េច​ឲ្យ​កូន​តូចៗ​ឡើង​គីឡូ។

    ១- កាឡូរីដែលត្រូវការតាមអាយុ

    ក្មេងអាយុ ២-៣ ឆ្នាំ ត្រូវ​ការ​ប្រហែល ១០០០ កាឡូរី ហើយ​អាយុចាប់ពី ៤-៨ ឆ្នាំ ត្រូវការ ១២០០-១៤០០ កាឡូរី/ថ្ងៃ។ សម្រាប់​ក្មេង​ដែល​គីឡូ​តិច ត្រូវ​ញុំា​ជា​ប្រចាំ​ថ្ងៃ គួរ​បន្ថែម ៥០០ កាឡូរីលើចំនួន​កាឡូរី​ធម្មតាដែល​ត្រូវការ​រាល់ថ្ងៃ។

    ២- បង្កើនខ្លាញ់ក្នុងរបបអាហារ 

    គួរ​បន្ថែម​សារធាតុ​ខ្លាញ់​ក្នុង​របប​អាហារ ព្រោះ​វា​មាន​ចំនួន​កាឡូរី​ច្រើន​ជាង​អាហារ​ផ្សេង​ទៀត។ ប្រេង​អូលីវ ប្រេងកាណូឡា (Canola) ប៊័រម៉ាការីន (no tran fate Margarine) និង ម៉ាយ៉ូណេស (Mayonnaise) អាច​បន្ថែម​ក្នុង​អាហារ ដូចជា ទឹកជ្រលក់ មានជាតិក្រែម ឬ ហ្រ្វូម៉ា លើបាយប៉ាស្តា។

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក

    គណនាថ្ងៃសម្រាលកូន

    ៣- បង្កើនជាតិកាបូអ៊ីដ្រាត

    កាបូអ៊ីដ្រាត មាន ៤ កាឡូរី/ក្រាម។ ឲ្យ​កូន​ព្យាយាម​ញ៉ាំ​ចំណី​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត និងកាឡូរី មាន​ដូចជា ទំពាំងបាយ ជូរក្រៀម ផ្លែឈើក្រៀម ដំណាប់ ទឹកឃ្មុំ ផ្លែឈើកិន ផ្លែឈើស្រស់ ផ្លែប៉ោម ស្ងោរ កិនម៉ដ្ត ឬ​ពពួក​គ្រាប់​ធញ្ញជាតិ​សម្រាប់​ឆុងញ៉ាំ (ឧ. ស្រូវសាឡី ពោត)។

    ៤- បង្កើនកាឡូរីពីភេសជ្ជៈ 

    ផ្លែឈើ​ជាមួយ​ទឹកដោះគោ​ជូរ និង​ទឹកដោះគោ​ដែល​មាន​គ្រប់​សមាសធាតុ អាច​ជា​ជម្រើស​ដ៏​ល្អ ដោយសារ​វា​មាន​ផ្ទុក​វីតាមីន និង​សារធាតុរ៉ែ​ខនិជ​ច្រើន។

    ៥- ញ៉ាំឲ្យទៀងទាត់ 

    – បាយ ៣ ពេល គួរ​ញ៉ាំ​ឲ្យ​ទៀង បូក​បន្ថែម​ជាមួយ​ភេសជ្ជៈ ឬ​ចំណី​មាន​ប្រយោជន៍​បន្ទាប់​បន្សំ។

    – កុំភ្លេច​ទឹកដោះគោ គ្រាប់​ធញ្ញជាតិ បន្លែ និង​ផ្លែឈើ ប៊័រ ឬ​ដំណាប់​សណ្តែក ដី សាច់ ក្នុងគ្រាប់ រុក្ខជាតិ និង​ប្រេងអូលីវ ។ អាហារ​ទាំងនេះ​អាច​ទប់​ទល់​ការ​រលាក។

    – ហាត់ប្រាណ​ក៏​ជា​ចំណែក​សំខាន់​ដែរ ដោយ​ជួយ​ភ្ញោច ការ​លូតលាស់​សាច់ដុំ។ យើង​អាច​ឡើង សាច់ដុំ ជំនួស​ឲ្យ​ការ​ទទួលជាតិ​ខ្លាញ់។ ហាត់​ប្រាណ ហើយ​ញ៉ាំ​បាន​ច្រើន ហើយ​ស្រេក​ទឹក អ៊ីចឹង​គួរញ៉ាំ​ទឹក​ផ្លែឈើ និង​សារធាតុរាវ​ដែល​មាន​កាឡូរី​បន្ថែម ។

    ចំណុចសំខាន់

    ឡើង​គីឡូ​បាន មិនមែន​ចេះ​តែ​ញ៉ាំ​ទេ​ត្រូវ​មាន​របៀប និង​កម្រិត​ញុំា​ត្រឹមត្រូវ។ តោះ ស្វែងយល់​ដំណោះស្រាយ​ធ្វើ​ម៉េច​ឲ្យ​កូន​តូចៗ​ឡើង​គីឡូ។
    • យល់​ដឹង​កាឡូរី​ដែល​ត្រូវការ​តាម​អាយុ​
    • បង្កើន​ខ្លាញ់​ក្នុង​របប​អាហារ​
    • បង្កើន​ជាតិ​កាបូអ៊ីដ្រាត
    • បង្កើន​កាឡូរី​ពី​ភេសជ្ជៈ
    • ញ៉ាំ​ឲ្យ​ទៀងទាត់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម