backup og meta

ម៉ាក់​ៗ គួរ​ត្រៀម​អ្វីខ្លះទាំងមុនសម្រាល និងក្រោយសម្រាល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 19, 2023

    ម៉ាក់​ៗ គួរ​ត្រៀម​អ្វីខ្លះទាំងមុនសម្រាល និងក្រោយសម្រាល?

    ការ​ត្រៀម​ខ្លួន​ទទួល​អាអូន (មុន​ឆ្លងទន្លេ) និង​ចំណុច​គួរ​ដឹង​ជា​ច្រើន ក្រោយ​ឆ្លងទន្លេ គឺជារឿង​ចាំបាច់​គួរ​ធ្វើ។ ចុះ​យើងបាន​ត្រៀម​អី​ខ្លះ​ហើយ? ឬ​ក៏​ចាស់ៗ ជា​អ្នក​រៀបចំ? បើ​មែន កុំ​ចាំតែ​ចាស់ៗ មក​ស្វែងយល់​ជាមួយ “Hello គ្រូពេទ្យ” ទាំង​អស់​គ្នា។

    ១- រៀនពីការសម្រាល

    ពិសេស​បំផុត​សម្រាប់​ម្ដាយ​ ដែល​មាន​កូន​ដំបូង ហើយ​ជ្រើស​យក​វិធី​កើត​​ធម្មជាតិ (មិន​វះកាត់) ព្រោះ​អត់​មាន​បទពិសោធន៍។ អ៊ីចឹង​ហើយ បើ​សិន​ជា​បាន​រៀន ឬ​ស្វែងយល់​គន្លឹះ​មួយ​ចំនួន​ពី​អ្នក​ជំនាញ (ពេទ្យ) អាច​ជា​ការ​ល្អ ដើម្បី​ដឹង​ពី​រៀប​ដោះស្រាយ​បញ្ហា របៀប​ដក​ដង្ហើម និងតិចនិក​បន្ធូរ​អារម្មណ៍​ថ្ងៃ​ឆ្លង​ទន្លេ។ ករណី​ខ្លះ ប្រហែល​ពិបាក​រក​ថ្នាក់​រៀន ដូច្នេះ​ជម្រើស​ក្នុង​ការ​ស្វែងរក​គ្រូពេទ្យ​ផ្នែក​សម្ភព​មក​ពិភាក្សា ដើម្បី​ស្រាយ​រាល់​ចម្ងល់ ឬ​ឲ្យ​ដំបូន្មាន​បាន ក៏​ជា​ជម្រើស​ល្អ​បំផុត​មួយ​ដែរ។

    គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

    ២- ជម្រើសសម្រាល

    ត្រូវ​មើល​លើ​សុខភាព​ម្ដាយ​មុន​ការ​សម្រេច​ចិត្ត ក្រោយ​ពី​ពិភាក្សា​ដោយ​ហ្មត់ចត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព។ បើ​សុខភាព​ទាំង​កូន និង​ម្ដាយ​ល្អ​ ហើយ កើត​ដោយ​រៀប​ណា ជា​ជម្រើស​របស់​យើង ថា​តើ​យើង​សម្រេច​ឆ្លងទន្លេ​ដោយ​ធម្មជាតិ ឬ​ដោយ​វេជ្ជសាស្ត្រ​ជំនួយ អាច​ជា ការវះកាត់​ ការ​បង្កើន​កូន​តាម​ស្បូន​បែប​ធម្មជាតិ ការ​បូម​យក​កូន​ចេញ ឬការ​ប្រើ​ដង្កៀប​ទាញ…ជាដើម។ ការ​ជ្រើសរើស​មន្ទីរពេទ្យ​ឲ្យ​សមនឹង​តម្លៃ ការ​ជឿទុកចិត្ត បូក​រួម​ទាំង (គួរ​តែ​គិត​ដល់) សេវា​មើល​ថែ​ទាំ ទាំង​ម្ដាយ និង​ទារក​ថា​តើ​ល្អ​កម្រិត​ណា។

    គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

    ៣- ប្រដាប់ប្រដាត្រូវប្រើ

    អ្វី​ខ្លះ​ដែល​ត្រូវ​ការ​ប្រើ​នៅ​ពេទ្យ អំឡុង​សម្រាក មិន​គួរ​ឲ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ទេ ជា​ពិសេស​របស់របរ​ដែល​បន្ទាន់​ប្រើ ឬ​ចាំ​បាច់​បំផុត។ គួរ​ត្រៀម​ខ្លួន​ឲ្យ​រួច​ស្រេច​ ចំពោះ​ចំណុច​នេះ ឬ​អាចសួរ​អ្នក​មាន​បទពិសោធន៍ មិត្តភ័ក្ដិ​ដែល​​ធ្លាប់​មាន​កូន ឬ​ចាស់ៗ ក្នុង​ផ្ទះ​ក៏​បាន។

    ៤- របៀបបំបៅដោះកូន

    ក្រោយ​សម្រាល​ដោយ​ជោគជ័យ​ហើយ បន្ទុក​កាន់​តែ​ធ្ងន់​បំផុត អ្នក​នៅ​ផ្ទាល់​ជាមួយ​អាអូន គឺ​ម៉ាក់ៗ​ហ្នឹង​ហើយ។ ក្រៅ​ពី​ត្រៀម​ខ្លួន​ជា​ម្ដាយ​ល្អ​បំផុត ក្នុង​ការ​ថែទាំ និង​ រៀបចំ​ជីវិត​កូន យើង​ប្រាកដ​ជា​ជួប​រឿង​ឈឺ​ក្បាល​មិន​តិច​ទេ។ មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​រៀន និង​ស្វែងយល់​ពី​ការ​ថែទាំ​កូន​ជា​ទី​ស្រឡាញ់​តាំង​ពី​តូច​ក្រូចឆ្មារ ជា​ពិសេស​រាប់​ចាប់​តាង​ពី​ពេល​បំបៅ ឬ​​​បង្រៀន​កូន​ឲ្យ​បៅ​ដោះ ដឹង​ពី​វិធី​ ច្របាច់​ទឹកដោះ​ដាក់​ដប ចេះ​ដោះស្រាយ​ពេល​កូន​កិកកុក​មិន​មិន​ព្រម​បៅ​ទឹកដោះ​គោ ឬ ឥរិយាបថ​ក្នុង​ការ​បំបៅ​ដោះ​កូន ជាដើម។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

    ៥- រៀបចំបន្ទប់ទារក

    ប្រដាប់ប្រដា​របស់​ម្ចាស់​បេះដូង​យើង​ដែល​ត្រូវ​មាន​ដូចជា គ្រែ កម្រាល​គេង ខ្នើយ កន្សែង សម្លៀកបំពាក់ ស្រោម​ដៃ​ជើង ស៊ាបូ ឡេ….​ជា​ច្រើន។ ក្រៅ​ពី​នេះ ពន្លឺ ឬ​សីតុណ្ហភាព ក៏​គួរ​តែ​ពិចារណា​ដែរ។

    ទារក​ទើប​កើត​ពក​ក្បាល

    ៦- ចំណីត្រៀម

    ដូច​បញ្ជាក់​ខាង​លើ ចំណីចំណុក​ណា​ខ្លះ គួរ​ញ៉ាំក្រោយ​ឆ្លងទន្លេ ចំណី​ណា​ខ្លះ​គួរ​តម គឺ​ក្នុង​នាម​ជា​ប្ដី ឬ​បង្គោល​គ្រួសារ គួរ​តែ​ដឹង ឬ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតរួច​ហើយ មិន​គួរ​ខ្វះ​ចន្លោះ​ទេ។ ធ្វើ​តាម​ការ​ណែនាំ ហើយ​រើស​យក​តែ​ម្ហូប ឬ​ចំណី​ណា​ដែល​សម្បូរសារធាតុ​ចិញ្ចឹម​ខ្ពស់ សម្រាប់​ប្រពន្ធ (ឬ​ទិញ​ញ៉ាំ​ខ្លួន​ឯង) ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បំបៅ​ដោះ​កូន។

    ៧- ដំឡើងកៅអីទារកក្នុងឡាន

    បើ​សិន​ក្នុង​ផ្ទះ​ប្រើ​ឡាន កៅអី​របស់​អាអូន​ក៏​គួរ​មាន​​រួច​ស្រេច​ និង​ដាក់​ខ្សែ​ក្រវាត់ (កៅអី) ឲ្យ​ត្រឹមត្រូវ​ដែរ ព្រោះ ពេល​គេ​កើត ហើយ​រឹងដៃរឹងជើង​បន្តិច ពេល​ត្រូវ​ការ​ទៅ ណា​មក​ណា មិន​ត្រូវ​ចំណាយ​មនុស្ស​អង្គុយ​បី​អាអូន​ទេ។ គេ​អាច​គេង​បាន​ដោយ​ស្រួល ក្នុង​ការ​ធ្វើ​ដើរ។

    ៨- ប្រយ័ត្នប្រតិកម្មស្បែក

    ទាំង​គ្រែ​គេង​របស់​គេ (ទារក) និង ខោអាវ សុទ្ធ​តែ​ត្រូវ​សម្អាត។ ចំណុច​សំខាន់​បំផុត​មួយ​គឺ ស្បែក​អាអូន​នៅ​ខ្ចី​ណាស់។ អាច​ងាយ​ប្រតិកម្ម​ខ្លាំង (រោល) ឡើង​រមាស់ ងាយ​មែន​ទែន។ ដូចនេះ​ការ​បោក ​ខោអាវ ​កម្រាល(ពូក-ភួយ) ស្រោមដៃ​ស្រោមជើង ឬ​កន្សែង​រុំ​ទារក​ ត្រូវ​គិត​ដល់​សាប៊ូ (រើស​សាប៊ូ សម្រាប់​ទារក មាន​កម្រិត​ PH ទាប) ដែល​ត្រូវ​នឹង​កម្រិត​ស្បែក​កូន។

    ៩- ចម្រាញ់ឬរើសពេទ្យ

    ក្នុង​ដំណាក់​កាល​លូតលាស់ ហើយ​ឈាន​ដល់​វ័យ​កុមារ ការ​ចម្រាញ់​រក​ពេទ្យ​ឯកទេស​រោគ​កុមារ​ឲ្យ​សមស្រប​លទ្ធភាព​របស់​យើង ​ជា​ការណ៍​ល្អ​ដែរ ព្រោះ​ក្មេង​កំពុង​លូតលាស់ (នៅខ្ចី) ងាយ​នឹង​ឈឺ​ណាស់។ មាន​ពេទ្យ​ល្អ ចាំ​ប្រឹក្សា​ឲ្យ​យោបល់ ព្យាបាល និង​តាមដាន​ច្បាស់​លាស់ ពិត​ជា​មាន​សារៈសំខាន់ ជាង​ការ​រត់​ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​មួយ (ក្នុង​ករណី​តែ​ពេទ្យ​ច្បាស់​ប៉ុណ្ណោះ)។

    ដឹង​ហើយ​ថា​កំពុង​សប្បាយ​ផង រវល់​ផង ក្នុង​នាម​ជា​ប៉ា ជា​ម៉ាក់​គេ តែ​បាន​ត្រៀម​អី​ខ្លះ​ហើយ?

    អត្ថបទគួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម