backup og meta

អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 01, 2019

    អ្វីជា Prebiotics ហើយហេតុអ្វីពេលកូនទើបចេះដើរ ត្រូវការចាំបាច់បំផុត?

    ម៉ាក់ប៉ា​ច្បាស់​ជា​ធ្លាប់​ឮ​ពាក្យ Prebiotics តាម​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​ទឹកដោះ​ជា​ញឹក​ញាប់។ ចុះ​មាន​ឆ្ងល់​អត់ អីទៅជា Prebiotics? Prebiotics សំខាន់​យ៉ាង​ចំពោះ​ទារក ពិសេស​កូន​ទើប​ចេះ​ដើរ?

    ១- អ្វីទៅជា Prebiotics?

    Prebiotics គឺ​ជា​បណ្តុំ​​អាហារ​សរសៃ​ពិសេស​​មួយ (កាបូអ៊ីដ្រាត) សម្រាប់​ជំរុញ​​ឲ្យ​មានការ​លូតលាស់ Probiotics ដែល​ជា​បាក់តេរី​ល្អ​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។ បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។

    ២- អ្នកណា​ខ្លះ​ត្រូវ​ការ Prebiotics ជា​ចាំបាច់?

    មនុស្ស​គ្រប់​វ័យ​ត្រូវ​ការ Prebiotics ប៉ុន្តែ​អ្នក​ត្រូវ​ការ Prebiotics ជា​ចាំបាច់​នោះ គឺ​ទារក​ទើប​កើត ពិសេស​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ អាយុ​ចាប់​ពី​ ១-២ឆ្នាំ។

    ហេតុអី​ពេល​កូន​ទើប​ចេះ​ដើរ ត្រូវ​ការ Prebiotics ចាំបាច់​បំផុត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា៖

    ទី១ កូន​ក្មេង​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ពោះវៀន​ក៏​នៅ​ខ្ចី ងាយ​រងការ​វាយ​​ប្រហារ​​ដោយ​​មេរោគ​អាក្រក់​ផ្សេងៗដែល​បង្ក​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្សេងៗ។ ផ្ទុយ​មក​វិញ​ កាលណា​ពួក​គេ​ទទួល​បាន Prebiotics គ្រប់គ្រាន់ នាំ​ឲ្យ​សម្បូរ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន រារាំង​នូវ​ការ​កើត​ជំងឺ​ផ្សេងៗ ទោះ​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​នៅ​ខ្សោយ​ក្តី។

    ទី២ កូន​ក្មេង​ទើប​ចេះ​ដើរ រពឹស​ខ្លាំង​ណាស់ ដើរ​ផង វារ​ផង ចាប់​ទាញ ឬ​ប៉ះ​របស់​ផ្សេងៗ ពិសេស​របស់​កខ្វក់ ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ បង្ក​ទៅ​រាករូស។

    ទី៣ ពោះវៀន​កូន​ក្មេង​នៅ​ខ្សោយ ពិបាក​រំលាយ​អាហារ ញ៉ាំ​អី​ផ្តេសផ្តាស ឬ​ក៏​ញ៉ាំ​ប៉ះចំ​អាហារ​មិន​មាន​អនាម័យ ទៅ​ជា​ក្តៀន​លាមក ឬ​រាករូស។

    ករណី​ទី​២ និងទី៣​នេះ ដូចគ្នា​ទៅ​នឹង​ករណី​ទី១ បើ​កូន​ក្មេង​មាន​បាក់​តេរីល្អ​ក្នុង​ពោះវៀន អាច​ជួយ​សម្រួល​ការ​រំលាយ​អាហារ ការពារ​ជំងឺ​រាករូស និង​ជួយ​ការពារ​កុំ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​មិន​ឲ្យ​បាត់បង់ច្រើន។

    អត្ថបទពាក់ព័ន្ធ៖ 

    Prebiotics

    ៣- Prebiotics មាន​នៅ​ក្នុង​អី​ខ្លះ?

    Prebiotics មាន​ច្រើន​ប្រភេទ ក្រៅ​ពី​មាន​នៅ​ក្នុង​អាហារ​បំប៉ន ពិសេស​ម្សៅ​ទឹកដោះគោ Prebiotics ក៏​មាន​ក្នុង​ចំណីអាហារ មាន ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ដែល​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ដែល​មនុស្ស​មិន​អាច​រំលាយ​បាន តែ​បាក់តេរី​ល្អ​​នៅ​ក្នុង​ពោះវៀន​អាច​រំលាយ​បាន។

    បន្លែ៖ ខ្ទឹមស ខ្ទឹមបារាំង ដើម​ខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ។

    ផ្លែឈើ៖ ​ផ្លែ​ប៊ើរី ផ្លែចេក។

    គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ និង​យ៉ាអួ។

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម