backup og meta

ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 16, 2019

    ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន

    ទារក​សម្រាល​ភ្លាម ទឹក​ដោះម៉ាក់ៗ គឺ​ល្អ​បំផុត​សម្រាប់ការ​លូតលាស់​ និង​សុខភាព​កូន “Hello គ្រូពេទ្យ’ លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​ទាំង​បំបៅ​ដោះ​កូន​យូរបំផុត​តាម​អាច​ធ្វើ​ទៅ​បាន។ ពេល​អូនតូច​ដល់​អាយុ​ពី ៦ខែ​ ឡើង​ទៅ ម៉ាក់ៗ​អាច​ឲ្យ​អាហារ​បន្ថែម​ទៅ​កូន​បាន​ ហើយ​អាហារ​ល្អ​បំផុត គឺ​ផ្លែ​ឈើ យក​មក​កិនឲ្យ​ម៉ត់ មុន​បញ្ចុក​ទៅកូន ខណៈ​អត្ថ​បទ​នេះ នឹង​ប្រាប់គ្នា​យើង​ពី​ផ្លែ​ឈើ​ ១១មុខ សម្បូរ​វីតាមីល្អ​បំផុត​សម្រាប់​សុខភាព​កូន។

    ១- ផ្លែ​ប៉ោម

    ផ្លែ​ប៉ោម​កិនម៉ត់ ​ងាយ​​រំលាយ ហេតុនេះ ត្រូវ​ចាត់​ទុក​​ជា​អាហារ​ល្អ​សម្រាប់ទារក​​តូចៗ ​មិន​ទាន់​មាន​ធ្មេញ។ របប​អាហារ BRAT មាន​ដូច​ជា ចេក បាយ ប៉ោម និង​នំប៉័ង​អាំង ត្រូវ​បាន​ណែនាំ​ដោយ​គ្រូពេទ្យ​ឯក​ទេស​ជំងឺ​កុមារ ឲ្យ​ផ្តល់​ជា​ចំណី​បន្ថែម​សម្រាប់​ទារក​អាយុ​ចាប់​ពី ៦ខែ ដើម្បី​បន្ថយ​អាការៈ​រាករូស​។ Pectin ជា​សារធាតុ​សរសៃ​ មាន​ក្នុង​ផ្លែ​ប៉ោម​ ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្តៀន​លាមកបាន​​ផង​ដែរ។

    ២- ផ្លែប៊ឺរ

    ប៊ឺរ ​ជា​ផ្លែឈើ​​ល្អ​សម្រាប់​សុខភាព ហើយ​រឹត​តែ​ពិសេស​សម្រាប់​ទារក​តូចៗ។

    ៣- ផ្លែល្ហុង

    ផ្លែ​ល្ហុង​មាន​សាច់​ទន់ ងាយ​ក្នុង​លេប ហើយ​ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​បាន​ដែរ។ ល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន​ C និង​បេតា​ការ៉ូទែន។ ល្ហុង​ទម្ងន់​ត្រឹម​តែ ៣អោន ឬ​ ៨៥​ក្រាម ជួយ​​ផ្តល់​វីតាមីន C ​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ទៅ​ហើយ។ ផ្លែ​ល្ហុង ​មាន​សារធាតុ​សរសៃ​ខ្ពស់ ចាំបាច់​សម្រាប់​មុខ​ងារ​ធម្មតា​​របស់​ពោះ​វៀន ពោលបន្ទោបង់​តែ​ម្តង។ ល្ហុង ​ក៏​មាន​អង់ស៊ីម​មួយ​ចំនួន ​ជួយ​ដល់​ការ​រំលាយ​អាហារ​ទៀត​ផង។

    ល្ហុង Hello គ្រូពេទ្យ

    ៤- ផ្លែ​សារី

    សារី ​ជា​ផ្លែ​ឈើ​ ​មាន​សារធាតុ​អាច​នាំ​​ឲ្យមាន​ប្រតិកម្ម​តិច​បំផុត ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​ ដូច​ផ្លែ​ល្ហុង​បាន​ដែរ។

    ៥- ផ្លែ​ចេក

    ចេក​ ជា​ផ្លែ​ឈើ​ដ៏​ល្អ​​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ហើយ​ក៏​ជា​ផ្លែឈើសក្តិ​សម​សម្រាប់​ទារក​តូចៗ​រៀន​ញ៉ាំ​អាហារដំបូង​ៗ​។ ចេញសម្បូរ ជាតិ​ស្ករ​ក្រ​រលាយ អាច​ផ្តល់​ថាមពលក្មេងមាន​លំនឹង។ ចេក ក៏​​អាហារ​ដ៏​ល្អ ​​ស្រួល​យក​តាម​ខ្លួន​ ដោយ​សារ​វា​មាន​សំបក​ការពារ​ស្រាប់ ថែម​ទាំង​អាច​​ជួយ​ព្យាបាល​អាការៈ​រាក​រូស​ និង​ក្តៀន​លាមក​បាន​ដែរ។

    ៦- ផ្លែអាព្រីខត (Apricots)

    ផ្លែ​ឈើ​ប្រភេទ​នេះ បច្ចុប្បន្នក៏​មាន​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​យើង​ដែរ ហើយ​វាសម្បូរ​​ទៅ​ដោយ​ពពួក​បេតា​ការ៉ូទែន និង​សារធាតុ​សរសៃ ជាតិដែក​ ក៏​ដូច​ជា​ប៉ូតាស្យ៉ូម​ សុទ្ធ​សឹង​ល្អ​ខ្លាំង​សម្រាប់​ទារក​តូចៗ។

    ៧- ផ្លែត្រសក់​ផ្អែម

    ត្រសក់​ផ្អែម សម្បូរ​សារធាតុ​ចិញ្ចឹម​ជាង​គេ​ក្នុង​ចំណោម​ពពួកពូជ​​ផ្លែ​ត្រសក់ទាំង​អស់ ព្រោះ​​មានទាំង​​រសជាតិ​ផ្អែម​ឆ្ញាញ់​ ហើយ​សម្បូរ​​ដោយ​វីតាមីន C និងពពួក​បេតា​ការ៉ូទែន។

    អត្ថបទ​ពាក់ព័ន្ធ៖

  • ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ
  • មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ
  • ៨- ផ្លែប្ល៊ូប៊ើរី

    ផ្លែប្ល៊ូប៊ើរី សម្បូរ​ទាំង​​ដោយ​វីតាមីន​ C និងពពួក​បេតា​ការ៉ូទែន​ ដូច​គ្នា ខណៈ​សារធាតុ​ពណ៌​ខៀវ (Anthocyanin) នៅ​នឹង​សំបក​ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក។ លើស​ពី​នេះ ប៊្លូប៊ើរី ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ច្រើន​ជាង​ផ្លែ​ឈើ​មួយ​ចំនួន​​ធំ និង​មាន​សារធាតុ​សរសៃ វីតាមីន​ A ជាដើម។ យ៉ាង​ណា ​គួរឲ្យ​ក្មេង​ញ៉ាំ​ផ្លែ​ឈើ​ប្រភេទ​នេះ នៅពេល​ដល់​​អាយុ​ប្រហែល ៨​ ខែ។

    ៩- ផ្លែប៉ែស

    ផ្លែ​ប៉ែស សម្បូរ​​វីតាមីន C ឯ​សាច់​វា​វិញ​ងាយ​នឹង​រលាយទៀត​ផង។

    ១០- ផ្លែឈើរី

    ឈើរី​ មាន​រូបរាង​តូចៗ ផ្អែម​ឆ្ញាញ់​ និង​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ជា​ច្រើន មិន​ចាញ់​ផ្លែ​ឈើ​ផ្សេងៗ​ទេ។

    ១១- ពពួក​ផ្លែ​ក្រូច

    ពពួកផ្លែ​ក្រូច សម្បូរ​​ទៅ​ដោយ​វីតាមីន​ C ខណៈ​​ក្រូច​មួយផ្លែ ​មាន​សារធាតុ​សរសៃ​ដល់​ទៅ ១២​%​ នៃ​បរិមាណ​ជាតិ​សរសៃ​ ដែល​រាង​កាយ​យើង​ត្រូវ​កាយ​ប្រចាំ​ថ្ងៃ។ ហេតុនេះ ឲ្យ​ក្មេង​តូច​ញ៉ាំ​ក្រូច​ជា​រឿង​ល្អ​បំផុត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Aug 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម