៣- ផលប៉ះពាល់នៃភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប៉ូវកម្លាំងមិនត្រឹមតែអត់សារធាតុបំប៉នទេ ថែមទាំងអាចបណ្ដាលឲ្យញៀន បើផឹកលើសកម្រិត។ មជ្ឈមណ្ឌលកម្ចាត់ជាតិពុលរបស់អូស្ត្រាលី បានបង្ហាញពីផលប៉ះពាល់ពីការផឹកភេសជ្ជៈប៉ូវកម្លាំងលើសកម្រិត មានដូចជា ញ័រទ្រូង ញ័រដៃជើង រសាប់រសល់ ឈឺទ្រូង មានបញ្ហាដកដង្ហើម ជាដើម។ ការស្រាវជ្រាវរកឃើញថា អ្នកផឹកភេសជ្ជៈប៉ូវកម្លាំង ងាយមានអាកប្បកិរិយាមិនល្អ ប្រើគ្រឿងញៀន មានសកម្មភាពផ្លូវភេទដែលមិនមានការការពារ ចូលរួមវាយតបគ្នា មិនប្រើខ្សែក្រវាត់សុវត្ថិភាពក្នុងពេលបើកបរ និងចូលចិត្តប្រថុយប្រថាន។ សារជាតិអាល់កុល និងជាតិនីកូទីន គឺជាសារជាតិដែលគេដាក់នៅក្នុងភេសជ្ជៈប៉ូវកម្លាំង។
បរិមាណជាតិស្ករដ៏ច្រើននៅក្នុងភេសជ្ជៈប៉ូវកម្លាំង អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កុមារបាន។ ជាតិស្ករទាំងនោះ មានស្ករ monosaccharides ដូចជា ស្ករគ្លុយកូស fructose sucrose និង ឡាក់តូស (lactose) ដែលអាចធ្វើឲ្យក្មេងធាត់ បណ្ដាលឲ្យមានជំងឺទឹកនោមផ្អែម។ ការញ៉ាំជាតិស្ករច្រើនពេកក៏អាចបណ្ដាលឲ្យធ្មេញពុកដែរ។
ទោះជាក្រុមហ៊ុនផលិត និងផ្នែកលក់ភេសជ្ជៈ តែងអះអាង និងផ្សព្វផ្សាយពីសុវត្ថិភាពផឹកភេសជ្ជៈប៉ូវកម្លាំងក៏ដោយ ក៏វានៅតែអាចមានផលប៉ះពាល់ដល់រាងកាយជាច្រើនផងដែរ។