backup og meta

គុណប្រយោជន៍ស្មានមិនដល់ចំពោះស្រីៗបំបៅកូនដោយទឹកដោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 24, 2019

    គុណប្រយោជន៍ស្មានមិនដល់ចំពោះស្រីៗបំបៅកូនដោយទឹកដោះ

    យើង​សុទ្ធ​តែ​ដឹង​ ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ល្អ​សម្រាប់​អូនៗ ព្រោះ​ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​បំប៉នធម្មជាតិ​ដ៏​ពេញ​លេញ ល្អ​បំផុត​សុខភាព​​ទារក ក្រោយ​សម្រាល។ ចុះ​គ្នា​យើង​មាន​ចាប់​អារម្មណ៍ ឬ​ដឹង​អត់ ក្រៅ​ពី​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​កូន ម៉ាក់ៗ​ផ្ទាល់​ ក៏​ទទួល​ប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ដូច​គ្នា។ បើ​មិន​ទាន់​ដឹងទេ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍​សុខភាព​ចំពោះ​ស្រីៗ​បំបៅ​ដោះ​កូន។

    ១- មហារីកប្រដាប់បន្តពូជ

    ការ​សិក្សា​ថ្មី​មួយបង្ហាញ​ថា ​ការ​ថែទាំ​កូន​រយៈពេល ៦ខែ​ ឬ​ច្រើន​ជាង​នេះ ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​​បាន ដូចជា ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ស្បូន​ ​ដោយ​វា​ទប់​ស្កាត់​នូវ​ការ​បញ្ចេញ​ពង​អូវុល និង​អ័រ​ម៉ូន Ovulatory ​ដែល​ជា​ភ្នាក់​ចម្បង​​បង្កឲ្យ​មាន​​ជំងឺ​មហារីក។

    ស្រីៗ​បំបៅ​ដោះ​កូនចន្លោះ​ពី ៤-១២ ខែ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ពី​មហារីក​សុដន់​មុន​ពេល​អស់​រដូវ អត្រា​ប្រឈមទាប​ជាង​ស្រីៗ​មិន​បាន​បំបៅ​កូន ឬ​​បំបៅ​កូន​តិច​ជាង ៣ខែ​ ​ដល់​ទៅ ១១ភាគរយ ខណៈ​ស្រី​បំបៅ​កូន​ច្រើន​ជាង ២៤ខែ​ អាច​កាត់​បន្ថយអត្រា​ប្រឈម​ដល់​ ២៥ ភាគរយ។

    ការ​ប្រឆាំង​ជំងឺ​មហារីក​ស្បូន​​ ត្រូវគេ​រក​ឃើញ​លើ​ស្ត្រី​បៅ​កូន​ដោយ​ទឹក​ដោះ​ដូច​គ្នា ធ្វើ​ឲ្យ​គេ​ជឿថា យើង​អាច​​ការ​ពារ​ជំងឺ​នេះ​ តាម​រយៈពេល​នៃ​ការ​បំបៅ​ដោះ​កូន។ ក្រៅ​ពី​ការ​កាត់​បន្ថយ​នូវ​ហានិភ័យ​មហារីក​ស្បូន បំបៅ​ដោះ​​ ក៏​អាច​កាត់​បន្ថយ​នូវ​អត្រា​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ដូច​គ្នា។

    ២- ជំងឺបេះដូង

    នៅ​ឆ្នាំ ២០០៩ ក្រុម​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា ស្រី​បាន​មើល​ថែទាំ​កូន​យ៉ាង​តិច ២៤ខែ​ អាច​បន្ថយហានិភ័យ​ជំងឺ​បេះ​ដូង​ រហូត​ដល់​ទៅ ២៣ ភាគរយ។ មូល​ហេតុ​ពី​ក្រោយរឿង​នេះ នៅ​តែ​​ជា​​អាថ៌​កំបាំង​នៅ​ឡើយ​ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវជឿ​ថា​ ការ​ថែទាំ​កូន មាន​អត្ថ​ប្រយោជន៍​ដល់​ការ​ផលិត​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​លើ​រាង​កាយ​ស្រីៗ​បាន ដោយ​ជួយ​កាត់​បន្ថយ​នូវ​ជាតិ​ខ្លាញ់​ អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សរីរាង្គ​ក្នុង​ពោះ​បាន ​ក៏​អាច​ជួយ​ប្រមូល​ផ្ទុក​នូវ​ជាតិខ្លាញ់​​ល្អ​នៅ​ត្រគាក និង​ភ្លៅ​ទៀត​ផង។

    ៣- សម្រកទម្ងន់

    អត្ថ​ប្រយោជន៍​មួយ​ទៀត​ពី​ការ​​បំបៅ​កូន​ដោយ​ទឹក​ដោះ ​ជួយ​ឲ្យ​ស្រី​​វិល​ត្រឡប់​មករក​​ទម្ងន់​ដើម​វិញ​បាន​លឿន និង​កាត់​បន្ថយ​នូវ​អត្រា​​កើត​ជំងឺ​ធាត់។ នៅ​ពេល​មាន​ការ​បំបៅ​ដោះ​កូន​ម្តង (ប្រហែល ២៨មិលីលីត្រ) ស្រីៗអាច​ស្រកបាន ២០គីឡូកាឡូរី ដូច្នេះ​បើ​ស្រីៗ​​បំបៅ​កូនបាន ៥ អោន ស្មើប្រមាណ ១៥០ មិលីលីត្រ មាន​ន័យ​ថា បានសម្រក​ទម្លន់​ប្រហែល ២០ គីឡូកាឡូរី/ថ្ងៃ  ប្រហែល​នឹងការ​រត់ហាត់​ប្រាណ​ ៩០ នាទី/ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា​ ​ការ​សម្រក​ទម្ងន់​នៅ​តែ​អាស្រ័យ​លើ​ចំណី​អាហារ និង​កម្រិត​ហាត់​ប្រាណ​របស់ម៉ាក់ៗ។

    ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ក៏​អាច​បន្ថយ​ហានិភ័យកើត​ជំងឺធាត់ និង​ជំងឺលើស​ឈាម​ទៀតផង។

    ៤- ជំងឺរលាកសន្លាក់

    ការ​សិក្សា​មួយ​ពីសាលក​វិទ្យាល័យ Harvard ក្នុង​ទីក្រុង Birmingham និង​មន្ទីរ​ពេទ្យ​ផ្នែកស្រ្តី​ ​រក​ឃើញ​ថា ​ការ​ថែ​ទាំ​កូន អាច​ការពារយើង​​ប្រឆាំង​ជំងឺ​រលាក​សន្លាក់ ដោយ​ការ​ថែទាំ​រយៈពេល ២ឆ្នាំ​ អាច​បន្ថយ​ហានិភ័យ​បាន ៥០% ហើយ​ការ​ថែ​ទាំ​ប្រហែល ១២-២៣ ខែ ​អាច​ជួយ​បន្ថយ​ហានិភ័យ​ដល់ ២០ ភាគរយ។ មើល​ថែទាំ​កូន អាច​ផ្លាស់​ប្តូរ​កម្រិតអ័រ​ម៉ូន​ភេទ​របស់ស្រីៗ ដូច​ជា ​អ័រ​ម៉ូន​អឺស្ត្រូសែន និង​អ័រ​ម៉ូន​ អង់​ដ្រូសែន ​ដែល​មាន​តួនាទី​បន្ថយ​នូវ​ស្ថាន​ភាព​ជំងឺ​បាន។ យោង​តាម​ការ​ស្រាវ​ជ្រាវនៃសាកល​វិទ្យាល័យ Malmö University ​ចេញ​ផ្សាយ​ឆ្នាំ ២០០៩ បាន​ឲ្យដឹងថា ស្រីមាន​អត្រា​​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ទាប ​ប្រសិន​ពួក​គេ​បំបៅ​កូន​ដោយ​ទឹក​ដោះ​រយៈ​ពេល​យូរ។

    ៥- ជំងឺទឹកនោមផ្អែម

    ការ​បំបៅដោយទឹក​ដោះ អាច​ធ្វើ​ឲ្យ​កោសិកា​ភ្ញោច​ បញ្ចេញ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ច្រើន។ ​កើន​ជាតិ​ខ្លាញ់​ខ្ពស់​នៅ​ពោះ​ ច្រើន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដែល​វា​​ជា​កត្តា​ហានិភ័យ​មួយ​ ​កើត​ជំងឺទឹក​នោម​ផ្អែម​លើ​មនុស្ស​ពេញ​វ័យ ដូច្នេះស្រីមានជំងឺទឹក​នោម​ផ្អែម ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​កាន់​តែ​ល្អ ​នៅ​ពេល​បំបៅ​ដោះ​កូន។

    បំបៅដោះកូន Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ
    • ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ

    ៦- សុខភាពផ្លូវចិត្តល្អ

    ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​កូនអំឡុង​ពេល​បំបៅ​ដោះ​ អាច​ជួយ​ដល់​សុខ​ភាព​ផ្លូវ​ចិត្តស្រីៗ​គ្នា​យើង​​បាន​ច្រើន។ ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន ​បាន​បង្ហាញ​ថា ស្រីៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ ​អាច​មានអា​ការៈ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ។ មានសេចក្តី​​រាយការណ៍​លើក​ឡើង​ថា​ ស្រីបំបៅ​ដោះ​កូន​ នឹង​មាន​អត្ថ​ប្រយោជន៍​ដល់​ផ្លូវ​ចិត្ត ​ដូច​ជា ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន និង​មាន​ការ​ផ្សារ​ភ្ជាប់​ខ្លាំង​រវាង ម៉ាក់ៗ និងអូនៗ។

    ៧- បញ្ចេញអ័រម៉ូន

    បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​ជួយ​ឲ្យ​ស្បូន​ត្រឡប់​មក​សភាព​ដើម​វិញ​បាន​លឿន។ អ័រ​ម៉ូន Oxytocin និងអ័រម៉ូន Prolactin ក៏​ដូច​ជា​អ័រ​ម៉ូន​ដទៃ​ទៀត​ ត្រូវ​បាន​បញ្ចេញ​ ​ជួយ​ឲ្យ​ម៉ាក់ៗ​​សម្រាក​វិញ​បាន។

    ៨- គម្លាតមានកូន

    បំបៅ​កូន​ដោយ​ទឹក​ដោះ​ ​អាច​ពន្យារ​ពេល​​បង្ក​កំណើត​បាន ដូច្នេះ​រយៈពេកលម៉ាក់ៗ​​បំបៅ​ដោះ​កូន​ កាន់​តែ​យូរ​គម្លាតមាន​កូន​បាន​កាន់​តែ​ឆ្ងាយ​ដែរ។

    ៩- ចំណាយតិច

    ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ​ អាច​ចំណាយ​លើស​ទាំង​ម្សៅទឹក​ដោះ​គោ ព្រោះ​លើ​ទី​ផ្សារ​គឺ​មាន​តម្លៃ​គួរ​សម​ដែរ ខណៈ​កូន​ដែរ​បៅ​ដោះ​ម៉ាក់ៗ គឺ​ស្មើ​នឹង​ការ​ជួយ​សន្សំ​ប្រាក់​យ៉ាង​ច្រើន​ក្នុង​មួយឆ្នាំៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម