២- ជំងឺជ្រុះសក់ Alopecia areata
Alopecia areata ជាជំងឺជ្រុះសក់ ដែលមិនបង្កដោយការឆ្លងរោគនោះទេ។ ជំងឺនេះត្រូវបានគេជឿថា បង្កឡើងដោយសារផលវិបាកនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានទៅបំផ្លាញឫសសក់។ ជំងឺនេះ ត្រូវគេសម្គាល់តាមរយៈបំណែករាងមូល ឬពងក្រពើនៅកន្លែងសក់ជ្រុះភ្លាមៗនៅលើក្បាល ដោយមានសភាពរលោង មិនមែនលេចចេញបន្ទាប់របកស្បែកក្បាល ឬមានការខូចខាតសក់នោះទេ។ ជំងឺ Alopecia Areata មិនអាចព្យាបាលក៏ពិតមែន ប៉ុន្តែអាចគ្រប់គ្រងបាន។ ករណីជាច្រើន សក់អាចដុះមកវិញនៅរយៈពេលមួយឆ្នាំក្រោយ តែអូនៗមួយចំនួន នៅតែអាចជ្រុះសក់វិញម្តងទៀត។ ៥% ក្នុងចំណោមក្មេងៗមានជំងឺនេះ អាចវិវត្តទៅជាជំងឺ Alopecia Totalis បណ្តាលឲ្យជ្រុះសក់អស់ពីក្បាលតែម្តង។ ករណីមួយចំនួនទៀត អាចវិវត្តទៅជាជំងឺជ្រុះសក់ Alopecia Universalis បណ្តាលមានការជ្រុះរោមទាំងអស់លើរាងកាយតែម្តង។
សម្រាប់ការព្យាបាលចំពោះអូនៗតូចៗមានជំងឺនេះ អាចប្រើក្រែមលាបលើផ្ទៃដែលគ្មានសក់ និងប្រេង Corticosteroid ដែលមានសារធាតុប្រឆាំងខ្លាំង។ ចំពោះក្មេងជំទង់ អាចចាក់ថ្នាំស្តេរ៉ូអ៊ីត ចូលទៅក្នុងស្បែកក្បាល។ យើងក៏អាចប្រើថ្នាំដោយផ្សំមានថ្នាំ Minoxidil ជាមួយនឹងថ្នាំស្តេរ៉ូអ៊ីតផងដែរ។