backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 19, 2021

អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?

ការលូតលាស់ និងអាកប្បកិរិយា

ធ្មេញ​ដំបូង ដែល​យើង​ចំណាំ​ហៅថា​​ធ្មេញព្រៃ ឬ​ធ្មេញទឹកដោះ​ច្រើន​តែ​ដុះ​ចេញ​ធ្មេញមុខ​នៅ​ខាងក្រោម​ពេល​អាអូន​មាន​អាយុ​ចន្លោះ ៤-៧ ខែ។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​ដុះ​ចេញ​លឿន​នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ។ ម៉ាក់ប៉ា​កុំ​ខ្វាយ​ខ្វល់ ​បើ​​ធ្មេញ​កូនដុះ​ចេញ​មក​មាន​ចន្លោះ​ធ្មេញ​ប្រហោង​ធំៗ ព្រោះ​ធម្មតា​ធ្មេញព្រៃ​ដុះ​ផុស​ចេញ​ពី​អញ្ចាញ​ធ្មេញ​ ឬ​ដុះ​ខុស​ទម្រង់ វា​នឹង​បាត់​ទៅវិញ​នៅ​អាយុ​៣ ឆ្នាំ

សញ្ញា​ដែល​បង្ហាញ​ថា​ទារក​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ​ដំបូង ​មាន​​ហៀរ​ទឹកមាត់​ច្រើន និង​សំឡេង​ក្រឹតៗប្លែកៗ​ចេញ​ពី​មាត់។

នៅ​សប្តាហ៍ទី ៣១ កូន​យើង​អាច​ចេះ៖

-​ វារ និង​លូន

-​ ផ្លាស់​របស់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​

-​ តោង​ចាប់​ដៃ ឬ​អ្វីមួយ​​ដើម្បី​ក្រោក។

១- ​បង្រៀនកូនដោយរបៀបណា?

ក្មេងៗ​នឹង​មាន​អារម្មណ៍​ឯកោ ភ័យខ្លាច​ពេល​ម៉ាក់ប៉ា​បង្រៀន​ឲ្យ​នៅ​តែ​ឯង ប៉ុន្តែ​យើង​ត្រូវ​មាន​វិធី​ការពារ​ខ្លះៗ។ បើ​យើង​ចេញ​ក្រៅ​ហើយ​ទុក​កូន​​នៅ​ក្នុង​ផ្ទះ ត្រូវ​ឱប​កូន​ឲ្យ​​ណែន​មុន​ចាកចេញ​ពី​ផ្ទះ​រួច​និយាយ​ ម៉ាក់​នឹង​មក​វិញ​ឆាប់ៗ។ ធ្វើ​ដូច្នេះ​កូន​​នឹង​មិន​គិត​ថា​ ១ ម៉ោង​ទៀត​យើង​​នឹង​ត្រលប់​មកវិញ​​នោះ​ទេ ដោយសារ​ភាព​កក់​ក្តៅ និង​ស្រលាញ់​ដែល​យើង​សម្តែង​ចេញ​មក វា​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ជួប​យើង​វិញ។

ទម្លាប់​ធ្វើ​បែប​នេះ​មុន​ពេល​យើង​ចាកចេញ​ពី​កូន​ទៅ​ធ្វើការ ឬ​ត្រូវ​ទុក​ឲ្យ​អ្នក​ផ្សេង​មើល​ថែ យ៉ាង​ហោច​ណាស់​កូន​យើង​មាន​អារម្មណ៍​កក់​ក្តៅ ពេញចិត្ត​ជាមួយ​អ្នក​ថែទាំ​ជំនួស​យើង​ដែរ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ទោះ​មិន​មាន​ការ​ណាត់​ជួប​ក៏​ដោយ យើង​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​ហើយ​សម្រាប់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​ក្រោយៗ ឬ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ​មាន​ការ​សង្ស័យ​អ្វី​មួយ។

៣- ចំណុចត្រូវដឹង?

អាអូន​ដុះ​ធ្មេញ​ហើយ ម៉ាក់ប៉ា​ត្រូវ​​យល់​ដឹង​ពី​បញ្ហា​អ្វីខ្លះ?

ដុះធ្មេញ៖ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូនទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​។ ផ្តល់​អាហារ​​ត្រជាក់ៗ​ដល់​កូន ដូចជា​ទឹក​ផ្លែប៉ោម ឬ​ទឹកដោះ​គោ​ជូរ​ បើ​កូន​មាន​អាយុ​គ្រប់​ដើម្បី​ញ៉ាំ​អាហារ​ទាំង​នោះ ព្រោះ​អាហារ​ត្រជាក់​​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន។

ស្លាក់៖ ស្លាក់​អ្វី​មួយ​ទារក​ពិបាក​ដក​ដង្ហើម មិន​អាច​បញ្ចេញ​សំឡេង​ក្អក ឬ​កណ្ដាស់ ហើយ​ស្បែក​ប្រែ​ជា​ពណ៌ស្វាយ និង​អាច​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ខ្វះ​អុកស៊ីសែន។

​អាអូន​អាច​ក្អក យំ ឬនិយាយ និង​ដក​ដង្ហើម​ធម្មតា នោះ​បញ្ចាក់​ថា​ផ្លូវ​ដង្ហើម​របស់​កូន​យើង​មិន​បាន​បិទ​ទាំង​ស្រុង​ទេ។ ពេល​ខ្លះ​ទារក​អាច​ខ្ជាក់ ឬយក​របស់​ស្លាក់​ដោយ​ខ្លួនឯង​បាន យក​ល្អ​ម៉ាក់ប៉ា​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម និង​ចាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​។ ប៉ុន្តែ​បើ​កូន​យើង​ស្ទាបអង្អែល​ក ហើយ​ស្បែក​ប្តូរ​ពណ៌ក្រហម​ទៅ​ពណ៌បៃតង​ ​សភាព​ដូចជា​ភ័យខ្លាច ដោយ​ភ្នែក និង​មាត់​បើក​ចំហ ឬ​សន្លប់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ ឬទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ និង​រក​វិធី​សង្រ្គោះ​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

មើល​ក្នុងមាត់កូន និង​យក​អ្វី​ដែល​ស្ទះ​នោះ​ចេញ តែ​មិន​​ត្រូវ​លូក​ម្រាមដៃ​យើង​ចូល​ទៅ​ក្នុង​មាត់​ទារក​ទេ លុះត្រា​តែ​​អាច​មើល​ឃើញ និង​អាច​លូក​វា​ចេញ​បាន ព្រោះ​វា​អាច​រុញ​របស់នោះចូល​ក្នុង​កាន់​តែ​ជ្រៅ​ បន្ថែម​ទៀត។

-ដាក់​ទារក​ឲ្យ​ដេក​ផ្កាប់​មុខ​ចុះ​​តាម​បណ្តោយ​កំភួនដៃ ដោយ​ឲ្យ​ក្បាល​ទាប​បន្តិច​ហើយ​ទ្រ​ក្បាល​។ គោះ​លើ​ខ្នង​ទារក រវាង​​ឆ្អឹង​ស្លាបប្រចៀវ​ទាំងពីរ​ជាមួយ​កដៃ​​យើង​ចំនួន ៥ ដង ហើយ​ចងចាំ​ថា​សរីរាង្គ​​ទារក​ខ្សោយ ព្យាយាម​ធ្វើ​វា​ថ្នមៗ។

-ព្យាយាមឲ្យ​ទារក​ប្រឹង​ក្អក​ឲ្យ​​ខ្ជាក់​របស់​ស្លាក់​ចេញ​ ជា​ជាង​លូក​ម្រាម​ដៃ​យើង​ទៅ​ក្នុង​មាត់​របស់​ទារក។

-ប្រសិន​ប្រឹង​ក្អក​មិន​ចេញ​វត្ថុ​ស្លាក់​ទេ ត្រូវ​ប្រយ័ត្ន​វា​អាច​រុញ​ចូល​វិញ។ ប្រើ​ម្រាម​ដៃ ២ ឬ ៤ សង្កត់​ឆ្អឹង​សន្ទះ​ទ្រូង ជម្រៅ ១,២-២,៥ សង់ទីម៉ែត្រ ហើយ​​ច្បូតទ្រូង ៥ ដង

-បើ​របស់​ដែល​ស្លាក់​មិន​ទាន់​ខ្ជាក់​ចេញ​មក​ទេ​ មើល​​ក្នុង​មាត់​ទារក​ ដាក់​ឲ្យ​ដេក​ផ្ងារ ហើយ​ប្រើ​មេដៃ​សង្កត់​អណ្តាត​​​ចុះ​ក្រោម និង​​ងើយ​ចង្កា​ឡើង​ដើម្បី​មើល​​ខាង​ក្នុង​បំពង់​ក​។ ប្រសិន​បើ​យើង​នៅ​តែ​មើល​មិន​ឃើញ​វត្ថុ​ស្លាក់​ទេ ផ្លុំ​ខ្យល់​ចូល​តាម​មាត់ និង​ច្រមុះ​សង្គ្រោះ​ភ្លាមៗ។ បើ​មិន​ដូច្នោះ​ទេ​បន្ត​ធ្វើ​ជំហាន​ទី ២ និងទី ៣ ម្តង​ទៀត រហូត​ដល់​ជំនួយ​គ្រូពេទ្យ​បាន​មក​ដល់។

ដើម្បី​ជៀស​វាង​ការ​ស្លាក់ ម៉ាក់​ប៉ា​ត្រូវ៖

– ឱ្យ​កូន​​ញ៉ាំ​អាហារ​សម​ស្រប​ទៅ​តាម​អាយុ

– ចាំ​មើល​កូន​កំពុង​ញ៉ាំ​ (កុំ​បង្ខំ ឬឲ្យ​ញ៉ាំ​អាហារ​ក្នុង​ឡាន)

– ត្រូវ​តែ​នៅ​ក្បែរ​​ពេលឲ្យកូនញ៉ាំអ្វីក៏ដោយ

– កុំ​បណ្តោយ​ឲ្យ​កូន​​លេង​​វត្ថុ​តូចៗ

– ជ្រើសរើស​របស់​លេង​ឲ្យ​ស័ក្តិសម និង​មាន​ប្រយោជន៍។

ស្លាក់​គឺ​ជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឲ្យ​កុមារ​ស្លាប់​ច្រើន​ ដូច្នេះ​ម៉ាក់​ប៉ា និង​អ្នក​ថែទាំ​កូន (មេដោះ) គួរ​តែ​រៀន​វិធីសង្គ្រោះ​បន្ទាន់​សម្រាប់​ទារក​ដើម្បី​បង្ការ​ពេល​ករណី​នេះ​កើត​ឡើង។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ចំណុច​មួយ​ចំនួន​ដែល​យើង​មិន​គួរ​រំលង តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា កូន​យើង​ឆ្លាត​វាងវៃ? បើ​ចង់​ដឹង​ថា កូន​យើង​វៃ​ឆ្លាត និង​មាន​ទេពកោសល្យ​ពី​កំណើត​ប៉ុណ្ណា​ ខាង​ក្រោម​នេះ​ជា​សញ្ញា​បញ្ជាក់​បាន៖

– ​លូតលាស់​ល្អ​

– ​ចងចាំ និង​អង្កេត​បាន​ល្អ​

– ​មានការ​ច្នៃ​ប្រឌិត និង​ប៉ិន​ប្រសប់​

– ​កំប្លុក​កំប្លែង

– ​សម្លឹង​មើល​អ្វីមួយ​យ៉ាង​រិះ​គិត

– ​មាន​សមត្ថភាព​ត​ភ្ជាប់​រឿង​រ៉ាវ

– ​ស្រមើ​ស្រមៃ​ច្រើន​

– ​កូន​គេង​មិន​សូវ​លក់​ល្អ

– ​ស្គាល់ និង​យល់​នូវ​អារម្មណ៍។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Feb 19, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម