backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែទី ២៨៖ លោក​កូន ចេះចាប់អារម្មណ៍​ជាមួយ​ក្មេងៗ​ជុំវិញ​ខ្លួន​ហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

ខែទី ២៨៖ លោក​កូន ចេះចាប់អារម្មណ៍​ជាមួយ​ក្មេងៗ​ជុំវិញ​ខ្លួន​ហើយ

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

មិន​ថា​កូន​​​ជាក្មេង​​រួសរាយ ​ឬពូកែ​អៀនប្រៀន​​ទេ ពួក​គេនឹង​ចាប់​ផ្ដើម​ចេះចាប់អារម្មណ៍​ជាមួយ​ក្មេងៗនៅជុំ​វិញ​ខ្លួន​ហើយ។ មិត្ត​ភាពដែល​​គេ​​មាន ជាមិត្តភាព​ពិតប្រាកដ​មួយ​​ដែល​វាជាយានជួយ​ឲ្យក្មេង​មតេ្តយ្យ​អភិវឌ្ឍការប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​បាន​ និងមាន​គ្នា​លេង​កំដរ​ផង មិន​ថា​ក្មេងៗជិត​ខាង ឬ​នៅ​សាលា​ទេ។ អ្នកជំនាញ​បានឲ្យ​ដឹងថាក្មេង​ខ្លះ​រៀនឆាប់​ចេះ​ជាងក្មេង​ដែលមានអាយុ​ដូច​​គ្នា។ ប៉ុន្ដែចំពោះ​ក្មេងជាច្រើនទៀតភាពប៉ិន​​ប្រសប់​របស់ពួក​គេមានទាល់​តែ​ចូលដល់​ថ្នាក់​បឋមសិក្សា។ កូន​​នឹង​លែង​សូវរពឹស គេ​អាច​លេង​ជាមួយ​របស់តូចៗហើយ​​​ចេះឡើង​ចុះ​ជណ្ដើរ​ខ្លួន​ឯង។ អូនតូច​អាច​ផ្ដោតអារម្មណ៍​ទៅលើ​អ្វី​មួយ​បានយូរយ៉ាង​ហោចប្រហែល ២០​នាទី

២- ជួយកូនរបៀបណា?

-ដាក់​កូន​នៅ​កន្លែង​មានក្មេង​តិច ព្រោះ​ថា​កន្លែង​ដែល​មានក្មេង​ច្រើន​រញ៉េរញ៉ៃ ហើយអាច​បង្កជា​ជម្លោះ​បាន។ វិធី​ដែល​ល្អ គឺ​ក្មេងធំៗមាន​ទំនាក់​ទំនង​ល្អ​​ពេលធ្វើការជា​ក្រុម​ជាមួយក្មេង​ដែល​មាន​អាយុ​ស្រករ​គ្នា។

-ទុក​ពេល​លេង​ឲ្យខ្លីជា​ពិសេស​ពេល​លេង​ជា​មួយ​មិត្ត​ថ្មី កុំឲ្យ​លេង​លើស​ពី​កន្លះ​ម៉ោង​ទៅ​១​ម៉ោង​កន្លះ។

-ដាក់​ក្មេង​គ្រប់​អាយុ​ចូលគ្នា​ដែលកូនអាយុ​ ២ឆ្នាំ ដើម្បី​រៀន​ពីក្មេង​ដទៃ។

-ចៀសវាងរបស់លេងបើអាច ព្រោះ​បើ​លេង​ជាមួយ​ក្មេងៗ​ផ្សេង​មាន​របស់​កាន់​ក្នុង​ដៃ អាច​បង្ក​ជា​ជម្លោះ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

បើ​អង្កេត​មើល​កូន​ ហើយ​ចាប់​អារម្មណ៍​ថា​គេ​មានអារម្មណ៍ធុញធប់ គួរតែទៅ​ពិគ្រោះជាមួយ​គ្រូពេទ្យ​​ភ្លាម។

៤- ត្រូវដឹងអីខ្លះ?

អាច​មិន​ទាន់​ច្បាស់​លាស់​ពី​ពេលវេលា​ជាក់លាក់ ថា​តើ​ពេល​ណា​​​​​គួរ​​យក​កូន​ទៅ​​​ចូល​រៀន​សាលា​មតេយ្យ។ មុន​យក​កូន​ចូលរៀន ក្រៅ​ពី​ទីតាំង ពេលវេលា​រៀន​សូត្រ និង​តម្លៃ​សិក្សា​ហើយ នៅ​មាន​ចំណុច​មួយ​ចំនួន​គួរ​ពិចារណា៖

-ត្រូវ​ប្រាកដ​ថា​សាលារៀន ស្អាត​​មានអនាម័យ​។​ សាលារៀនគឺ​ជា​កន្លែង​សម្បូរមេរោគ​ ហើយ​​ងាយ​​ឆ្លងជំងឺ​ផ្សេងៗ​ ដូច​ជា​ជម្ងឺពងបែកដៃ​ជើង​-​មាត់​​ និងឆ្លងចៃ​លើក្បាល​ជាដើម។ យើង​​​គួរ​ឧស្សាហ៍​លាង​សម្អាត​​របស់ក្មេង​លេង ​ឬ​​គ្រែ។

-មុន​សម្រេច​ចិត្ត​ដាក់​កូន​ចូល​សាលា គួរ​ទៅ​សិក្សា និង​លួច​មើល​​ក្នុង​សាលា​សិន​ថា​តើ បរិយាកាស​ម៉េច​ដែរ? មានកន្លែងលេង​អត់? ​បន្ទប់រៀនធំឬទេ? អាច​ដាក់​បាន​សិស្ស​ប៉ុន្មាន​នាក់?

-ពិភាក្សា​ជាមួយគ្រូ​ព្រោះ​សំខាន់ក្នុង​ការបង្កើត​ទំនាក់ទំនងល្អជាមួយ​គ្រូ​ដើម្បីងាយស្រួល​សាកសួរ​ពីសុខ​ទុក្ខ និង​តាមដាន​ស្ថានភាព​កូន ទាំង​ការ​សិក្សា ការ​លេង ឬ​សុខភាព​ពេល​ឈឺ​ថ្កាត់​ជា​ដើម។

ការព្រួយបារម្ភ

៥- រឿងអីខ្លះត្រូវបារម្ភ?

មើលទូរទស្សន៍ ឬ​ទូរសព្ទ​ច្រើន​លើសកម្រិត​​ពេក ក្មេង​​អាច​វិវត្តផ្នែក​ភាសាយឺត លើសគីឡូ និង​ពិបាក​ផ្ដោត​អារម្មណ៍។ ព្យាយាម​កំណត់​ការ​លេង​ទូរសព្ទ ឬ​មើល​ទូរសទស្សន៍ ធ្វើ​ម៉េច​កុំ​ឲ្យ​លើស ២ម៉ោង/ថ្ងៃ។ មើល​កូនជាប់​រហូត​ មិន​ស្រួល​ទេ ហត់​ណាស់ ប៉ុន្តែ​ធ្វើ​ម៉េច​បណ្ដោយ​អត់​បាន ព្រោះ​ក្មេង​ទើប ១-២ឆ្នាំ ងាយជួប​គ្រោះថ្នាក់។ ត្រូវ​ចាំ​ថាយើង​ជា​ម្តាយ កាន់​តែ​រវល់​ កាន់​តែ​ប្រុងប្រយ័ត្ន ចំពោះ​សុវត្ថិភាព​កូន កុំ​ប្រហែស។ ទម្រាំ​ពពោះ ថែទាំ​សុខភាព រហូត​កើត ហើយ​ចិញ្ចឹម​បាន​ប៉ុណ្ណេះ មិន​មែន​ជា​ការ​ស្រួល​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម