backup og meta

ត្រូវ​ដឹង បើ​ម៉ាក់កំពុងបំបៅ​ដោះ​កូន ​ត្រូវ​តម​ចំណីចំណីណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2022

    ត្រូវ​ដឹង បើ​ម៉ាក់កំពុងបំបៅ​ដោះ​កូន ​ត្រូវ​តម​ចំណីចំណីណាខ្លះ?

    ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​កូន​ត្រូវ​ដឹង ដើម្បី​ឲ្យ​កូន​តូច​ជា​ទី​ស្រលាញ់​មាន​សុខភាព​ល្អ មិន​ងាក​ឈឺៗ។ ស្រីៗ​ដែល​បំបៅ​ដោះ​កូន តើ​ត្រូវ​តម​អាហារ​ដែរ​ទេ? ចុះ​បើ​តម ត្រូវ​តម​អីខ្លះ?

    លោក​​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹង​ថា តាម​ក្បូន​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ប្រភេទ​ចំណី​អាហារ​ណា​មួយ​នោះ​ទេ​អំឡុង​ពេលស្រីៗ​បំបៅ​ដោះ​កូន គឺ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​មាន​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេ​សម្ល​ទឹក ស៊ុប និង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន នោះ​ទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។

    ទោះ​ជា​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ក្តី តែ​ម៉ាក់ៗ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ជ្រើស​រើស​ចំណី​អាហារ​មក​ញ៉ាំ​ដែរ ព្រោះ​ថា វា​ពាក់ព័ន្ធ​នឹង​គុណភាព ការ​រក្សា​អនាម័យ ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ មួយ​ចំនួន​មាន​ដាក់​សារធាតុ​គីមី ឬ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​កូន។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    បំបៅដោះ

    ចំពោះ​ករណី​ដែល​តម្រូវ​តម​វិញ​នោះ ម៉ាក់ៗ​គួរ​តែ​អាហារ​ផ្អាប់ ពិសេស​របស់​ត្រាំ ឬ​ជ្រក់ បន្លែ​ត្រី​សាច់​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ព្រោះ​ងាយ​នឹង​មាន​បាក់តេរី ផ្សិត ពពួក​សត្វ​ល្អិត តែ​កាលណា​យើង​ញ៉ាំ​ទៅ ពេល​កូន​ម៉ឹម​ដោះ ទៅ​ជា​ឈឺ​ពោះ ឬ​រាករូស ក្អួត​ចង្អោរ។ លោកស្រី​វេជ្ជបណ្ឌិត​បន្ថែម។

    ឯ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ក៏​ត្រូវ​សួរ​គ្រូពេទ្យ​ដែរ តើ​មាន​ញ៉ាំ​ទៅ​មាន​ផល​ប៉ះពាល់​ដល់​កូន​អត់? ព្រោះ​ជាតិ​អាល់កុល និង​ជាតិ​ថ្នាំ​ទាំង​នោះ​នឹង​ជ្រាប​ចូល​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ។

    ស្វែងយល់ពី៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម