backup og meta

អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 15, 2020

    អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

    ប៉ាម៉ាក់ភាគ​ច្រើន ​ដឹងហើយ​ថា ​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​កូន លូត​លាស់​បាន​ល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​បាន។ ក្នុង​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ ​ផ្តល់​ផល​ប្រយោជន៍​ល្អ​​សុខ​ភាព​កូន។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ក៏​មិន​ចំណាយ​ប្រាក់កាក់​ច្រើនដែរ គ្រាន់​តែ​ត្រូវ​មាន​អនាម័យ​បន្តិច​បាន​ហើយ។

    ប៉ុន្តែ​ បញ្ហាមួយ​ គឺ​​ប៉ាៗមួយចំនួន អាច​មាន​អារម្មណ៍​អវិជ្ជមានខ្លះ ពេល​កូន​បៅ​ដោះ​ប្រពន្ធ តែ​កុំ​ច្រឡំ មិន​មែន​ដោយ​សារ​ច្រណែន​កូន​ទេ។

    ១- អារម្មណ៍ពិត​របស់​ប៉ាៗ​ ពេល​ទើប​មាន​កូន

    ធម្មតា ​ប៉ាៗ​ថ្មី​ថ្មោងអាច​មាន​អារម្មណ៍​មិន​សូវ​ល្អ​ ពេល​កូនបៅ​ដោះ​ម៉ាក់ៗ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖

    – ​ភ័យ​ខ្លាច​ ខ្លួន​ឯង​នឹង​គ្មានពេល​វេលា ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដូច​ប្រពន្ធ។​

    – អារម្មណ៍​មិន​គ្រប់​គ្រាន់ ជាមួយ​អ្វី​គ្រប់​យ៉ាង​យើង​បាន​ធ្វើ​ចំពោះ​កូន​ ដោយ​គិត​ថា​​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយការ​លះ​បង់​របស់​​ប្រពន្ធបាន។

    – កូន​រពឹសពេក ​រំខាន​ដល់ពេល​វេលា​ខ្លួន ឬពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​។

    – ជឿ​ថា ប្រពន្ធ​បំបៅកូនទឹក​ដោះ អាច​ជួយ​ឲ្យប្រពន្ធ​កាន់​តែ​​មាន​ចំណេះ​ដឹង និង​ជំនាញ​ល្អ​ជាង​មុន។

    ២- រឿង​ប៉ាៗ​អាច​ធ្វើ​បាន​ ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ

    ប្រុសៗគួរឈប់ច្រណែន​ប្រពន្ធ​ខ្លួនបង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន ជាង​ខ្លួនឯង​ ព្រោះអំឡុង​ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ជាប្តី​ល្អ នៅ​តែ​អាចជួយ​ប្រពន្ធ​យើង តាមរយៈ​ការងារ​មួយចំនួនដូចជា៖

    – ត្រូវ​ជួយ និង​គិត​គូរ៖ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ជា​ការងារ​ដ៏​លំបាក ដូច្នេះជាប្តី​ល្អ ត្រូវ​ជួយ​ប្រពន្ធ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​​ប្រពន្ធ​កំពុង​បំបៅ​កូន​ ត្រូវ​ជួយ​យក​ខ្នើយ ឬ​ចាក់​ទឹក​ឲ្យផឹក ឬ​អាច​ជួយ​ឲ្យ​កូន​ផឹក​ទឹក​បន្ទាប់​ពីបៅ​រួច (ទារកបៅ​ដោះ​ម្តាយ ពុំគួរ​​ផឹក​ទឹក​ទេ ​លុះ​ត្រា​តែគ្រប់​អាយុ ៦ខែ)។

    – ត្រូវ​មាន​ភាព​ស្និទ្ធស្នាលប៉ះ​ពាល់​ផ្ទាល់​ជា​មួយ​កូន​​៖ ដូច​ជា ​ឱប ​ងូត​ទឹក​ឲ្យ​កូន ដាក់​​ឲ្យ​កូន​​ដេក​លើ​ទ្រូង ​នៅ​ពេល​យើង​គេង​​អាន​សៀវ​ភៅ ​(លើគ្រែ លើ​កៅអី​) សុទ្ធ​តែ​​ជា​គន្លឹះ​ការ​បង្កើត​ទំនាក់​ទំនងល្អ​ជាមួយ​កូន​បាន អាច​និយាយ​បាន​ថា គឺ​ស្មើ​នឹង​ភាព​ស្និទ្ធ​ស្នាល​ដែល​ប្រពន្ធ​យើងបំបៅ​ដោះ​កូនដូចគ្នា។

    – ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាមួយ​កូន៖ ​ត្រូវ​យក​កូន​ទៅ​ដើរ​លេង​ នៅ​ពេល​កូន​ទើប​ចេះ​ដើរ ឲ្យ​កូន​អង្គុយ​ក្នុង​រទេះ​រុញ​ ពេល​ចេញ​ទៅ​ក្រៅ ទៅផ្សារ ឬអាច​ឲ្យ​​លេង​នៅ​លើ​ឥដ្ឋជាមួយ​យើង​ក៏​បាន។ សកម្មភាព​ទាំង​នេះ ជា​ឱកាស​សម្រាប់​ប៉ាៗ និង​កូន អាច​នៅ​ជា​មួយ​គ្នា​បាន​យូរ។ បើ​​ធ្វើ​កាន់​តែ​ច្រើន ​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា យើង​ជាប្តី ក៏​​មាន​សមត្ថភាព​ផ្ទាល់​ខ្លួនអាច​ធ្វើ​ជា​ឪពុកគេ​ពិត​ប្រាកដ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    • ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?
    • បៅ​ដោះ​ម៉ាក់ និង​​ម្សៅទឹក​ដោះ​គោ ខុស​គ្នា​ម៉េច? មួយ​ណា​ល្អ​ជាង?

    – ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្តាយ​ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ៖ អាច​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម៉ាក់ៗ ដោយ​ប្រើ​ដប​ទឹក​ដោះ​គោ និង​បង្កើន​ចំនួន​បៅ ប៉ុន្តែ​មុន​ពេល​ប្រើ​ដប​ទឹក​ដោះ​គោ ​ត្រូវ​ចាំ​ឲ្យ​កូន​បាន​អាយុ​យ៉ាង​ហោច​ណាស់ សប្ដាហ៍​ជាមុន​សិន ដើម្បី​ឲ្យ​កូន​មាន​ទម្លាប់​ល្អ​ជាមួយ​ក្បាល​ដោះម៉ាក់ៗ។ យើង​​ត្រូវ​ឲ្យ​កូន​មាន​អារម្មណ៍​ផាសុកភាព ជាមួយ​នឹង​ការ​ថែ​ទាំ​ពី​ការ​បៅ​ដ៏​ពិត​ប្រាកដ និង​បៅ​ដោយ​ដបជ័រ។

    សូម​កុំ​ប្រើ​ ​បើ​កូន​មិន​ពេញ​ចិត្ត​នឹង​ការ​បៅ​ដោយ​ដប​ទឹក​ដោះ​គោ ​ប្រើ​ក្បាលជ័រ ​គឺ​ដូច​ក្បាល​ដោះ​ពិត​ប្រាកដ​ដែរ វាមាន​គ្រប់​រូប​រាង និង​គ្រប់​ទំហំ​ទាំង​អស់ ដូច្នេះត្រូវ​ពិសោធ​មើល​ថា​ ប្រភេទ​ណា​កូន​យើង​ចូល​ចិត្ត​បំផុត។

    បំបៅដោះកូន Hello គ្រូពេទ្យ

    – ត្រូវ​អត់​ធ្មត់​រឿង​ចង់រួម​ភេទជា​មួយ​​​ប្រពន្ធ៖​ អំឡុង​ពេល​បំបៅ​ ​កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​ទាប ហេតុនេះ​​ការ​បញ្ចេញ​ទឹក​រំអិល ​មិនគ្រប់​គ្រាន់​ពី​ទ្វារ​មាស ​អាច​នាំ​ឲ្យ​មាន​ភាព​មិន​សុខស្រួល ឬ​ឈឺ​ចាប់​នៅ​ពេល​​រួម​ភេទ។ អំឡុង​ពេល​នេះ ប្រពន្ធយើង​អាច​នឹង​បាត់​បង់​ភាព​ទាក់ទាញ​ខ្លះ​សម្រាប់យើង ឬប្រពន្ធ​យើង​គ្មាន​អារម្មណ៍​ចង់រួម​ភេទក៏មាន ហេតុនេះ​អ្វីអាច​ធ្វើ​ឲ្យ​ប្រពន្ធ​​មាន​អារម្មណ៍​ល្អ​នោះ​ ត្រូវរង់​ចាំ​ប្រពន្ធ​មាន​ទឹក​រំអិល​គ្រប់​គ្រាន់​វិញ ឬ​អាច​ប្រើ​ទឹក​រំអិល​ជំនួស​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម