backup og meta

ប្រើ​​ប្រេង​​កូឡាលាបបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 24, 2022

    ប្រើ​​ប្រេង​​កូឡាលាបបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​

    ចាស់ៗ​មួយ​ចំនួនតែង​ឲ្យ​ម៉ាក់ៗ​យក​ប្រេងកូឡា ឬ​ប្រេង​ខ្យល់​មក​លាប​លើ​បង្កើយ​កូន​ ដើម្បី​ក្បាល​ក្មេង​ឆាប់​រឹង មិនផើតផត។ តើ​ការ​ធ្វើ​បែបនេះ​ត្រឹមត្រូវ​តាម​ក្បួន​ពេទ្យ​ទេ? ហេតុអ្វី?

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ថែទាំកូន

    ១- ផ្លូវ​ដង្ហើម​កូន

    ពេល​កូន​ស្រូប​យក​ជាតិ​ក្ដៅ​របស់​ប្រេង​កូឡា​​មាន​ក្លិន​ខ្លាំង​ចូល​ទៅ​ដល់​សួតអាចបណ្តាលឲ្យកូនមានបញ្ហាសួត និងពិបាកដកដង្ហើម

    ២- ខួរក្បាល

    ដោយសារ​តែ​ប្រេង​កូឡា​មាន​ជាតិ​ចំហាយ​ក្ដៅ​ខ្លាំង ដូចនេះ​ពេល​ទារក​បឺតស្រូប​យក​ជាតិ​នោះ​ទៅ​ អាច​ចូល​ទៅ​ដល់​ខួរក្បាល​តាមរយៈ​បង្ហើយទន់​នោះ ដោយ​​បណ្ដាល​​ឲ្យ​​មាន​​បញ្ហា​​ខួរក្បាល​​ផ្សេង​ៗ ខ្សោយ​​បញ្ញា ឬ​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ថា​គ្រូពេទ្យ​តែងតែ​ហាម​​មិន​ឲ្យ​ម៉ាក់​ៗ​ប្រើ​ប្រេង​កូឡា ឬ​ប្រេង​រឹត​ដែល​មាន​ចំហាយ​ក្ដៅ​ខ្លាំង​ពេក​ មក​លាប​លើ​បង្ហើយ​កូន​នោះ​ទេ ព្រោះ​វា​​រលាក​ស្បែកក្បាល កក​ទៅ​ជា​អាចម៍ក្របី តែ​បើ​មិន​សូវ​មានជាតិ​ក្ដៅ​អាច​ប្រើ​បាន​ម្តងម្កាល​ប៉ុណ្ណោះ។ ​គ្រូពេទ្យ​ដដែល​ក៏​​បាន​បញ្ជាក់​ទៀត​ថា ករណី​មួយ​វិញ​ទៀត​វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ខួរក្បាលកូន ព្រោះ​ថា​​ប្រភេទ​​ប្រេង​​លាប​រឹត​​នេះ​​ជ្រាប​​ចូល​​ទៅ​​តាម​​ស្បែក ហើយ​កូន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម