បើ​បំបៅដោះ​កូន ប្រយ័ត្ន​​មេរោគផ្សិត​ឆ្លង​កូន ហើយ​ម្ដាយ​ក៏​អាច​កើត​ដែរ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

Thrush (ត្រូវ​បាន​គេ​ហៅ​ថា​ជា​មេរោគ candida albicans) គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ Thrush អាច​លូត​លាស់​បាន​នៅ​លើ​ក្បាល​ដោះ​របស់​ស្ត្រី និង​ក្នុង​មាត់​របស់​ទារក។ អ្វី​ដែល​យើង​ជា​ម្ដាយ​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ត្រូវ​មាន​អនាម័យ អង្កេត​លើ​អាការៈ​អត់​ប្រក្រតី ដែល​អាច​កើត​លើ​សុដន់ និង​ក្នុង​មាត់​កូន។ យើង​អាច​ស្វែងយល់​បន្ថែម​ពី​មេរោគ​ផ្សិត​ហ្នឹង​ឲ្យ​កាន់​តែ​ច្បាស់​ និង​របៀបការពារ ដូច​ខាងក្រោម។​

១-ម៉េច​បានកើត​ផ្សិត​ហ្នឹង?

ក្នុង​រាង​កាយ​របស់​យើង​មាន​ផ្ទុក​មេរោគ​ផ្សិត​ម៉្យាង​ឈ្មោះ albicans candida ។ ផ្សិត​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ ប៉ុន្តែ​នៅ​ពេល​ដែល​វា​មាន​ឱកាស​នឹង​លូតលាស់​ហើយ​រីក​ដុះ​ដាល វា​នឹង​បង្ក​ជា​Thrush។ ការ​បំបៅ​ដោះ​ គឺ​ជា​កត្តា​ដ៏​ល្អ​មួយ​អោយ​មាន​Thrush។ Thrush នឹង​លូត​លាស់​ល្អ​ក្នុង​ស្ថានភាព​ដែល ក្ដៅ​ល្មម មាន​សំណើម កន្លែង​មាន​ជាតិ​ស្ករ ដែល​ស្ថានភាព​ដូច​នេះ កើត​មាន​នៅ​ពេល​ដែល​ក្មេង​កំពុង​ម៉ឹម​ដោះ។ ច្រាំង​អណ្ដាត​នេះ​នឹង​ឆ្លង​ទៅ​ក្បាល​ដោះ​របស់​ម្ដាយ។ ច្រាំង​អណ្ដាត​គឺ​ជា​បញ្ហា​ដែល​កើត​មាន​ញឹក​ញាប់​ចំពោះ​ទារក ដែល​មួយ​ក្នុង​ម្ភៃ​នៃ​ទារក​ទើប​នឹង​កើត និងមួយ​ក្នុង​ចំណោម ប្រាំពីរ នៃ​ទារក​អាយុ​បាន​បួន​សប្ដាហ៍​មាន​ជំងឺ​នេះ។

២-រោគសញ្ញា​ដែល​គួរ​សង្ស័យ​ថា​ម្ដាយ​កើត​រោគ​ផ្សិត​នេះ​ហើយ

សញ្ញា​ទូ​ទៅ​នៃ​ការ​ឆ្លង​មេរោគ​ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​យើង​អាច​សង្កេត តាម​ចំណុច​មួយ​ចំនួន៖
– ឈឺ​ចាប់​ក្នុង​សុដន់
-ក្បាល​ដោះ​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ក្រហម និង​ភ្លឺ
-ក្បាល​សុដន់​ដែល​មាន​ការ​ខូច​ខាត​ហើយ​មិន​បាន​ជា​សះ​ស្បើយ​ពេល​ដែល​ក្មេង​បាន​បៅ។
-ក្បាល​ដោះ​ឈឺ​ក្រោយ​ពេល​មាន​ការ​បំបៅ​ដោះ​កូន និង​អាច​ឈឺ​រហូត​ដល់​មួយ​ម៉ោង​ក្រោយ​ការ​បំបៅ​ដោះ​កូន។ ការ​ឈឺ​ចាប់​មាន​សភាពខ្លាំង​ក្រោយ​ពេល​បំបៅ​ដោះ​កូន និង​អាច​អូស​បន្លា​រហូត​ដល់​មួយ​ម៉ោង​បន្ទាប់​ពី​ធ្វើ​ការ​បំបៅ ដោះ។
-រមាស​នៅ​ក្បាល​សុដន់ អាច​មាន​អារម្មណ៍​សោកៀ​នៅ​ពេល​ដែល​ប៉ះ។ ស្ត្រី​អារម្មណ៍​មិន​ស្រួល​ខ្លួន​ទោះ​បី​ជា​ពាក់​អាវ​រលុង​ក៏​ដោយ។

អ្នក​ម្ដាយ​អាច​សំគាល់​ឃើញ​សុដន់​ទាំង​ពីរ​ត្រូវ​បាន​ប៉ះ​ពាល់​ប្រសិន​បើ​មិន​មែន​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ឆ្លង​មេរោគ។

ស្វែងយល់​ពី​ការ​បំបៅ​ដោះ​កូន ជា​ច្រើន​ទៀត ចុច​ទី​នេះ 

៣-រោគសញ្ញាកើតលើទារក

ពេល​ទារក​ឆ្លង​មេរោគ​នោះ​យើង​អាច​មើល​មាន​បំណះ​ពណ៌​ស​ដូច​ក្រណាត់​ទឹក​ដោះ​គោ នៅ​លើ​អណ្ដាត អញ្ចាញ​ធ្មេញ និង​នៅ​ក្នុង​ក្រអូម​មាត់​ផ្នែក​ខាង​លើ​អាអូន។ បំណះ​ពណ៌​ស​ទាំង​នេះ​មិន​ត្រូវ​បាន​យក​ចេញ​ដោយ​ងាយ​ស្រួល​ទេ បើ​ប្រៀប​ទៅ​នឹង​ច្រាំង​ដែល​កើត​ដោយ​សារ​ទឹក​ដោះ​គោ។ ប្រសិន​បើ​យើង​ប៉ះ​បំណែក​ស​នោះ​នឹង​ម្រាម​ដៃ​របស់​យើង យើង​នឹង​មាន​អារម្មណ៍​ថា​បាត​របស់​បំណះ​មាន​សភាព​ទន់ និង​អាច​ហូរ​ឈាម​បាន។ ទារក​អាច​នឹង​មិន​បៅ ឬ​បៅ​ក្នុង​រយៈ​ពេល​ខ្លី ដោយ​សារ​ការ​ឈឺ​ក្នុង​មាត់​របស់​ពួក​គេ។ មេរោគ​អាច​ចូល​ទៅ​កាន់​គូទ​របស់​ក្មេង​បាន​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ឡើង​កន្ទួល​រមាស់​ពេល​ក្មេង​ស្លៀក​កន្ទប​ដែល​ត្រូវ​បាន​គេ​ហៅ​ថា nappy rash។ ជា​ធម្មតា​កន្ទួល​មាន​សភាព​ឈឺ និង​សើម​ជាមួយ​នឹង​ឡើង​ក្រហម ឬ​ពណ៌​ស និង​អាច​រាល​ដាល​ទៅ​ផ្នែក​ផ្នត់​នៃ​ស្បែក។

៤-ការព្យាបាល

ក្រែម ឬ​ជែល​ប្រឆាំង​ផ្សិត​ដែល​ចេញ​តាម​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ​ជា​ធម្មតា​គឺ​ថ្នាំ Miconazole។ គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​មើល​កូន​តូច​ពី​រោគ​សញ្ញា។ បើ​មាន​មេរោគ​នៅ​ក្នុង​មាត់ និង​មាន​នៅ​តាម​គូទ​របស់​ពួក​គេ នោះ​​ចាប់​ផ្ដើម​ព្យាបាល។ ត្រូវ​លាប​ជែល ឬ​ក្រែម​នៅ​តំបន់​ដែល​មាន​មេរោគ។ ត្រូវ​បន្ត​ការ​ព្យាបាល​រហូត​ដល់​លែង​មាន​មេរោគ​ទៀត។

ប្រសិន​បើ​ក្បាល​សុដន់​អ្នក​ឡើង​ក្រហម​ខ្លាំង​ហើយ​ឈឺ ការ​លាប​ក្រែម​ស្តេរ៉ូអ៊ីត​អាច​ជួយ​ក្នុង​ព្យាបាល​បាន ការ​ឈឺ​ចាប់ និង​រោគ​សញ្ញា​ដទៃ​ទៀត​នឹង​បាត់​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។ ប្រសិន​បើ​មិន​បាត់ ត្រូវ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ។ ប្រសិន​បើ​អ្នក​មាន​ការ​ឈឺ​ចាប់​សោយ​សារ រោគ​ផ្សិត (Thrush) អ្នក​ត្រូវ​លេប​ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត។ ក្រៅ​ពី​ការ​លេប​ថ្នាំ អ្នក​អាច​បំបាត់​មេរោគ​ផ្សិត​បាន​តាម៖

-ត្រូវ​លាង​សម្អាត​របស់​ប្រើ​ប្រាស់ ដប​ទឹក​ដោះ​គោ និង​ក្បាល​ដោះ​ជ័រ​ដើម្បី​ជៀស​វាង​ការ​ឆ្លង​មេរោគ​ម្តង (ទាំង​កូន​ទាំង​ម្ដាយ)
-ត្រូវ​លាង​សម្អាត​ប្រដាប់ប្រដា​ក្មេង​លេង​ជាមួយ​នឹង​ទឹក​ក្ដៅ និង​សាប៊ូ​ដែល​អាច​ដាក់​ចូល​ក្នុង​មាត់​កូន​បាន។
-ត្រូវ​លាង​ដៃ​កូន​របស់​អ្នក​ឱ្យ​បាន​ញឹក​ញាប់ លាប​ក្រែម​ប្រឆាំង​នឹង​មេរោគ និង​ក្រោយ​ពេល​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម។
-ប្រើ​កន្សែង​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​គ្រួសារ​រួច​ត្រូវ​ផ្លាស់​ប្ដូរ​ជា​រៀង​រាល់​ថ្ងៃ។
-ត្រូវ​សម្អាត​សំលៀកបំពាក់ ទាំង​ម្ដាយ ទាំង​កូន ​ក្នុង​សីតុណ្ហភាព ៦០ ដឺក្រេ​ដើម្បី​កម្ចាត់​មេរោគ​ផ្សិត។
-ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​លើ​សុដន់​អ្នក​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ស្រាល​ៗ​ដូច​ជា​ថ្នាំ​ប៉ារ៉ាសេតាមុល លុះ​ត្រា​តែ​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​មាន​ការ​ចាប់​ផ្ដើម​ការ​ព្យាបាល។

អាន៖ អាអូន បៅ​ទឹកដោះគោ ជំនួស​ទឹកដោះ​ម៉ាក់ៗ ប្រឈម​​កើត​ជំងឺម្យ៉ាង

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 6, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 6, 2019

អ្នកអាចចូលចិត្ត