ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ដូច​ “Hello គ្រូពេទ្យ” ប្រាប់​ជារឿយៗហើយ អាហារូបត្ថម្ភសំខាន់ណាស់​សម្រាប់​ការ​លូត​លាស់​របស់ក្មេង ប៉ាម៉ាក់​ ត្រូវគិត​ពី​សុខភាពកូនឲ្យ​បាន​ច្រើន​បន្តិច ទោះ​កូន​ពិបាក​រឿង​ញ៉ាំ​អាហារ​​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​គួរ​តាម​ចិត្ត​កូន មិន​ខ្វាយខ្វល់​នោះដែរ ត្រូវ​តែ​ចេះ​រក​វិធី​ដោះ​ស្រាយ បើ​កូន​មាន​បញ្ហាកង្វះអាហារូបត្ថម្ភ ច្បាស់​ជាវីវរមិន​ខាន។ ចង់ដឹង​កង្វះ​អាហារូបត្ថម្ភលើក្មេងៗ​ តើដោយសារ​អ្វី? ប៉ះពាល់​អីខ្លះ​ដល់​ក្មេង? អាចស្វែង​យល់​ពី​អត្ថបទ​នេះបាន។

១- កង្វះអាហារូបត្ថម្ភលើក្មេងៗ​ដោយសារអ្វី?

បញ្ហា​កង្វះអាហារូបត្ថម្ភ​លើ​ក្មេងៗ ​អាច​មក​ពី​ទម្លាប់​ញ៉ាំ​ច្រើន​ពេក ​ឬ​ញ៉ាំ​តិច​ពេក ញ៉ាំ​សារ​ធាតុ​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ​ឬ​លើស​កម្រិតដូចជា ពពួកខ្លាញ់ ស្ករ និង​អំបិលជាដើម។ ការ​ញ៉ាំ​មិន​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត ដូចជា ប្រូតេអ៊ីន ជាតិសរសៃ និង​វីតាមីន ។ល។

២- កង្វះអាហារូបត្ថម្ភប៉ះពាល់អ្វីខ្លះដល់ក្មេង?

បើសិន​ជា​ក្មេងមាន​បញ្ហា​កង្វះអាហារូបត្ថម្ភ ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា៖

– កើត​ជំងឺ​ពុក​ឆ្អឹង៖ ក្មេង​នឹង​ប្រឈមជំងឺ​ពុកឆ្អឹង ដោយ​សារ​កង្វះអាហារូបត្ថម្ភ ពិសេសខ្វះជាតិកាល់ស្យូម និងវីតាមីន D។
– បញ្ហា​ដង្ហើម៖ ដោយ​សារ​សារធាតុ​ចិញ្ចឹមមិន​គ្រប់​គ្រាន់នៅ​ក្នុង​ឈាម នាំ​ឲ្យ​ឈាម​ខ្វះ​អុកស៊ីហ្សែន បញ្ជូន​ទៅ​កាន់​សួត នាំ​ឲ្យ​ប៉ះពាល់​បញ្ហា​ផ្លូវ​ដង្ហើម។
– ជំងឺ​សរសៃ​ឈាម​បេះដូង៖ ដោយ​សារ​លើស​ជាតិខ្លាញ់ អំបិល និង​ស្ករ​ច្រើន​ពេក នាំ​ឲ្យ​ឡើង​កូលេស្តេរ៉ូល លើស​​ឈាម និង​ក្រិន​សរសៃ​ឈាម។
– ​ធាត់ខ្លាំង៖​ ដោយ​សារ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​​ពពួក​អាហារ​សម្រន់​ច្រើន​ពេក ដែល​អាច​បង្ក​ជា​​ផល​វិបាក​ រួម​នឹង​ជំងឺ​ជា​ច្រើន ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម ឃើញ​ខ្លួន​ឯង​អាក្រក់ដោយ​សារ​ធាត់ពេក ញ៉ាំ​មិន​ប្រក្រតី ជំងឺ​មហារីក ជាដើម។
– បញ្ហា​ផ្លូវ​ចិត្ត៖ ក្មេង​មាន​ទម្លាប់​ញ៉ាំ​មិន​គ្រប់​គ្រាន់ ​ងាយ​នឹង​មាន​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ជំងឺ​ថប់​បារម្ភ  និង​ប៉ះពាល់​ដល់​ការ​លូត​លាស់ផ្នែក​​ផ្លូវ​ចិត្ត​ផង​ដែរ។
– បញ្ហាក្នុង​ការសិក្សា៖ នៅពេល​ក្មេង​ខ្វះអាហារូបត្ថម្ភ ក៏​​មិន​មាន​កម្លាំង​គ្រប់គ្រាន់ទៅ​លេង​ជា​មួយក្មេងដទៃ ឬ​ធ្វើ​អ្វី​មួយ​ឡើយ។ ហេតុ​នេះ កូនយើង​​ហាក់​មិន​សូវ​មាន​មិត្ត​ច្រើន​នោះ​ដែរ ដោយ​សារ​តែ​អាកប្ប​កិរិយា​មិន​ដូច​ក្មេង​ដទៃ។

បញ្ហា​កង្វះ​អាហារូបត្ថម្ភ​លើ​ក្មេងៗ ក៏​ងាយ​នឹង​កើត​ជំងឺផ្សេងៗ​ជា​ច្រើនទៀត ប៉ុន្តែប៉ាម៉ាក់​នៅ​តែ​អាច​បង្ការ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​​រស់នៅ​ និងឲ្យ​កូន​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខ​ភាព។

អត្ថបទ​ពាក់ព័ន្ធ៖

៣- គន្លឹះជ្រើសរើសអាហារូបត្ថម្ភសម្រាប់ក្មេងៗ

– ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខភាព​​បាន​ច្រើន​មុខ​ជា​រៀង​រាល់​ថ្ងៃ
– ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន
– កំណត់​ការ​ញ៉ាំ​ស្ករ អំបិល និង​ខ្លាញ់
– ឲ្យក្មេង​ញ៉ាំ​ទឹក​ជំនួស​ភេសជ្ជៈ​ផ្អែមៗ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 11, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 11, 2019

អ្នកអាចចូលចិត្ត