– លូតលាស់ឆ្អឹងបានរឹងមាំជាង៖ សារធាតុតែមួយគត់ដែលម្សៅទឹកដោះគោមានច្រើនជាងទឹកដោះម៉ាក់ៗ អាចជា វីតាមីន D ដែលជួយឲ្យបេប៊ីមានឆ្អឹងរឹងមាំ ជាងបៅទឹកដោះម៉ាក់ៗតែមួយមុខ។
– យើងអាចដូរម៉ាកម្សៅទឹកដោះគោបាន៖ យើងអាចប្តូរពីផលិតផលថ្លៃៗ ទៅប្រើផលិតផលតម្លៃសមរម្យផ្សេងទៀត ខណៈគុណភាព និងគុណប្រយោជន៍ប្រហាក់ប្រហែលគ្នាដែរ ហើយបេប៊ី ក៏មិនរងផលរំខានណាមួយដោយសាររឿងនេះដែរ។
– ម្សៅទឹកដោះគោផលិតពីសណ្តែកសៀងជាជម្រើសល្អ៖ ទោះបីជាសណ្ដែកផ្ទុក Phytoestrogen (ប្រភេទរុក្ខជាតិ) ជាហេតុធ្វើឲ្យក្មេងឆាប់ពេញវ័យមែន តែការសិក្សាបានបង្ហាញថា ម្សៅទឹកដោះគោផលិតពីសណ្ដែក មិនប៉ះពាល់ដល់ក្មេងៗរយៈពេលយូរនោះទេទាំងផលអវិជ្ជមាន និងផលវិជ្ជមាន។
– ម្សៅទឹកដោះគោ និងទឹកដោះម្តាយមិនខុសគ្នាឆ្ងាយដែរ៖ វិទ្យាសាស្ត្រមានភស្ដុតាងបង្ហាញថា មិនមានភាពខុសគ្នាខ្លាំងណាស់ណាទេ រវាងបេប៊ីបៅម្សៅទឹកដោះគោ និងបេប៊ីបៅដោះម៉ាក់ៗ។
– មិនចាំបាច់កម្តៅដបទឹកដោះគោមុនបំបៅ៖ កម្ដៅដបទឹកដោះគោជាមុន មិនផ្ដល់អត្ថប្រយោជន៍ដល់សុខភាពអ្វីនោះទេ តាមពិតទៅវាអាស្រ័យលើចំណង់ចំណូលកូនយើងប៉ុន្មាន។