ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

អូទីស្សឹម​ជា​កង្វល់​ដ៏​ធំ​របស់​ម៉ាក់ប៉ា​ដែល​មាន​កូន​តូចៗ ខណៈ​នៅ​ស្រុក​ខ្មែរ​យើង​ក្មេង​កើត​អូទីស្សឹម​មាន​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ តើ​ក្មេង​ដែល​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?

អូទីស្សីម​មិន​មែន​ជា​ជំងឺ ឬ​ក៏​ពិការភាព​នោះ​ទេ ក្មេង​ដែល​កើត​អូទីស្សឹម​គ្រាន់​តែ​លូតលាស់​ខុស​ក្មេង​ដទៃ​ប៉ុណ្ណោះ។ លោក ចាន់ សារិន នាយក​ប្រតិបត្តិ អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ និង​ជា​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជា​ថា ក្មេងៗ​ដែល​កើត​ជំងឺ​នេះ​ហើយ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ។

អូទីស្សឹម

បើ​ក្មេង​កើត​អូទីស្សឹម​មិន​អាច​ព្យាបាល​ជា​ទេ តើ​មាន​វិធីអ្វី​ដើម្បី​ធ្វើ​ឲ្យ​បញ្ញា​ស្មារតី​របស់​ពួក​គេ​អាច​ប្រសើរ​ឡើង? ឆ្លើយ​តប​បញ្ហា​នេះ លោក​ប្រធាន​បណ្តាញ​អូទីស្សឹម​កម្ពុជាពន្យល់​ថា ក្មេង​អូទីស្សឹម​គ្មាន​ការ​ព្យាបាល​ទេ តែ​អាច​ស្តារ​បាន​តាម​រយៈ​​សាលា​ឯកទេស​លើ​ការ​អប់រំ​ពិសេស ទើប​អាច​ជួយ​ពួកគេ​មួយ​ផ្នែក​ធំ​លើ​ការ​យល់​ដឹង​ពី​របៀប​រស់នៅ​ក្នុង​សង្គម។

“យើង​ដឹង​ហើយ​ថា ក្មេង​​អូទីស្សឹម​​​​ពិបាក​​​ក្នុង​​​ការ​​​ប្រាស្រ័យ​​​ទាក់ទង​​​គ្នា ទាំង​​ការ​និយាយ កាយ​វិការ ចរិត​​ឫកពា​​ចម្លែកៗ ចូល​ចិត្ត​ធ្វើអ្វី​ដដែលៗ ពួកគេ​ជា​មនុស្ស​ដែល​រស់នៅ​ក្នុង​ពិភព​លោក​ម្នាក់​ឯង ដូច្នេះ​យើង​បង្រៀន​គាត់​ពី​របៀប​បំនិន​ជីវិត​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​គាត់​លូតលាស់​ផ្នែក​ភាសា ចេះ​ហៅ​ប៉ាម៉ាក់ ចេះ​ញ៉ាំ​បាយ ឬ​មុជទឹក​ដោយ​ខ្លួន​ឯង”។

អត្ថបទពាក់ព័ន្ធ៖ 

តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក លោក ចាន់ សារិន តួលេខ​របស់​ក្មេង​កើត​អូទីស្សឹម​នៅ​កម្ពុជា​មិន​ក្រោម​ម៉ឺន​នាក់​នោះ​ទេ។ ដូច្នេះ​ហើយ​លោក​សូម​ឲ្យ​ឪពុកម្តាយ​ទាំងអស់​ត្រូវ​តាមដាន​ពី​ការវិវត្ត​របស់​កូន​មុនអាយុ ២ ឬ៣ឆ្នាំ ក្នុង​ករណី​ដែល​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ ត្រូវ​ប្រញាប់​នាំ​មក​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​អូទីស្សឹម។

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 19, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 19, 2019

អ្នកអាចចូលចិត្ត