backup og meta

បើកូនបញ្ច្រាសជើង ត្រូវសង្គ្រោះយ៉ាងម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

    បើកូនបញ្ច្រាសជើង ត្រូវសង្គ្រោះយ៉ាងម៉េច?

    ពពោះ​ជា​រឿង​ពិបាក​ទៅ​ហើយ កូន​ក្នុង​ផ្ទៃ​បញ្ច្រាស​ជើង (អត់​បង្វិល​ក្បាល) ទៀត កាន់​តែ​គួរ​ឲ្យ​ខ្លាច។ ករណី​នេះ ស្រីៗ​គ្នា​យើង​ត្រូវ​ដឹង ព្រោះ​អាច​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ពេល​សម្រាល អាច​សម្រាល​មិន​ចេញ ឬ​ត្រូវ​វះកាត់។

    “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​​សង្គ្រោះ​កូន​បញ្ច្រាស​ជើង មុន​ថ្ងៃ​សម្រាល​ចូល​មក​ដល់ ដែល​ភាសា​បច្ចេកទេស​ថា ECV ។

    ១- ECVជាអ្វី?

    ECV ពាក្យ​ពេញគឺ External Cephalic Version ជា​ការ​បង្វិល​ប្ដូរ​ទីតាំង​កូន​ក្នុង​ផ្ទៃ ពេល​មាន​ករណី​មិន​ប្រក្រតី ដើម្បី​សម្រួល​ការ​សម្រាល​កាន់​តែ​ងាយ។ ករណី​កូន​បញ្រ្ចាសជើង ឬ​នៅ​ចំហៀង ត្រូវ​តែ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​សុវត្ថិភាព​ទាំងម៉ាក់ៗ និង​កូន។

    ទម្រង់ ECV ចាំបាច់ ត្រូវ​ធ្វើ​មុន​ពេល​ឈឺ​ពោះ​កើត​កូន អាច​នៅ​ចន្លោះ​សប្ដាហ៍ទី ៣៧។ សម្រាប់​កូន​ស្ថិត​ក្នុង​​ស្ថានភាព​នេះ ម៉ាក់ៗ​អាច​នឹង​សម្រាល​ដោយ​វះកាត់ ពេល​ទម្រង់​បង្វិល​កូន​បរាជ័យ។

    ២- កត្តាចាំបាច់ត្រូវពិនិត្យផ្ទៃពោះ

     – ឆ្លុះអេកូ៖ ជា​រឿង​ចាំបាច់ ព្រោះ​អាច​ដឹង​ស្ថានភាព​កូន​ក្នុង​ផ្ទៃ ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ។

     – តាម​ដាន​បេះដូង​កូន៖ គ្រូពេទ្យ​នឹង​ប្រើ​ឧបករណ៍​អេឡិច​ត្រូនិក ដើម្បី​តាម​ដាន​មើល​ចង្វាក់​បេះដូង​កូន​ក្នុង​ផ្ទៃ មុន និង​ក្រោយ​ពេលប​ង្វិល ព្រោះ​អំឡុង​ពេល​បង្វិល​ក្បាល​កូន បើ​ចង្វាក់​បេះដូង​លោត​នៅ​ចន្លោះ​ពី ១២០-១៦០ ដង/នាទី បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ ប៉ុន្ដែ​បើ​ចង្វាក់​បេះដូង​ប្រែប្រួល​មិន​ធម្មតា ការ​បង្វិល​ត្រូវ​តែ​បញ្ឈប់។

    ៣- ដំណាក់កាលបង្វិលក្បាលទារក

    មុន​បង្វិល គ្រូពេទ្យ​នឹង​ចាក់​ពពួកថ្នាំ Tocolytic (ថ្នាំ​ពន្យារ​កុំ​ឲ្យ​ឆាប់​កើត) ព្រោះ​ថ្នាំ​នេះ ជួយ​ឲ្យ​ស្បូន​មិន​ធ្វើ​ចលនា ដើម្បី​បញ្ចៀសក​រណី​កន្រ្ដាក់​សាច់ដុំ​ស្បូន។

    ក្រោយ​ស្បូន​ឈប់​កន្រ្ដាក់ ពេទ្យ​នឹង​​បង្វិល​កូន ដោយ​ដាក់​ដៃ​ទាំងពីរ​លើ​ពោះ​ម៉ាក់ៗ ដៃ​ម្ខាង​នៅ​ក្បាល​កូន និង​ម្ខាង​ទៀត​នៅ​លើ​ត្រគាក រួច​រុញច្រាន និងអូស​បង្វិល​ក្បាល​កូន មក​ទីតាំង​ត្រឹម​ត្រូវ​វិញ។ ករណី​នេះ​ម៉ាក់​អាច​នឹង​ឈឺចាប់​ខ្លាំង បើ​ស្បូន​កន្ដ្រាក់។ បើ​មុន​ចាប់​ផ្តើម​បង្វិល ចង្វាក់​បេះដូង​កូន​ធ្លាក់​ចុះ ឈប់​បង្វិល​កូន​ភ្លាម ចៀស​វាង​ផល​វិបាក​ទៅ​ថ្ងៃ​មុខ។

    ការ​បង្វិល ឬទម្រង់ ECV ត្រូវ​ធ្វើ​នៅមន្ទីរពេទ្យ​ដោយ​ពេទ្យ​ជំនាញ ព្រោះ​សម្រាល​ដោយ​វះកាត់​អាច​ធ្វើ​ឡើង​បាន​ភ្លាមៗ បើ​មាន​ករណី​បន្ទាន់​ណា​មួយ​កើត​ឡើង។

    ករណី​ការ​បង្វិល​មិន​ទាន់​ធ្វើ​បាន គ្រូពេទ្យ​អាច​នឹងប្រើ​ថ្នាំ​ស្ពឹក​ជំនួយ​ឲ្យ​ម៉ាក់​អាច​ទ្រាំ​ឈឺ​ចាប់ ព្រម​ទាំង​មាន​អត្រា​ជោគជ័យ​ខ្ពស់​ក្នុង​ការ​បង្វិល។

    ៤- ថែទាំក្រោយការព្យាបាល

    ក្រោយ​ដំណាក់​កាល​បង្វិល​ជោគជ័យ ទាំង​ម៉ាក់ៗ និង​កូន ត្រូវ​តាម​ដាន​សុខភាព​បន្ថែម​ពី​គ្រូពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម