backup og meta

ធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2019

    ធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?

    កាល​ពី​ជំនាន់​មុន គេ​តែង​ឮ​ចាស់ៗ​និយាយ​ពី​ជំងឺ​ស្កន់​ម្តាយដើម​ដែល​កើត​លើ​ទារក តើ​ជំងឺ​នេះ​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? បណ្តាល​មក​ពី​មូលហេតុ​អី?

    តាម​ការ​សាកសួរ​ជាមួយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ជំងឺ​ស្កន់​ម្តាយ​ដើម ជា​ពាក្យ​ដែល​ចាស់ៗ​ហៅ​លើ​ក្មេងៗ​ដែល​មាន​អាការៈ​ប្រកាច់​នៅ​ពេល​កើត​បាន ១-២ អាទិត្យ ដោយ​មាន​ជំនឿ​ថា ម្តាយ​ដើម​របស់​ក្មេង នឹង​មក​យក​ជីវិត​កូន​ទៅ​វិញ មិន​ឲ្យ​រស់នៅ​​ជាមួយ​ម្តាយ​ចុង​ទេ។

    តែ​បើ​តាម​បច្ចេកទេស​ពេទ្យ ស្កន់ម្តាយដើម ជា​ជំងឺ​តេតាណុស​ផ្ចិត​ទារក ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​យក​សម្ភារៈ​មិន​ស្អាត មិន​បាន​ស្ងោរ​សម្លាប់​មេរោគ ចំណិតឫស្សី ទៅ​កាត់​ផ្ចិត​ទារក កង្វះ​អនាម័យ​ពេល​ថែទាំ​ផ្ចិត​ទារក និង​ការ​យក​របស់​មិន​ស្អាត ដូចជា ផេះ ដីដំបូក សំបុក​ពីងពាង សំបុកឆ្កែញ៉ាំង ម្សៅ ទៅ​រោយ​លើ​ផ្ចិត​ទារក​ជា​ដើម។

    រោគ​សញ្ញា​ជំងឺ​តេតាណុស​ផ្ចិត​ទារក៖

    – លែងចង់បៅ

    – ក្តៅខ្លួន

    – យំមិនបាត់

    – ពិបាកដកដង្ហើម

    – កន្ត្រាក់សាច់ដុំថ្គាម

    – កន្ត្រាក់រឹងដងខ្លួន ជើងត្រង់ ដៃបត់ខ្លាំង

    – ប្រកាច់។

    វិធី​ថែទាំ​ផ្ចិត​ទារក​មិន​ឲ្យ​ឆ្លង​មេរោគ កើត​តេតាណុស៖

    ​- ជូត​សម្អាត​ទង​ផ្ចិត​​ឲ្យ​ស្ងួត ក្រោយ​ពេល​ងូត​ទឹក​រួច

    ​- លាប​ថ្នាំ​បេតាឌីន

    ​- មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​លើ​ផ្ចិតទេ

    – មិន​ត្រូវ​ឆ្កឹះ ឬ​ប៉ះ​ផ្ចិត​ទារកនោះ​ទេ ទុក​ឲ្យ​វា​ជ្រុះ​ដោយ​ខ្លួន​ឯង។

    អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម