backup og meta

​រវាង​ទឹក​​ដោះ​​ម្តាយ និង​​ម្សៅទឹក​ដោះ​គោ មួយ​ណា​ល្អ​ជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Apr 12, 2022

    ​រវាង​ទឹក​​ដោះ​​ម្តាយ និង​​ម្សៅទឹក​ដោះ​គោ មួយ​ណា​ល្អ​ជាង?

    ស្រីៗ​គ្នា​យើង​ទើប​មាន​កូន​ដំបូង អាច​​ពិបាក​សម្រេច​ចិត្ត​ មិន​ដឹង​គួរ​​បំបៅ​កូន​ដោយ​​ទឹក​ដោះ​ខ្លួន​ឯង ឬ​ក៏​ម្សៅ​ទឹក​ដោះ​គោ ដើម្បី​ឲ្យ​កូន​​មាន​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ ខ្លះ​ថា ទឹក​ដោះម្ដាយ​ល្អ​ជាង ឯ​ខ្លះទៀត​ថា ម្សៅទឹកដោះ​ល្អដូចគ្នា។ ស្រីៗ​គ្នាយើង​ខ្លះ រវល់​ធ្វើការ ឬ​បើ​មិន​អ៊ីចឹង​ទេ ខ្លាច​ខូច​ក្បាល​សុដន់ ឬ​ទ្រង់ទ្រាយ​សុដន់​មិន​ហ៊ាន​ឲ្យកូន​បៅ ទើប​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​។

    ប៉ុន្តែ​រឿង​សំខាន់​ជាងគេ​​ត្រូវ​ដឹង​នោះ គឺ​​ជម្រើស​មួយ​ណា​ដែល​សមស្រប​សម្រាប់​ខ្លួនយើង​ផ្ទាល់ និង​កូន​​?

    ១- បំបៅកូនដោយទឹកដោះ

    វិទ្យាស្ថាន​ពេទ្យ​កុមារ​អាមេរិក (American Academy of Pediatrics) ណែនាំ​ថា ទឹកដោះ​ម៉ាក់ៗ​មាន​សារធាតុ​ចិញ្ចឹម​ល្អបំផុត​សម្រាប់​ទារក និង​ក្មេង​តូច ហើយ​គួរ​បំបៅ​ដោះ​កូន ក្នុង​អំឡុង​ពេល​ ៦​ ខែ​ដំបូង។ ទឹកដោះ​ម៉ាក់​មាន​ប្រយោជន៍​ច្រើន​ដល់​ទារក ដូចជា៖

    – ​ផ្ដល់​អង់ទីករធម្មជាតិ​ដែល​ជួយ​កូន​ប្រឆាំងនឹងវីរុស បាក់តេរី ​ហើយ​អាច​ទប់ស្កាត់​​ជំងឺផ្សេងៗ ដូចជា ការបង្ករោគ​ត្រចៀក។​ ការសិក្សា​បង្ហាញ​ថា ​ទារក​បៅដោះម៉ាក់​ មាន​​អង់ទីករ​ឆ្លើយ​តប​នឹង​​វ៉ាក់សាំង​បាន​ល្អ (ប្រសិទ្ធភាព)។

    – ងាយ​រលាយ​​បាន​​ល្អ​ ជាង​​ម្សៅ​ទឹកដោះ​គោ ដូច្នេះ​ទារក ឬ​ក្មេង​តូច​​កម្រ​​ទល់​លាមក​ណាស់។

    – អាច​កាត់​បន្ថយ​​ការ​​ស្លាប់​​ភ្លាមៗ​​របស់​ទារក ក្នុង​អំឡុង​ឆ្នាំ​ដំបូង។

    – អាច​ជួយ​ឲ្យ​កូន​​ឆ្លាត។ ការ​សិក្សា​បង្ហាញ​ថា បំបៅ​ដោះ​កូន ជួយ​បង្កើន​កម្រិត​សមត្ថភាព​វៃឆ្លាត​ខួរ​ក្បាល (IQ) ដល់​កូន។

    – អាច​ការពារ​ជំងឺ ពេល​កូន​កំពុង​លូតលាស់​ធំ​ធាត់ ដូចជា​លើស​​ទម្ងន់ ហឺត​ ទឹក​នោម​​ផ្អែម​ប្រភេទ១ និង២​ លើស​​ជាតិ​​ខ្លាញ់។

    – ល្អ​​សម្រាប់​​ម៉ាក់ៗ ជួយ​កាត់​បន្ថយ​​ហានិភ័យ​​កើត​​មហារីក​​សុដន់ ទឹកនោម​ផ្អែម បេះដូង ពុក​ឆ្អឹង ​និង​​មហារីក​ក្រពេញ​អូវែ ហើយអាច​ធ្វើ​ឲ្យ​ម៉ាក់ និង​កូន​មាន​ភាព​ស្និទ្ធស្នាល​ទៀត​ផង។

    ២- ម្សៅទឹកដោះគោ

    បំបៅកូន​ដោយ​ម្សៅ​ទឹកដោះ​គោ​ ក៏មាន​ផលប្រយោជន៍​​ច្រើនដែរ៖

    – ​ងាយស្រួល៖ អ្នកណា​ក៏​អាច​បំបៅ​កូន​បាន​ដែរ មិន​ថា​អ្នក​ផ្ទះ​យើង មិន​ថា​អ្នក​មើល​កូន​ឲ្យ។

    – អ្នកផ្ទះកាន់តែស្និទ្ធស្នាល៖ ម៉ាក​យាយ ឬ​ប្ដី​យើង កាន់​តែ​ស្និទ្ធស្នាល​ជាមួយ​កូន ពេល​បំបៅ​កូន ជំនួស​ម៉ាក់ៗ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    – មិនបាច់បំបៅញឹក៖ ម្សៅ​ទឹកដោះ​គោ​មិន​​រលាយ​លឿន​ដូច​ទឹកដោះ​ម្ដាយ​ទេ ​ដូច្នេះ​ទារក​​មិន​ម៉ឹម​ញឹកញាប់​ពេក​ទេ ​ពិសេស​ក្នុង​រយៈពេល​ ២ ឬ ៣​ ខែ​ដំបូង។

    – ម៉ាក់ៗមិនបាច់តមច្រើន៖ ម៉ាក់ៗ​​បំបៅ​​ដោះ​កូន ត្រូវ​តម​​អាហារ​ខ្លះ ​ព្រោះ​អាច​ប៉ះពាល់​​ដល់​​សុខភាព​កូន​កំពុង​បៅ។ តែ​បើ​បំបៅ​ដោយ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ ម៉ាក់​ៗ​អាច​ញ៉ាំ​អី ផឹក​អី​ក៏​បាន​ដែរ មិន​ថា​ស្រាក្រឡុក ស្រា​ផ្សេងៗ ពេល​មាន​កម្មវិធី​ម្ដងៗ។

    ម៉ាក់ៗ​អាច​​ជ្រើស​វិធី​​បំបៅ​កូន​​បែប​​ណា​​ក៏​បាន​ (ទឹក​ដោះ​​ម្ដាយ​ ឬ​​ម្សៅ​ទឹកដោះ​គោ​ ឬ​វិធី​​ទាំង​ពីរ​​រួមគ្នា)​ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​​​​ត្រូវ​គិត គឹ​ទារក​​​ត្រូវ​​បំបៅ​គ្រប់​គ្រាន់​ ថែទាំ​ដិត​ដល់​ និង​ក្ដី​ស្រលាញ់​ដល់​គ្នា​គ្រប់គ្រាន់។

    ចំណុចសំខាន់

    ទឹក​ដោះ​ម្តាយ និង​ម្សៅ​ទឹក​ដោះ​គោ​សុទ្ធ​តែ​មាន​គុណប្រយោជន៍​រៀង​ៗ​ខ្លួន​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​គួរ​ស្វែងយល់​​​ពី​គុណប្រយោជន៍​​ទាំង​នោះ​ជាមុន​សិន​ មុន​នឹង​ធ្វើការសម្រេច​ចិត្ត​ថា​គួរ​ឲ្យ​អា​អូន​បៅ​ទឹក​ដោះ​ខ្លួន​ឯង ឬ​ទឹក​ដោះ​គោ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Apr 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម