backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែទី ១៦៖ បើ​មិន​ត្រូវ​ចិត្ត ស្រែក​ដូច​រន្ទះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ខែទី ១៦៖ បើ​មិន​ត្រូវ​ចិត្ត ស្រែក​ដូច​រន្ទះ

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

អូនតូច​អាច​ខ្លាច ភ័យ​ហើយ​យំ​ពេល​ឮ​សំឡេង​ខ្លាំងភ្លាមៗ​ម៉ាទំហឹងៗ ឬ​យើង​និយាយ​លេង​ថា យំ​ដូច​រន្ទះ។ ពេល​ខ្លះ​ចន្លោះ​ខែ​ទី១៥-១៨​ អាអូន​ឈប់​ចង់​គេង​ពេល​ព្រឹក​ហើយ គេ​គេង​តែ​​ថ្ងៃ​ជំនួស។ ដំបូង​ពួក​គេ​អាច​គេង​ពេល​ថ្ងៃ​យូរ​ជាង​ធម្មតា​ដែល​ធ្វើ​ឲ្យ​ពេល​យប់​លែង​ងងុយ​គេង។ដូចនេះ យើងត្រូវ​ឆាប់​ដាស់​កូន​ពេល​គេង​ថ្ងៃ​យូរ។

២- បង្រៀនកូនបែបណា?

កូន​ខ្លាច​ច្រើន​ជាង​មុន ចឹង​ត្រៀម​លួង​លោម​ ឬឱប ច្រៀង​បំពេ ឬ​បង្រៀន​គេ​ឲ្យ​យក​ដៃ​ខ្ទប់​ត្រចៀក​ពេល​ឮសំឡេង​ខ្លាំង។ ពេល​ដឹង​ពី​ប្រភព​សំឡេង ​និង​ដឹង​ថា​វា​មិន​ធ្វើ​ឲ្យ​កូន​ឈឺ​ អាអូន​នឹង​ឈប់​ខ្លាច​ហើយ។ ការ​គេង​ពេល​យប់​របស់​កូនប្រហែល​អត់​បញ្ហា​អី​ទេ បើ​យើង​បង្កើត​ទម្លាប់​បាន។ ល្បាក់ ២០ -៣០​នាទី​ជា​រយៈពេល​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​កូន​គេង​លក់។

ទោះ​ដល់​អាយុ​អាអូន​ឈប់​គេង​ព្រឹក​ពិត​មែន​ តែ​គេ​នៅ​ត្រូវ​ការ​ការ​សម្រាក​បន្ថែម។ គួរ​រៀបចំ​ ឬ​ត្រៀម​អាហារ​សម្រន់ ស្តាប់​ចម្រៀង​ មើល​សៀវភៅ គេង​លេង​បន្ថែម ឬ​គេង​លេង។ កុំ​ដឹក​អាអូន​ចេញ​ក្រៅ​ផ្ទះ ប្រយ័ត្ន​តែ​គេ​គេង​លក់ អត់​បាន​គេង​ថ្ងៃ​ ហើយ​ចាប់​ផ្តើម​រក​រឿង​នៅ​ល្ងាច ឬ​យប់។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

មើល​ទៅ​មិន​ស្រួល ​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ។ បើ​កូន​សុខ​ភាព​ល្អ​ធម្មតា​ទេ​ ចាំ​ពេល​ដល់​ថ្ងៃ​ណាត់​ ចាំ​ទៅ​ជួប​ពេទ្យ។ អាអូន​អាច​ខ្លាច​គ្រូពេទ្យ​ដោយសារតែ​ ពួកគេ​ធ្លាប់​ចាក់​វ៉ាក់សាំង(ខ្លាចម្ជុល)។ ម៉ាក់ប៉ា​អាច​ប្រើ​គន្លឹះ​ខាង​ក្រោម​បើ​មាន​ករណី​នេះ៖

– បន្លប់​កូន​ពេល​ត្រូវ​ចាក់​ថ្នាំ​

– យក​របស់​លេង​ដែល​​គេ​ចូល​ចិត្ត​ទៅ​ជាមួយ​

– ជួប​ជាមួយ​គ្រូពេទ្យ​ពី​មុន(ទៅ​ពេទ្យ​ធ្លាប់​ទៅ) ព្រោះ​កូន​​ធ្លាប់​បាន​ស្គាល់ ​និង​ទម្លាប់​ជា​មួយ​បរិស្ថាន​ជុំវិញ

– កុំ​ប្រញាប់​ទៅ​ដល់​មន្ទីរ​ពេទ្យ ចាំ​ជិត​ដល់​ម៉ោង​ចាំ​ទៅ

– ព្យាយាម​លេង​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ខ្លាច។

៤- ត្រូវដឹងពីអីខ្លះ?

ក្នុង​អំឡុង​ខែ​ទី ១៦ មិន​ចាំ​បាច់​ឲ្យ​កូន​គេង​ពេល​ព្រឹក​ទៀត​ទេ គ្រាន់​តែ​ឲ្យ​អាហារ​សម្រន់ ​និង​ការ​គេង​ពេល​ថ្ងៃ​គឺ​គ្រប់​គ្រាន់​ហើយ។ ឆាប់​ឲ្យ​កូន​ៗ​គេង​ពេល​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គេង​ពេល​យប់។ តែ​គេង​អត់​ឆ្អែត ដឹង​តែ​មួម៉ៅ រក​រឿង​ម៉ាក់​ផ្ដាំ​ទៀត​មិន​ខាន។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ម៉ាក់ប៉ា​ប្រាកដ​ជា​បារម្ភ​ហើយ​ថា​តើ​គួរ​ឲ្យ​កូន​​មើល​ទូរទស្សន៍ លេង iPad ឬ​ទូរសព្ទ ច្រើន​ប៉ុណ្ណា។ បើ​យោង​តាម​ American Academy of Pediatrics (AAP) មិន​ណែនាំ​ឲ្យ​ក្មេង​លេង​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​អស់​នោះ​ទេ រហូត​ដល់​កូន ​អាយុ​២​ឆ្នាំ។

យ៉ាង​ណា​មិញ​ការ​លេង​តិច​តួច​គឺ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទេ តែ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​កូន​ញៀន​របស់​ទាំង​នោះ។ អ្វី​ដែល​គួរ​ធ្វើ​គួរ​​ជំរុញ​កូន​ឲ្យ​​លេង​ក្រៅ​ផ្ទះ ដូចជា លេង​បាល់ ហែលទឹក រត់​លេង​នៅ​ទី​ធ្លា ឬ​ចាក់​ចម្រៀង​ឲ្យ​​គេ​ច្រៀង ឬ​រាំ​តាម។

ការ​អាន​សៀវភៅ​ក៏​ល្អ​ដែរ។ កូនៗ​​នឹង​រៀន​បាន​អ្វីៗ​ថ្មី​ជា​ច្រើន​ពី​សកម្មភាព​ទាំង​នោះ ដែល​ល្អ​ជាង​ទូរទស្សន៍​ឆ្ងាយ​ណាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម