backup og meta

កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​គួរ​ដឹងគន្លឹះជួយកូនទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 16, 2023

    កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​គួរ​ដឹងគន្លឹះជួយកូនទាំងនេះ

    ប៉ាម៉ាក់ ពិបាក​ណាស់​ទើប​អាច​មើល​ថែ​បី​បាច់​ចិញ្ចឹម​កូន​ដល់​ធំ​ដឹង​ក្តី ប៉ុន្តែ​មាន​អារម្មណ៍​ថា​កាន់​តែ​បារម្ភ​ខ្លាំង ពេល​កូន​ចាប់​ផ្ដើម​ប្លែក ស្ងៀមស្ងាត់ ទុក្ខព្រួយ ជា​ពិសេស​កំពុង​បាក់​ទឹកចិត្ត មិន​ដឹង​ជួយ​កូន​ដោយ​វិធី​ណា? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ជួយ​កូនៗ​ជា​ទី​ស្រលាញ់​ពេល​ពួកគេ​កំពុង​បាក់​ទឹក​ចិត្ត។

    ពេល​កូន​យើង​កំពុង​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់ ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចេះ​ក្រោក​ឈរ​ប្រឈម​ឧបសគ្គ ស្វែង​រក​ដំណោះ​ស្រាយ ហើយ​អ្វី​ប៉ាម៉ាក់​គួរ​ធ្វើ​គឺ៖

    ១- បង្រៀនកូនចេះជ្រើសរើសការសប្បាយចិត្ត

    មិន​សប្បាយ​ចិត្ត អាច​ដោយ​សារ​រឿង​ខ្លះ​​កើត​ឡើង​មិន​ដូច​បំណង កាតព្វកិច្ច​ប៉ាម៉ាក់​គឺ​បង្ហាញ​កូនៗ​របៀប​ប្រឈម​បញ្ហា និង​ដោះ​ស្រាយ​អារម្មណ៍​អវិជ្ជមាន​ដែល​ខ្លួន​គេ​មិន​អាច​ទទួល​យក​បាន​នោះ។ បែប​នេះ​ជួយ​ធ្វើ​កូនៗ​មាន​ការ​ទទួល​​ខុស​ត្រូវ​លើ​អារម្មណ៍​​ខ្លួន​ឯង ​និង​ចេះ​ជ្រើស​រើស​ការ​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង។

    ជាក់​ស្ដែង ​ពេល​កូន​​មក​ពី​កម្មវិធី​ជប់លៀង ជួបជុំ​មិត្តភ័ក្ដិ តែ​ទឹក​មុខ​ស្រងូត​ស្រងាត់ កុំ​សួរ​ថា​មាន​រឿង​អី​កើត​ឡើង​ គួរ​សួរ​ថា​មា​ន​អ្វី​សប្បាយ​ខ្លះ​នៅ​ទី​នោះ? សំណួរ​នេះ​អាច​ធ្វើ​កូន​អ្នក​គិត​ដល់​រឿង​ល្អ​បាន​ខ្លះ​ដែរ។

    ២- បង្ហាញការយកចិត្តទុកដាក់លើកូន

    រឿង​ចាំ​បាច់​យើង​ជា​ប៉ាម៉ាក់ ត្រូវ​ស្តាប់​កូន​​និយាយ​រឿង​ក្នុង​ចិត្ត អាច​ចាប់​ផ្តើម​ដោយ​បង្ហាញ​ការ​បារម្ភ​ចំពោះ​កូន ឲ្យ​កូន​ដឹង​ថា​យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់ពួក​គេ។ គួរ​ប្រាប់​រឿង​ខក​ចិត្ត​ធ្លាប់​កើត​ឡើង​លើ​យើង​ផ្ទាល់​ទៅ​កូន បែប​នេះ​ កូន​នឹង​ដឹង​ថា ​ការ​ខក​ចិត្ត​ជា​រឿង​ធម្មតា​ក្នុង​ជីវិត មិន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​ជួប​រឿង​នេះ។ ពិសេស​បង្រៀន​ពួក​គេ​ឲ្យ​រឹងមាំ ហ៊ាន​ប្រឈម​មុខ​រឿង​ទាំង​អស់ ចាត់​ទុក​វា​ជា​មេរៀន​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។

    ៣- ប្រាប់ពីវិធីសាស្ត្រសម្រួលអារម្មណ៍

    វិធី​សាស្ត្រ​ជួយ​សម្រួល​អារម្មណ៍​គួរ​តែ​លើក​ឡើង មាន​៖

    – លំហាត់​ប្រាណ ដក​ដង្ហើម​វែងៗ រត់ ឬ​លោត​អាច​ជួយ​បំបាត់​កង្វល់​បាន។

    – ស្តាប់​តន្រ្តី ​ជជែក​លែង​ជាមួយ​មនុស្ស​ខ្លួន​ទុក​ចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​ និងអាច​ទទួល​បាន​គំនិត​វិជ្ជមាន​ថ្មីៗ។

    មើល​សៀវ​ភៅ ឬ​ទេសភាព​ខាង​ក្រៅ​ ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​ អាច​ពង្រឹង​អារម្មណ៍​ដូចគ្នា។

    – ច្នៃ​ប្រឌិត គូររូប ឬ​ធ្វើ​ម្ហូប ​ជា​វិធី​ល្អ​មួយ​ដើម្បី​បំភ្លេច​រឿង​មិន​សប្បាយ​ចិត្ត​បាន។

    – មើស​រឿង​កំប្លែង ​ឬ​អាន​សៀវភៅ​រឿង​កំប្លែង​

    នៅ​មាន​វិធី​រំងាប់​អារម្មណ៍​ផ្សេង​ទៀត​ ផឹក​ទឹក​ឲ្យ​បាន​ច្រើន ងូត​ទឹក​ក្តៅ​ឧណ្ហៗ ក៏​អាច​ផ្ដល់​ផាសុកភាព និង​លាង​ជម្រះ​អារម្មណ៍​មិន​ល្អ​ផង​ដែរ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤- ពន្យល់ឲ្យកូនស្គាល់ខ្លួនឯង

    ក្មេង​ៗ​តែង​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​មិត្តភ័ក្ដិ តូច​ចិត្ត​​នឹង​អ្វី​ដែល​ខ្លួន​មិន​មាន ក្មេង​ដទៃ​មាន ប៉ាម៉ាក់គួរ​ជួយ​កូន​ឲ្យ​ដឹង​ថា ក្មេង​ម្នាក់ៗ​មាន​ទេពកោសល្យ​ខុស​ៗ​គ្នា លើក​ទឹក​ចិត្ត​ទឹក​សម្រាប់​អ្វី​កូន​ចូល​ចិត្ត​ធ្វើ​ និង​មាន​ទេពកោលសល្យ​ដើម្បីឲ្យ​កូន​យើង​កាន់​តែ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។

    ៥- ត្រៀមខ្លួនសម្រាប់អនាគត

    បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា ពេល​មាន​រឿង​ខក​ចិត្ត​សម្រាប់​ពេល​អនាគត គឺ​ជា​រឿង​ចាំបាច់​បំផុត​ប៉ាម៉ាក់​គួរ​តែ​ធ្វើ។ លើក​ទឹក​ចិត្ត​ឲ្យគេ​​ធ្វើ​វា​ដោយ​ខ្លួន​ឯង ហើយ​ក៏​ត្រូវ​ឲ្យ​កូន​ដឹង​ថា​ពេល​​ត្រូវ​ជំនួយ យើង​នឹង​នៅ​ក្បែរ​ជានិច្ច។

    ចំណុចសំខាន់

    ពេលកូន​ពិបាកចិត្ត មិនសប្បាយ ឬ​អាច​ថាមាន​បញ្ហា​បាក់​ទឹក​ចិត្ត​កើត​ឡើង ប៉ាម៉ាក់​ជាមនុស្ស​សំខាន់​នៅ​ក្បែរ​កូន និង​ជួយ​និយាយ​ពន្យល់ លើក​ទឹក​ចិត្ត​កូន។ ការ​ប្រាប់​ឲ្យ​កូន​ដឹង​ និង​ត្រៀម​ខ្លួន​ចំពោះ​ការ​ខក​ចិត្ត​ខ្លះ អាច​ធ្វើ​ឲ្យ​កូន​ដឹងថា ការ​ខកចិត្ត​នឹង​រឿង​អ្វី​មួយ​​គឺ​ជា​រឿង​ទូទៅ​ដែល​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 16, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម