backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៤៥សប្តាហ៍៖ ក្បាល​ខូចណាស់ដែរ អាអូនដឹងច្បាស់ពាក្យថា "កុំ" តែមិនព្រមធ្វើតាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

អាយុ ៤៥សប្តាហ៍៖ ក្បាល​ខូចណាស់ដែរ អាអូនដឹងច្បាស់ពាក្យថា "កុំ" តែមិនព្រមធ្វើតាម

ការលូតលាស់ និងអាកប្បកិរិយា

បេប៊ីនិយាយ​ពាក្យ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ នេះ​បញ្ជាក់ថាខួរ​ក្បាល​អាអូន​លូត​លាស់​​ជា​បន្ត​បន្ទាប់។ គួរ​ឲ្យ​ក្នាញ់​តិច​អី អាអូន​ដឹង​ច្បាស់​ពាក្យថា “កុំ’ ប៉ុន្តែ​មិន​ធ្វើ​តាម​ការ​ហាម​របស់​យើង​រហូត​ទេ មក​ដល់​ខែ​ទី ១១ កូនយើង​អាច​៖

– ងើប​អង្គុយ​

– ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ​តូច​ៗ​

១- បង្រៀនកូនដោយរបៀបណា?

ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ធ្វើ​ត្រាប់​តាម​សំឡេង ​ឬ​កាយ​វិការ​ផ្សេងៗ និង​និយាយ​​ឃ្លា​ងាយ​មួយ​ចំនួន​ដូចជា “​ហុច​បាល់​ឲ្យ​ខ្ញុំ​បន្តិច​” ឬ “​ហុច​ស្លាប​ព្រា​ឲ្យ​ខ្ញុំ’។ ម៉ាក់ប៉ា​អាច​ជួយ​​កូន​ក្នុង​ការ​​​ចាប់​ផ្តើម​និយាយ​ពី​ឃ្លា​ណា​ដែល​ងាយ​ស្រួល និង​បង្រៀន​ឲ្យ​ចេះ​​ប្រើ​​កាយវិការ។

សុខភាព និងសុវត្ថិភាព​

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

ទារក​ភាគ​ច្រើន​មិន​ចូល​ចិត្ត​គ្រូ​ពេទ្យ​ទោះ​បី​ជា​គ្រូ​ពេទ្យ​ជា​មនុស្ស​រួសរាយ តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​គេ​ក្តី។ បើ​សប្តាហ៍​នេះ​មិន​មាន​ការ​ណាត់​ជួប​ពេទ្យ​ទេ អាអូន​ច្បាស់​ជា​សប្បាយ​ចិត្ត។ ប៉ុន្តែ​បើ​មាន​អ្វី​មិន​ស្រួល ​ម៉ាក់ប៉ាត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។

៣- ចំណុចត្រូវដឹង

​ពេល​នេះ​កូន​យើង​ចេះ​ដើរ​ហើយ ម៉ាក់ប៉ា​ច្បាស់​ជា​សង្កេត​ដំណើរ ឬ​ជើង​កូន​ពេល​ដើរ តើ​ត្រង់អត់? ជង្គង់​មាន​ត្បៀត​ចូល​គ្នា​ទេ? ខ្លាច​ជើង​កូន​កែក។ មិន​មាន​អី​ត្រូវ​ព្រួយ​ទេ ជើង​អាអូន​នៅ​តូច​តែង​តែ​បែប​នេះ ពេល​ធំ​បន្តិច​កូន​យើង​អាច​ដើរ និង​រត់​លេង​បាន​ច្រើន ជើង​ទាំង នឹង​ត្រង់​មិន​ខាន។

ជើង​កែក៖ ក្មេង​​មាន​អាយុ​តិច​ជាង ២ ឆ្នាំ​ភាគ​ច្រើន​មាន​បញ្ហា​ជើង​មិន​ត្រង់ ពេល​គេ​ដើរ​ជង្គង់​​ទាំង​សង​ខាង​អាច​ខិត​​ចូល​មក​ប៉ះ​គ្នា។ អាអូន​អាច​មាន​បញ្ហា​នេះ​រហូត​​អាយុ​លើស​ពី ១០ ឆ្នាំ។ យើង​មិន​​​ចាំ​បាច់​ត្រូវ​ប្រើ​ស្បែក​ជើង ឬ​បាត​ស្បែក​ជើង​ពិសេស​សម្រាប់​កូន​មាន​ជើង​មិន​ស្មើ​នោះ​ទេ ព្រោះ​អ្នកជំនាញមិន​ឃើញ​មាន​អត្ថប្រយោជន៍​អ្វី​ច្រើន​ដល់​ការ​លូត​លាស់​ជើង​ក្មេង​ទេ។

បើ​យើង​សង្កេត​ឃើញ​ជើងកូន​ពិត​ជា​មាន​បញ្ហា​មែន អាច​វៀច​​ចេញ​ ឬ​ចូល​ក្នុង ត្រូវ​យក​អាអូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​​ឆ្អឹង។

ដួល៖ ទោះកូន​រៀន​ដើរ​បាន​ត្រង់​ ឬ​ដួល​ក៏​ដោយ យើង​មិន​ត្រូវ​ហាម​កូន​មិន​ឲ្យ​រៀន​ដើរ​នោះ​ទេ។ តួ​នាទី​របស់​ម៉ាក់ប៉ា គឺ​​ចាំ​មើល​កូន​កុំ​ឲ្យ​គេ​មាន​គ្រោះ​ថ្នាក់​ពេល​ដួល។ ពេល​ក្មេង​ដើរ​តេះតះ​ក្នុង​បន្ទប់​អាច​ប៉ះ​ក្បាល​ជា​មួយ​របស់ផ្សេងៗ​ដែល​​មាន​ក្នុង​បន្ទប់​នោះ។ អាអូន​អាច​ជាំ ឬ​បែក​ហូរ​ឈាម​​បើ​ក្បាល​ទៅ​ប៉ះ​ជា​មួយ​​កែង​តុ ដូច​នេះ​យើង​មិន​ត្រូវ​ទុក​ដាក់​របស់​របរ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ក្មេង​នៅ​​ក្នុង​បន្ទប់​ទេ។ កាយវិការ​ឆ្លើយ​តប​ភ្លាមៗ​ពេល​កូន​យើង​​ដួល​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ផ្សេង​គ្នា​ទៅ​តាម​ទង្វើ​របស់​យើង។

ឧទាហរណ៍​យើង​រត់​ទៅ​លើក​កូន​​យ៉ាង​លឿន ហើយ​សួរ​ទាំង​ទឹក​ភ្នែក​ទៅ​កាន់​អាអូន​ថា​ “កូន​មិន​អី​ទេ​?​ កូន​មិន​អី​ទេ​មែន​ទេ?” នោះ​អូនតូច​នឹង​ដឹង​ពី​ក្តី​បារម្ភ​របស់​យើង ហើយ​កូន​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ក្រោយ។ ផ្ទុយ​មក​វិញ​បើ​យើង​ឃើញ​កូន​ដួល​ហើយ​និយាយ​​សាមញ្ញ​ទៅ​កាន់​កូន​ថា​ “​កូន​ឯង​ដួល​ប៉ុណ្ណឹង​មិន​អី​ទេ​ ក្រោក​ឡើង​មក​” នោះ​កូន​​ប្រហែល​មិន​ខ្វល់​ហើយ​ងើប​ឡើង​វិញ ឬ​​អាច​ដួល​ម្តង​ទៀត​នៅ​ពេល​ក្រោយ។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

ពេល​កូន​អាយុ​ឈាន​ចូល ១១ ខែ ម៉ាក់ៗ​ប្រហែល​ជា​ខ្វល់​ពី​ការ​ផ្តាច់​បៅ​ទឹក​ដោះ​គោ​ដប​មក​ឲ្យញ៉ាំ​ក្នុង​កែវ​វិញ។ មិន​ពិបាក​ដូច​ការ​គិត​នោះ​ទេ យើង​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម​៖

– ផ្តាច់​ឲ្យ​ត្រូវ​ពេល​វេលា​

– ធ្វើ​សន្សឹមៗ

– កុំ​ឲ្យ​កូន​ឃើញ​ដប​ទឹក​ដោះ​គោ

– ប្រើ​កែវ​ដែល​មាន​រូប​រាង​ស្អាត​ទាក់​ទាញ

– ត្រៀម​ចិត្ត​ជា​មួយ​ភាព​រញ៉េ​រញ៉ៃ​

– មិន​ត្រូវ​រំពឹង​ខ្ពស់​ពេក

– បង្រៀន​កូន​ដោយ​លើក​ឧទាហរណ៍

– មាន​ភាព​អត់​ធ្មត់

– ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ច្រើន​​ទៅកូន។

អ្វី​ទាំង​អស់​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​យើង និង​កូន។ ចាំ​ជួយ​គ្នា​និយាយ​អំពី​ការ​វិវត្ត​របស់​អាអូន នៅ​សប្តាហ៍ទី ៤៦ ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម