វិវត្ដតាមសប្ដាហ៍

អាយុ ៣២សប្តាហ៍៖ កូនចាប់ផ្តើមរៀនអ្វីគ្រប់យ៉ាងពីយើង ម៉ាក់ប៉ាកុំប្រហែស

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ការលូតលាស់ និងអាកប្បកិរិយា

កូន​​បង្ហាញ​អារម្មណ៍​កាន់​តែ​ច្បាស់ អាច​រៀន​​ទទួល​ការ​លើក​សរសើរ ត្រាប់​តាម និង​បង្ហាញ​ពីការ​អាណិត​អាសូរ។ ឧទាហរណ៍ បើ​ឮ​នរណា​ម្នាក់​យំ អូនតូច​ក៏​ចាប់​ផ្តើម​យំ​ដែរ។ ទោះបី​កូន​ទើប​តែ​ចាប់​ផ្តើម​បង្ហាញ​​អារម្មណ៍​របស់​ខ្លួន​ក៏​ដោយ កូន​នឹង​រៀន​អ្វី​គ្រប់​យ៉ាង​ពី​យើង។ ទៅ​ថ្ងៃ​អនាគត​កូន​នឹង​អាច​រៀន​ពី​អ្វី​ដែល​យើង​ធ្វើ​ដាក់​នរណា​ម្នាក់។

អំឡុង ៧ ខែ​នេះ​កូន​យើង​ចេះ​ធ្វើ​បាន​ដូច​ជា៖

– តោង​ឈរ​ពេល​កំពុង​អង្គុយ

– រៀន​ពី​វារ​ទៅ​អង្គុយ

– ទះដៃ និង​បក់​ដៃ​លា

– ចាប់​របស់​តូចៗជុំវិញ​ខ្លួន

– លូន​រក​របស់​របរ​ក្នុង​ផ្ទះ

– រៀន​ហៅ​ប៉ាម៉ាក់

១- បង្រៀនកូនដោយរបៀបណា?

បើ​កូន​គេង​បន្ទប់​ដាច់​ដោយ​ឡែក​ហើយ​ខ្លាច​បែក​ពី​ម៉ាក់ប៉ា​ពេល​យប់ យើង​គួរ​តែ​ចំណាយ​ពេល​អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ ថ្នាក់​ថ្នម​ប្រលែង​លេង​ជាមួយ​កូន និង​ចាក់​ចម្រៀង​មុន​ពេល​កូន​ចូល​គេង​។ ការ​ធ្វើ​បែប​នេះ​ទៀង​ទាត់ នោះ​កូន​ស្ងប់​ចិត្ត និង​គេង​បាន​ស្កប់​ស្កល់។

មុន​ពេល​ម៉ាក់ៗ​ចាប់​ផ្តើម​ធ្វើ​ការងារ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ឬ​ក្នុង​ផ្ទះ​បាយ​យើង​គួរ​តែ​រៀបចំ​បន្ទប់​កូន​គេង​ឲ្យ​រួច​រាល់​ពេល​កូន​កំពុង​គេង ហើយ​បង្រៀន​កូន​ឲ្យ​មើល​របៀប​ដែល​យើង​រៀបចំ​បន្ទប់​​ឲ្យ​ស្អាត​មុន​ពេល​កូន​ចូល​គេង។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្នុង​ខែ​នេះ​គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​កូន​ត្រួត​ពិនិត្យ​សុខភាព​ទេ​ព្រោះ​កូន​មិន​កើត​អី​ធ្ងន់ធ្ងរ ប៉ុន្តែ​បើ​កូន​មាន​ការ​លូត​លាស់​ខុស​ប្រក្រតី​ណា​មួយ​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ​ត្រៀម​សំណួរ​ដើម្បី​សួរ​ពេទ្យនៅ​ខែក្រោយ។

៣- ចំណុចអីខ្លះគួរដឹង? 

ទាំងនេះ​គឺ​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​គួរ​ដឹង​អំពី​ជំងឺ​កូន៖

រាករូស៖ ពេល​កូន​រាក​យើង​តែង​តែ​សង្កេត​ឃើញ​ចលនា​ពោះវៀន​ដើរ​លឿន​ខុស​ធម្មតា​ធ្វើ​ឲ្យ​កូន​ជុះ​ខុស​ពី​ធម្មតាដែរ ​ហើយ​លាមក​អាច​លាយ​មក​ជាមួយ​ពណ៌​លឿង បៃតង ឬ​ខ្មៅ​មាន​ក្លិន​ស្អុយ​ខុស​ពី​ធម្មតា។ ជំងឺ​ដែល​បង្ក​ឲ្យ​កូន​រាក​ច្រើន​ជាង​គេ គឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​ផ្លូវ​ដង្ហើម ដែល​ភាគ​ច្រើន​បង្ក​ដោយ​វីរុស និង​មួយ​ទៀត​បង្ក​មេរោគ​ផ្តាសាយ។ បើ​សិន​ជា​កូន​មាន​ប្រតិកម្ម​ជាមួយ​នឹង​ចំណី អាច​មក​ពី​អាហារ ទឹក​ផ្លែឈើ ឬ​បន្លែ​ផ្លែឈើ​មួយ​ចំនួន។

ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ បើអាអូន​រាក​ហើយ​បាត់បង់​ជាតិ​ទឹក​ខ្លាំង មានសញ្ញា​ដូច​ខាង​ក្រោម៖

– ក្អួត មិន​ចង់​ញ៉ាំ មិន​ចង់​ផឹក

– លាមក​លាយ​ឈាម

– ហើម​ពោះ តឹង​ពោះ

– ក្តៅ​ខ្លួន​ខ្លាំងក្នុង​អំឡុង ២៤ ម៉ោង

– ទឹក​នោម​តិច មាន​ពណ៌​ខ្មៅ

– ភ្នែក​ខូង ស្ងួត​មាត់

– យំ​ខ្លាំង​អត់​ចេញ​ទឹក​ភ្នែក រញ៉ាំរញ៉ូវ​

– ឡេះឡះ

កូន​មាន​អាការៈ​ដូច​រៀប​រាប់​ខាង​លើ ម៉ាក់ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​កុំឲ្យ​ខ្វះជាតិ​ទឹក ប៉ុន្តែ​គួរ​ជៀស​វៀង​ទឹក​ផ្លែឈើ ទឹកស្ករ។ ទឹក និង​ទឹកដោះ​គោ​ល្អ​បំផុត​សម្រាប់​កូនៗ​ដើម្បី​កុំ​ឲ្យ​ខ្វះ​ជាតិ​ទឹក។ ជួយ​កូនៗ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ កុំ​ឲ្យ​គូទ​កូន​សើម​ដោយ​លាប​ម្សៅ​ឲ្យ​សោះ។ កូន​រាក​បង្ក​ឡើង​ដោយ​វីវុស ម៉ាក់ប៉ា​ត្រូវ​ ព្យាយាម​ស្វែង​រក​មូលហេតុ​របស់​វា តើ​មាន​បាន​បញ្ចុក​កូន​អី​ខ្លះ​អត់? ​មាន​បាន​ប្រើ​ថ្នាំ​ផ្សះទេ? យើង​អាច​បង្ការ​កូន​ពី​ជំងឺ​រាក​ដោយ​ការ​អនាម័យ​ជាប់​ជា​ប្រចាំ ពិសេស​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ឲ្យ​ស្អាត​ល្អ។

សុខភាពមាត់ធ្មេញ៖ ពន្លក​ធ្មេញ​ដុះ​ខុស​ធម្មតា​ម៉ាក់ប៉ា​គួរ​យក​កូន​ទៅ​ជួប​ពេទ្យ​​ធ្មេញ។ ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹក​ដោះ ​អាអូន​ដុះ​ខុស​ទីតាំង​មិន​ប៉ះពាល់​ការ​ញញឹម​កូន​ទេ។ តាម​ពិត​ធ្មេញ​ទឹក​ដោះ​ជា​ធម្មតា​ដុះ​​ខុស​ទីតាំង ពិសេស​ធ្មេញ​ក្រោម​មុខ និង​មាន​ទម្រង់​ជា​អក្សរ V ហើយ​ធ្មេញ​លើ​មុខ​តែងតែ​ធំ​ជាង​ធ្មេញ​មុខ​ ឯអា​អូនៗ​ខ្លះ​ធ្មេញ​ក្រោម​មុខ​ដុះ​មុន អ៊ីចឹង​មិន​បាច់​បារម្ភ​ទេ។  នៅ​ពេល​កូន​អាយុ ២ឆ្នាំកន្លះ មាន​ធ្មេញ​ដល់​ទៅ ២០ ហើយ​ពេល​ខ្លះ​ក៏​ដុះ​មិន​ត្រង់​ជួរ​ដែរ។ ការ​ដុះធ្មេញ​មិន​ប៉ះពាល់​ដល់​ការ​លូត​លាស់​ទេ​ ​ធ្មេញ​កូន​នឹង​រង្គើ​នៅ​ពេល​​ធំ​ឡើង ហើយ​ដុះ​ធ្មេញ​ស្រុក​ជំនួស​វិញ។

ធ្មេញ​ពណ៌​លឿង​អាច​មក​ពី​កាក​សំណល់​កំបោរ​ដោយ​សារជាតិ​ដែក​ជាដើម។ អាអូន​ខ្លះ​អាច​មក​ពី​ញ៉ាំ​ពពួក​វីតាមីន និង​អាហារ​បំប៉ន​ដែល​មាន​ផ្ទុក​ជាតិ​ដែក​​ធ្វើឲ្យ​មាន​ពណ៌​ជាប់​ធ្មេញ​ តែ​មិន​ប៉ះពាល់​ដល់​ធ្មេញ​ទេ ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​អាអូន​ឈប់​ញ៉ាំ​ពពួក​វីតាមីន ឬ​អាហារ​បំប៉ន​ទាំង​នោះ។ ដើម្បី​កាត់​បន្ថយ​ធ្មេញ​ពណ៌​លឿង ម៉ាក់ប៉ា​ត្រូវ​ជួយ​ដុស​សម្អាត​ធ្មេញ​កូន​ដោយ​កំណាត់​ស្អាត ក្រោយ​ញ៉ាំ​រួច។ ពេល​ខ្លះ​អាអូន​ទោះ​មិន​ញ៉ាំ​អាហារ​បំប៉ន​រាវ​ក្តី ក៏​អាច​ញ៉ាំ​របស់ផ្អែម ឬ​ទឹក​ផ្លែ​ឈើ​ផ្អែម មុន​ពេល​​ចូល​គេង ដូច្នេះ​ទើប​ពុក​ធ្មេញ និង​ដង្កូវ​ស៊ី។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

កូនខាំក្បាលសុដន ម៉ាក់ៗ​ត្រូវដឹង​ថា​ពេល​កូន​បៅ​មិន​អាច​ខាំ​បាន​ទេ​ដោយសារ​តែ​អណ្តាត​កូន​នៅ​ក្រោម​ធ្មេញ និង​ក្បាល​សុដន់។ ពេល​ខ្លះ​អាអូន​អាច​ខាំ​ដោយ​ចៃដន្យ​នៅ​ពេល​​សើច​សប្បាយ​បើ​ម៉ាក់​មិន​មាន​ប្រតិកម្ម​ថា​ឈឺ​ទេ កូន​នឹង​បន្ត​ខាំ​ទៀត។ យើង​មិន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​អូនៗ​ឲ្យ​ខាំ​ទេ ត្រូវ​ដក​ក្បាល​សុដន់​ចេញ​ភ្លាម និង​ប្រាប់​កូន​ថា​ខាំ​បែប​នេះ​ម៉ាក់​ឈឺ​ដឹង​អត់។ យើង​ត្រូវ​បង្រៀន​កូន​ឲ្យ​ឈប់​ខាំ​សុដន់​ពេល​កំពុង​បៅ ព្រោះ​អាច​មាន​បញ្ហា​ធំ​នៅ​ថ្ងៃមុខ​ពេល​នោះ​អាអូន​នឹង​ដឹង​ថា​ក្បាល​សុដន់​មិន​សម្រាប់​ខាំ​នោះ​ទេ។ ម៉ាក់ៗ​អាច​ជំនួស​ឲ្យ​កូន​ខាំ​អី​ផ្សេង​វិញ​ដូច​ជា​ក្បាល​ដោះ​ជ័រ ចេក ឬ​នំប៉័ង។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 15, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 15, 2019

អ្នកអាចចូលចិត្ត