backup og meta

ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ Leng Pechsovatey · កែ May 20, 2022

    ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?

    ដឹង​ហើយ​ថា​ទឹកដោះ​ម៉ាក់ៗ​ល្អ​ប៉ុនណា សម្រាប់​បេប៊ី ព្រោះ​មាន​ផ្ទុក​ជាសារធាតុ​ចិញ្ចឹម​ចាំបាច់ ដើម្បី​ជួយ​ឲ្យ​បេប៊ី​លូត​លាស់​បាន​ល្អ គេច​ផុត​ពី​ជំងឺ​ជា​ច្រើន។ ចុះ​មាន​ដឹង​អត់​ថា ទឹក​ដោះ​យើង​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ មាន​អត្ថ​ប្រយោជន៍​អី​ខ្លះ? បើ​ចង់​ដឹង​ច្បាស់ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​ច្បាស់​ជា​យល់។

    ១- ទឹក​ដោះ​ម៉ាក់ៗ

    ទឹកដោះ​ម៉ាក់ៗ ជា​ទឹកដោះ​ចេញ​ពី​សុដន់​ស្រីៗ​ទើប​សម្រាល ចន្លោះ​ពេល ២៤-៤៨ ម៉ោង​ក្រោយ។ ទឹកដោះ​ម៉ាក់ៗ ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​បេប៊ី មុន​បេប៊ី​អាច​ទទួល​យក​អាហារ​ផ្សេងៗ​ទៀត​បាន។

    – អត្ថប្រយោជន៏​ទឹកដោះ​ម៉ាក់ៗ៖ ជាប្រភព​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម ហើយ​របប​អាហារ​ម៉ាក់ៗ​មាន​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ធាតុ​ផ្សំ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះ ពិសេស​កំហាប់​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន A វីតាមីន D វីតាមីន B អ៊ីយ៉ូត អាស៊ីត​ខ្លាញ់ និង​អាស៊ីត​ខ្លាញ់ DHA។ ហេតុនេះ​ទឹក​ដោះ​ម៉ាក់​គ្រប់​រូប មិន​ដូច​គ្នា​ទេ និង​មិន​មាន​អាហារ​បំប៉ន​ទារក​ណា មាន​ធាតុ​ផ្សំ​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្ដាយ​ ១០០% ដែរ។

    ទឹក​ដោះ​ម៉ាក់ មិន​ដូច​អាហារ​ស្រាប់​ផ្សេងទៀតទេ ផ្ទុយ​ទៅ​វិញ វា​បំប្លែង​ខ្លួន​ទៅ​តាម​ដំណាក់​កាល​បំបៅ​ដោះ​នីមួយៗ និង​អាស្រ័យ​លើ​សីតុណ្ហភាព និង​ភេទ​របស់​បេប៊ី ដើម្បី​បំពេញ​តម្រូវការ​លូត​លាស់​របស់​បេប៊ី​ផ្ទាល់។

    ទឹកដោះម្តាយ Hello គ្រូពេទ្យ

    ២- ប្រភេទ​ទឹកដោះ​ម៉ាក់ៗ

    ខណៈពេល​ធាតុ​ផ្សំ​ក្នុង​ទឹកដោះ​ប្រែប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ក្មេង ទឹក​ដោះ​ម៉ាក់ៗ ត្រូវ​បាន​បែង​ចែក​ជា ៣ ប្រភេទ​ មាន​ទឹកដោះ​ដំបូង (Colostrum) ទឹក​ដោះ​បន្ទាប់ (Transitional milk) និង​ទឹក​ដោះ​ចុង​ក្រោយ (Mature milk)។

    – ទឹកដោះ​ដំបូង (Colostrum)៖ សំដៅ​លើ​ដំណាក់​កាល​ដំបូង​នៃ​ទឹកដោះ​ម៉ាក់ៗ មាន​ពណ៌​លឿង​ផលិត​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​អាច​លើស ២-៣ ថ្ងៃ​ក្រោយ​សម្រាល។ ទឹកដោះ​ដំបូង​សម្បូរ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ការពារ​រាង្គកាយ នាំ​ឲ្យ​វាត្រូវ​គេ​ចាត់​ទុក​ជា​អាហារ​ល្អ​បំផុត​សម្រាប់​បេប៊ី​ទើប​កើត។

    ក្នុង​ទឹក​ដោះ​ដំបូង មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន​អាច​រំលាយ​ជាតិ​ខ្លាញ់ សារធាតុ​រ៉ែ និង​គ្រាប់​ឈាម​ក្រហម (Immunoglobulins)។ Immunoglobulins ជា​សារធាតុ​ការពារ​រាង្គកាយ​ (អង់ទីក័រ) បាន​មកពី​ម៉ាក់ៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​បេប៊ី។ ភាពស៊ាំ​នេះ ការពារ​បេប៊ី​ពី​បាក់តេរី និង​វីរុស។ នៅ ២-៤ ថ្ងៃ​ក្រោយ​សម្រាល ទឹកដោះ​ដំបូង​នឹង​ក្លាយ​ទៅ​ជា​ទឹក​ដោះ​បន្ទាប់ (Transitional milk)។

    – ទឹក​ដោះ​បន្ទាប់ (Transitional milk)៖ សំដៅ​លើ​ការ​ផ្លាស់​ប្ដូរ​ពី​ទឹកដោះ​ដំបូង​ក្នុង​រយៈពេល ៤ ថ្ងៃ​បន្ទាប់​សម្រាល និង​នៅ​មាន​យ៉ាងហោចណាស់ ២ សប្ដាហ៍។ វារួមមាន​ឡាក់តូស វីតាមីន​រលាយ​ក្នុង​ទឹក​និង កម្រិត​ខ្លាញ់​ខ្ពស់។ វា​ក៏​មាន​​កាឡូរី​ខ្ពស់​ជាង​ទឹកដោះ​ដំបូង។

    – ទឹក​ដោះ​ចុងក្រោយ (Mature milk)៖ ទឹកដោះ​ដំណាក់​កាល​នេះ ចាប់​ផ្ដើម​មាន​នៅ​ចុង​សប្ដាហ៍​ទី ២ ក្រោយ​សម្រាល មាន​សភាព​រាវ និង​សម្បូរ​ទឹក​ជាង​ទឹក​ដោះ​បន្ទាប់ (Transitional milk)។ ទឹក​ដោះ​ដំណាក់​កាល​នេះ មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ ៩០% ជួយ​ឲ្យ​បេប៊ី​រក្សា​ជាតិ​ទឹកបាន​ល្អ​ឯ ១០% ទៀត​គឺ​ជា​កាបូនអ៊ីដ្រាត ប្រូតេអ៊ីន និង ជាតិ​ខ្លាញ់​ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។

    Mature milk មាន ២​ប្រភេទ ហៅ​ជា​ភាសា​បច្ចេក​ទេស Foremilk និង Hindmilk។ Foremilk កើត​ឡើង​នៅ​ពេល​ចាប់​ផ្ដើម​បំបៅ និង​មាន​ផ្ទុក​វីតាមីន ទឹក រួម​ទាំង​ប្រូតេអ៊ីន។ Hindmilk កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​បំបៅ មាន​កម្រិត​ខ្លាញ់​ខ្ពស់ អូនៗ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ឡើង​ទម្ងន់។ ទឹក​ដោះ​ទាំងពីរ​ប្រភេទ​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​បេប៊ី ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​សុខភាព​រាង​កាយ និង​ការ​លូត​លាស់។

    ចំណុចសំខាន់

    ខណៈពេល​ធាតុ​ផ្សំ​ក្នុង​ទឹកដោះ​ប្រែប្រួល​ទៅ​តាម​ការ​វិវត្ត​របស់​ក្មេង ទឹក​ដោះ​ម៉ាក់ៗ ត្រូវ​បាន​បែង​ចែក​ជា ៣ ប្រភេទ​ មាន​ទឹកដោះ​ដំបូង (Colostrum) ទឹក​ដោះ​បន្ទាប់ (Transitional milk) និង​ទឹក​ដោះ​ចុង​ក្រោយ (Mature milk)។
    – ទឹកដោះ​ដំបូង (Colostrum)៖ សំដៅ​លើ​ដំណាក់​កាល​ដំបូង​នៃ​ទឹកដោះ​ម៉ាក់ៗ មាន​ពណ៌​លឿង​ផលិត​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​អាច​លើស ២-៣ ថ្ងៃ​ក្រោយ​សម្រាល។ ទឹកដោះ​ដំបូង​សម្បូរ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ការពារ​រាង្គកាយ នាំ​ឲ្យ​វាត្រូវ​គេ​ចាត់​ទុក​ជា​អាហារ​ល្អ​បំផុត​សម្រាប់​បេប៊ី​ទើប​កើត។
    ក្នុង​ទឹក​ដោះ​ដំបូង មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន​អាច​រំលាយ​ជាតិ​ខ្លាញ់ សារធាតុ​រ៉ែ និង​គ្រាប់​ឈាម​ក្រហម (Immunoglobulins)។ Immunoglobulins ជា​សារធាតុ​ការពារ​រាង្គកាយ​ (អង់ទីក័រ) បាន​មកពី​ម៉ាក់ៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​បេប៊ី។ ភាពស៊ាំ​នេះ ការពារ​បេប៊ី​ពី​បាក់តេរី និង​វីរុស។ នៅ ២-៤ ថ្ងៃ​ក្រោយ​សម្រាល ទឹកដោះ​ដំបូង​នឹង​ក្លាយ​ទៅ​ជា​ទឹក​ដោះ​បន្ទាប់ (Transitional milk)។
    – ទឹក​ដោះ​បន្ទាប់ (Transitional milk)៖ សំដៅ​លើ​ការ​ផ្លាស់​ប្ដូរ​ពី​ទឹកដោះ​ដំបូង​ក្នុង​រយៈពេល ៤ ថ្ងៃ​បន្ទាប់​សម្រាល និង​នៅ​មាន​យ៉ាងហោចណាស់ ២ សប្ដាហ៍។ វារួមមាន​ឡាក់តូស វីតាមីន​រលាយ​ក្នុង​ទឹក​និង កម្រិត​ខ្លាញ់​ខ្ពស់។ វា​ក៏​មាន​​កាឡូរី​ខ្ពស់​ជាង​ទឹកដោះ​ដំបូង។
    – ទឹក​ដោះ​ចុងក្រោយ (Mature milk)៖ ទឹកដោះ​ដំណាក់​កាល​នេះ ចាប់​ផ្ដើម​មាន​នៅ​ចុង​សប្ដាហ៍​ទី ២ ក្រោយ​សម្រាល មាន​សភាព​រាវ និង​សម្បូរ​ទឹក​ជាង​ទឹក​ដោះ​បន្ទាប់ (Transitional milk)។ ទឹក​ដោះ​ដំណាក់​កាល​នេះ មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ ៩០% ជួយ​ឲ្យ​បេប៊ី​រក្សា​ជាតិ​ទឹកបាន​ល្អ​ឯ ១០% ទៀត​គឺ​ជា​កាបូនអ៊ីដ្រាត ប្រូតេអ៊ីន និង ជាតិ​ខ្លាញ់​ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

    អត្ថបទ​ដោយ Leng Pechsovatey · កែ May 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?