backup og meta

ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 29, 2019

    ចង់ឲ្យកូនសុខភាពល្អ អាចឲ្យកូនញ៉ាំថ្នាំ​ខ្លាញ់​ត្រីបាន​អត់?

    ដើម្បី​ជួយ​ឲ្យ​ការ​លូត​លាស់​ក្មេង​កាន់​តែ​ប្រសើរ ប៉ាម៉ាក់គួរ​រៀប​ចំ​របប​អាហារ​ល្អៗ​សម្រាប់​កូនៗ ដូច​ជា​​អាហារ​មាន​វីតាមីនខ្ពស់ សារធាតុ​រ៉ែ ពិសេស​សាច់ត្រី ដែល​សម្បូរ​អាស៊ីដ​អូមេហ្គា ៣ ជំនួយ​ការ​វិវត្ត​ខួរ​ក្បាល​ក្មេងឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​ បើ​កូនយើងមិនចូល​ចិត្ត​ញ៉ាំ​ត្រីទេនោះ គួរឲ្យ​ក្មេង​ប្រើ​ថ្នាំ​ខ្លាញ់​ត្រីក៏​បាន។

    ១- ហេតុ​អ្វី​ក្មេង​គួរ​ប្រើ​ថ្នាំ​​ខ្លាញ់ត្រី?

    ខ្លាញ់​ត្រី មាន​ផ្ទុក​នូវ​សារ​ជាតិ​អាស៊ីដ​អូមេហ្គា ៣ ជា​ពិសេស DHA និង EPA ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខួរ​ក្បាល និង​ភ្នែក​របស់​ក្មេង។ ត្រី​រស់​នៅ​ក្នុង​ទឹក​ត្រជាក់ ​សម្បូរខ្លាញ់ ​មាន​ផ្ទុក​អាស៊ីដ​អូមេហ្គា ៣ ក្នុង​បរិមាណ​យ៉ាង​ច្រើន។ ​ជា​រឿង​ល្អ​បំផុត បើ​​ក្នុង​អាហារកូន ​​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ ប៉ុន្តែ​ត្រីមួយចំនួន​ដែល​​ក្មេង​ញ៉ាំ ​ប្រហែល​នឹង​មិន​មាន​ផ្ទុក​នូវ​បរិមាណ​អូមេហ្គា ៣ គ្រប់​គ្រាន់​ទេ បែរ​ជា​​មាន​ផ្ទុក​ជាតិ​បារ៉ត​ខ្ពស់​ទៅ​វិញ ក៏​ថា​បាន។

    ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ក្មេង​​អាយុ​ពី ២-៨ ឆ្នាំ ​គួរញ៉ាំ​ត្រី និង​ប្រភេទ​អាហារ​សមុទ្រ​ផ្សេង​ទៀត ​ក្នុង​មួយ​សប្តាហ៍​ឲ្យ​បាន ៩៣,៣១ – ១៨៦,៦២ ក្រាម ឯ​ក្មេង​​អាយុ​ពី ៩ ឆ្នាំឡើង ​គួរញ៉ាំ​​ពី ២៤៨,៨៣ – ៣១១,០៣ ក្រាម/​សប្តាហ៍។ ប៉ាម៉ាក់​អាច​សាក​ល្បង​ឲ្យ​កូន​លេប​ថ្នាំ​គ្រាប់​ជំនួស​ ប៉ុន្តែ​ផល​ប្រយោជន៍ ​មិន​ដូច​គ្នា​នឹង​ការ​ញ៉ាំ​ត្រី​នោះ​ទេ។

    អាច​សាក​ល្បង​ថ្នាំ​បំប៉ន​អូមេហ្គា ៣ ជា​ប្រភេទ​ទឹក ទំពា និង​ចាហួយទន់​ៗ ព្រោះ​អាស៊ីដអូមេហ្គា ៣ គ្មាន​ជាតិ​បារ៉ត​ទេ ដោយ​ថ្នាំ​អូមេហ្គា ៣ ភាគ​ច្រើ​ន ​ផ្អែក​លើ​ខ្លាញ់​ត្រី​មិន​មាន​ផ្ទុក​ជាតិបារ៉ត។ ដោយ​ហេតុ​ថា អាស៊ីដអូមេហ្គា ៣ គ្មានជាតិ​បារ៉ត និងគ្មាន​​ក្លិន​ត្រី​នោះ​ វាសក្តិសម​សម្រាប់​អ្នក​ញ៉ាំ​បួស​ទៀត​ផង។ ​ត្រូវ​ប្រាកដ​ថា ​ម៉ាកអាហារ​បំប៉ន​​អូមេហ្គា ៣ យើង​​ជ្រើស​រើស ​មិន​មាន​ជាតិ​ពុល​ ដូច​ជា PCBs (អាច​ពិនិត្យ​លើ​កំប៉ុង ឬសម្បក)។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ
    • DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?

    ២- កត្តា​គួរ​ចង​ចាំពេល​ជ្រើសថ្នាំខ្លាញ់ត្រី

    – ត្រូវ​ជ្រើស​យក​អាហារ​បំប៉ន​ណា​ផលិត​ពី​សាច់​ត្រី​ ​មិន​មែន​ជា​ថ្លើម​ត្រី។ ខ្លាញ់ផលិត​ចេញ​ពី​ថ្លើម​ត្រី ​អាច​មាន​ផ្ទុក​ជាតិ​ពុល ឬ​បរិមាណ​វីតាមីន A ដែល​មិន​ល្អ​សម្រាប់​ក្មេង។ សារ​ធាតុ​បំប៉ន​ដែល​មាន​ផ្ទុក​ Microalgae oils គឺ​សម​ស្រប​សម្រាប់ក្មេង​ញ៉ាំ​បួស។

    – ត្រូវ​ពិនិត្យ​មើល​ការ​ណែនាំ​លើ​សម្បក​ថ្នាំ​ ដើម្បី​ដឹង​វិធី​ប្រើ​​ថ្នាំ​ត្រឹម​ត្រូវសម្រាប់​កូន។ ការ​ប្រើ​ខ្លាញ់​ត្រីច្រើន​ពេក​ អាច​បណ្តាល​ឲ្យ​មាន​អាការៈ​ឈឺ​ពោះ ឬ​រាក។

    – ខ្លាញ់ត្រីប្រភេទ​ទឹក ​​ល្អ​បំផុត​សម្រាប់ក្មេង​តូច​ៗ ដោយ​សារ​គ្រាប់​ថ្នាំ​បំប៉ន​ ងាយ​ធ្វើ​ឲ្យ​ក្មេង​ឆ្លក់​បាន ហេតុ​នេះ​ មិន​ស័ក្តិសម​សម្រាប់​ក្មេង​​ក្រោម​អាយុ ៣ ឆ្នាំ​​ទេ។ ​អាហារ​បំប៉ន​ខ្លាញ់​ត្រី អាច​រក​ទិញ​បាន​ក្នុងទម្រង់​​ជា​ដប និង​កញ្ចប់​បាន ​នៅតាម​ទីផ្សារ។

    – ត្រូវ​ឲ្យ​កូនញ៉ាំ​ខ្លាញ់ត្រី​ នៅ​ពេល​​ញ៉ាំ​អាហារ​ ដោយ​ចាប់​ផ្តើម​ពី​​កម្រិត​ទាបឡើយ និង​​អាច​បង្កើន​កម្រិត​យឺត​ៗទៅ​តាមការ​​ណែ​នាំ។ ​បើ​ក្មេងមិន​ចូល​ចិត្ត​ញ៉ាំ​ ​អាច​ព្យាយាម​លាយ​​ទៅ​ក្នុង​ទឹក​ដោះ​គោ ឬ​ទឹក​ផ្លែ​ឈើ​ពេល​ឲ្យ​ទៅ​កូន​ក៏​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម