backup og meta

កូនតូចទល់លាមក ប៉ាម៉ាក់គួរអនុវត្តតាមនេះ កូននឹងប្រសើរឡើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 29, 2022

    កូនតូចទល់លាមក ប៉ាម៉ាក់គួរអនុវត្តតាមនេះ កូននឹងប្រសើរឡើង

    ​ទល់​លាមក ​អាច​ឧស្សាហ៍​​​កើត​ឡើង​ចំពោះ​កូនតូចៗ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូនៗ ហើយ​បង្ក​​ឲ្យ​​​ប៉ះ​ពាល់​​ដល់​មុខងារ​​បឺត​ស្រូប​ចំណី​អាហារ និង​មេតាបូលីស។ តើ​មូលហេតុ​អី​ខ្លះដែល​ធ្វើ​ឲ្យ​កូនតូចៗទល់លាមក? ​ប៉ះពាល់​អី​ខ្លះ ហើយ​ដោះស្រាយ​បញ្ហា​យ៉ាង​ណា? “Hello គ្រូពេទ្យ” នឹងបកស្រាយ​ខាង​ក្រោម៖

    ១- អ្វី​ទៅ​ជា​ការ​ទល់​លាមក?

    ​​ទល់​លាមក ​ជា​ជំងឺ​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ការ​ទល់​លាមក ​មាន​ន័យ​ថា ចលនា​ពោះវៀន​ពិបាក​ខ្លាំង ឬ​តិច​​ ហើយ​លាមក​​រឹង​ខ្លាំង ស្ងួត ​និង​ពិបាក​ជុះ​​ខ្លាំង​ជាង​ធម្មតា។

    ២- ហេតុ​អី​បាន​ជាកូន​តូចៗ​​​ទល់​លាមក?

    មូល​ហេតុ​​​ច្រើន​ ប៉ុន្តែ​រឿង​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំង​នោះ​គឺញ៉ាំ​អាហារ​មាន​សរសៃ (ហ្វៃប៊ឺរ) អត់​គ្រាប់​គ្រាន់​ដូច​ជា បន្លែ​ និង​ផ្លែ​ឈើ​ជាដើម។ ដូច​គ្នា​​​ដែរ​ អាអូន​ញ៉ាំ​ទឹក​តិច​ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ពេក ឬ​ការ​ប្រែ​ប្រួល​​​របប​អាហារ​ដោយ​សារ​បញ្ហា​ជំងឺ ក៏​នាំ​ឲ្យ​​ប៉ះពាល់​ដល់​របប​អាហារ​​​កូន​​ ក៏​អាច​ធ្វើ​​ឲ្យ​​ទល់លាមក​ផង​ដែរ។

    សូម​កុំ​បារម្ភ ​ ​បើ​កូន​មាន​បញ្ហា​ទល់​លាមក​ម្ដង​ម្កាល ព្រោះ​បញ្ហា​នេះ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែបើ​កូន​​ទល់​លាមក​យូរ​ជាង​ ២ សប្ដាហ៍ ដែល​អាច​ហៅ​ថា​ ការ​ទល់​លាមក​រ៉ាំរ៉ៃ​ ហើយ​នោះ សូម​យក​កូន​​​ទៅ​ជួប​​ពេទ្យ​កុមារ​ភ្លាម។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣-​​ ធ្វើ​ម៉េច​ដឹង​ថា​ក្មេង​ទល់​លាមក?

    ​​បើ​ក្មេង​ទល់​លាមក យើង​អាច​សម្គាល់​ឃើញ​ពួក​គេ​ឈឺ​ចាប់​ពេល​បន្ទោ​បង់​លាមក។ ការ​ទល់​លាមក​កាន់​តែ​ខ្លាំង ការ​ឈឺ​ចាប់​របស់​ក្មេង​ក៏​កាន់​តែ​ខ្លាំង​ដែរ។​ យើង​ក៏​អាច​មើល​ឃើញ​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​កើត​មាន​អម​ជាមួយ​ នៅ​ពេល​ដែល​ក្មេង​ទល់​លាមក​ផង​ដែរ​ ​ដូច​ជា៖

    – ចង្អោរ

    – ឈឺ​ពោះ

    – មិន​ឃ្លាន​អាហារ

    – ងរង៉ក់ ច្រើន

    – គេច​មិន​ប្រើ​បង្គន់

    – ក្អួត

    – យំ ឬ​ស្រែក​ នៅ​ពេល​បន្ទោ​បង់​លាមក។

    កូនទល់លាមក

    អត្ថបទគួរអាន៖

    ៤-​​ ត្រូវ​ព្យាបាល​ក្មេង​ទល់​លាមក​យ៉ាង​ម៉េច?

    – ត្រូវ​ឲ្យ​ក្មេង​ញ៉ាំ​អាហារ​សរសៃ​​​ច្រើន ដូចជា ​​ផ្លែ​ឈើ និង​បន្លែ ជាពិសេស​​​ចេក​​ ឬ​​​ល្ហុង​ទុំ ព្រោះ​សុទ្ធ​តែ​អាច​ជួយ​ដោះស្រាយ​បញ្ហា​​​ទល់​លាមក​បាន។

    – ​​ញ៉ាំ​ទឹក​ឲ្យ​ច្រើនយ៉ាង​តិច ១​ លីត្រ ​

    – នាំ​កូន​ដើរ​ឲ្យ​បាន​ច្រើន​បន្តិច ក៏​ជា​រឿង​ល្អ ព្រោះ​​​ចរន្ត​ឈាម​រត់ល្អ​

    – ម៉ាស្សា​ពោះ​​កូន ហើយ​ទីតាំង​ដែល​ល្អ​បំផុត​ដែល​ត្រូវ​ម៉ាស្សា គឺ​នៅ​ក្រោម​ផ្ចិត​ប្រហែល​បីម្រាម​នៅ​ផ្នែក​ខាង​ឆ្វេង។ អង្អែល​ថ្នម​ៗ​ ប៉ុន្តែ​រាង​សង្កត់​បន្តិច​នៅ​កន្លែង​នោះ​ដោយ​ប្រើ​ចុង​ម្រាម។

    – ចៀស​វាង​ប្រើ​ថ្នាំ​ ឬ​អាហារ​បំប៉ន​​​

    – សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើ​កូន​អ្នក​មិន​ញ៉ាំ​អាហារ ឬ​មាន​លាមក​លាយ​ឈាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម