backup og meta

បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 20, 2022

    បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

    ពី​មុន​យើង​ធ្លា​ប់តែ​ឮ​មនុស្ស​ចាស់​កើត​ទឹកនោម​ផ្អែម តែ​បច្ចុប្បន្ន​កូន​ក្មេង​ក៏​អាច​កើត​ទឹកនោម​ផ្អែម​ដែរ ហើយ​គេ​បែង​ចែក​ប្រភេទ​ទឹកនោម​ផ្អែម​ជា ៣ប្រភេទ គឺ​ប្រភេទទី ១ ប្រភេទ​ទី ២ និង​ទឹកនោម​ផ្អែម​ពេល​ពពោះ។

    ចំពោះ​មូលហេតុដែល​ជំរុញ​ឲ្យ​ក្មេងៗ​ទៅ​ជា​កើតជំងឺ​ទឹកនោម​​ផ្អែម លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ដឹង​ថា កត្តាចម្បង គឺ​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា​មិនអី ឬ​មួយ​ចំនួន​ទៀត​មិន​បាន​ខ្វាយខ្វល់​អំពី​បញ្ហា​នេះ ដោយ​សម្អាង​ថា ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​កើត​មានតែ​លើ​មនុស្ស​អាយុ​ច្រើន​​តែ​​ប៉ុណ្ណោះ។

    អាហារក្មេង-ជំងឺទឹកនោមផ្អែម

    តើអាហារអ្វីខ្លះជំរុញឲ្យកូនក្មេងកើតទឹកនោមផ្អែម?

    ក្មេង​ធាត់ៗ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដែលមានបញ្ហាដល់​បេះដូង ​តម្រងនោម និងភ្នែកជាដើម ដូច្នេះ​ហើយ​យើង​ត្រូវតែ​យក​ចិត្តទុកដាក់​ចំពោះ​របបអាហារ​កូនដែល​សម្បូរជាតិ​ស្ករ ជាតិខ្លាញ់ ញ៉ាំ​ទៅ​ធ្វើឲ្យ​ធាត់​ខ្លាំង មាន​បញ្ហា​សុខភាព នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    – ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ ហើយ​ប្រៃ យកល្អ​យូរ​ឲ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។

    – ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។

    – ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ កុំ​ឲ្យ​ក្មេង​ញ៉ាំ​អី​ល្អ​ជាង។

    អត្ថបទគួរអាន៖

    មិន​ថា​ចាស់ ឬ​ក្មេង​ទេ ឲ្យ​តែ​បណ្តោយឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ព្យាបាល​មួយ​ជីវិត។ ក្មេង​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដោយសារ​ខ្លួនប្រាណ​មិន​អាច​​ផលិត​អ័រម៉ូន​អាំងស៊ុយលីន មិន​អាច​ទាញស្ករ​ទៅ​ប្រើ​​ក្នុង​កោសិកា​បាន ដូច្នេះ​ការ​ព្យាបាលជំងឺទឹកនោមផ្អែម​ប្រភេទ​ទី១​ ត្រូវ​ចាក់​អាំងស៊ុយ​ រួមទាំង​ តមចំណី និង​ហាត់ប្រាណ។

    ចំណុចសំខាន់

    តើ​អាហារ​អ្វី​ខ្លះ​ដែល​ជម្រុញ​ឲ្យ​កូន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​?
    • ពពួកអាហារ Fast Food៖ ភីហ្សា បឺហ្គើរ សេនវិច ដំឡូងបារាំងបំពង មាន់បំពង ក្មេងៗ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​មិន​ល្អ​ចំពោះ​ក្មេង​នោះ​ទេ វា​សម្បូរជាតិខ្លាញ់ ហើយ​ប្រៃ យកល្អ​យូរ​ឲ្យ​កូន​ញ៉ាំ​ម្តង​បាន​ហើយ។
    • ទឹកដោះគោ៖ ទឹកដោះ​សិប្បនិម្មិត​ប្រភេទ​ខ្លះ​មាន​ជាតិ​ស្ករ​ច្រើន ដូចនេះ​មាន​តែ​ទឹកដោះម្តាយ​ទេ​ដែល​មាន​សុវត្ថិភាព​បំផុត។
    • ភេសជ្ជៈផ្អែមៗ៖ ទឹកក្រូច ទឹកផ្លែឈើ ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធ​តែ​សម្បូរជាតិស្ករ និង​ដាក់​ថ្នាំ​រក្សា​ទុក​បាន​យូរ កុំ​ឲ្យ​ក្មេង​ញ៉ាំ​អី​ល្អ​ជាង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម