backup og meta

រម្លូតកូនប្រឈមបញ្ហាអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

    រម្លូតកូនប្រឈមបញ្ហាអីខ្លះ?

    ជា​ធម្មតា​មាន​ការ​យល់​ឃើញភាន់​ច្រឡំ ករណី​រម្លូត​កូន​អាច​មិន​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត ឬ បង្ក​ផល​វិបាក​ផ្សេងៗ​ចំពោះ​ការ​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត។ យ៉ាងណា​ស្រីៗ​គ្នា​យើង​គួរ​តែដឹង តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​មួយចំនួន​អាច​កើត​ឡើង​ចំពោះ​យើង​បន្ទាប់​ពី​រម្លូត ​កូន។

    ១- អ្វីខ្លះនឹងត្រូវប្រឈមក្រោយ​រម្លូត កូន?

    អាស្រ័យ​ទៅ​លើ​សុខ​ភាព​រាងកាយយើង​ម្នាក់ៗ​អាច​មាន​រោគ​សញ្ញា​ផ្សេង​គ្នា ចំណែក​ឯ​រោគ​សញ្ញា​ទូទៅ ស្រីៗ​គ្នា​យើង​តែង​ជួប​ប្រទះ​ក្រោយ​ការ​វះកាត់​យក​កូន​ចេញ​មាន​ដូចជា៖

    – ក្អួតចង្អោរ

    – បង្ករោគ៖ បើ​សិន​កាយ​សុក​ចេញ​មិន​ស្អាត​ពី​ស្បូន

    – ឆាប់ខឹង៖ ឬ​ឆេវឆាវ មាន​បញ្ហា​ប៉ះពាល់​សតិ​អារម្មណ៍​រយៈពេល​២-៣សប្ដាហ៍

    – ធ្លាក់ឈាម៖ លក្ខណៈ​មិន​ប្រក្រតី នៅ​២សប្ដាហ៍​ដំបូង ឬ​អំឡុង​មាន​ផ្ទៃពោះ​ឆាប់​ពេក

    – ចុកពោះ៖ ដោយ​សាច់ដុំ​ស្បូន​កន្ត្រាក់​ខ្លាំង អំឡុង​២សប្ដាហ៍​ដំបូង ហើយគ្នា​យើង​ខ្លះ​ទៀត​អាច​ចុកពោះ​រហូត​ដល់​៦សប្ដាហ៍។

    លើស​ពី​នេះ ករណី​រម្លូត​កូន​ដោយ​វះកាត់​អាច​បង្កើន​ហានិភ័យ​ដូច​ជា៖

    – សុកមានបញ្ហា

    – ទារក​កើត​មក​មិន​គ្រប់គីឡូ ឬ

    – មិន​គ្រប់​ខែ

    ២- តើពេលណាយើងចាំបាច់ត្រូវទូរសព្ទរកគ្រូពេទ្យ?

    គ្នា​យើង​ត្រូវ​ទូរសព្ទ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

    – ក្អួត​ចង្កោរ​ច្រើន​ម៉ោង

    – ហើម​ពោះ ឬ​បេះដូង​លោត​ញាប់

    – ឈឺ ហើម ឬ​ក្រហម​ប្រដាប់​ភេទ

    – ចុក​ពោះ​ខ្លាំងក្រោយ​ពី​លេបថ្នាំ

    – ធ្លាក់​សច្រើន និង​មាន​ក្លិន​​មិន​ល្អ

    – គ្រុន​ក្ដៅ​រហូត​ដល់ ឬលើស ៣៨ អង្សារសេ

    – ធ្លាក់​ឈាម​ច្រើន​រយៈពេល​រហូតដល់ ១២ ម៉ោង

    – ឈឺក្បាល ឈឺ​សាច់​ដុំ វិលមុខ មាន​អារម្មណ៍​គ្រុនក្ដៅ​ដោយ​សារ​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ។

    ៣- របៀបថែទាំក្រោយរម្លូតកូន

    គ្នា​យើង​ត្រូវ​ស្ដាប់​ដំបូន្មាន​គ្រូពេទ្យ និង​សាក​សួរ​វិធី​ព្យាបាល​ឆាប់​ជា​សះ​ស្បើយ​លឿន ហើយ​ខាង​ក្រោយ​នេះ​គឺវីធី​សាស្ត្រ និង​ត្រណម​មួយ​ចំនួន​គ្នា​យើង​គួរ​តែ​ដឹង និង​ប្រុង​ប្រយ័ត្ន៖

    – ហាត់ប្រាណ៖ ចាប់ហាត់់ប្រាណធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ឬ ទី២ បន្ទាប់ ពី​វះកាត់ ជៀស​វាង​ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​ហត់​ខ្លាំង​ក្នុង​រយៈពេល​១សប្ដាហ៍​ដំបូង

    – ផ្អាករួមភេទ៖ មួយ​រយៈពេល​ខ្លី ត្រូវ​ពិគ្រោះ​ជា​មួយ​អ្នកផ្ដល់​សេវា​សុខភាព​ជាមុន

    – ពន្យារកំណើត៖ ដើម្បី​បង្ការ​ឆ្លង​មេរោគ​ពេល​រួមភេទ​ជាថ្មី

    – កុំបាញ់ទឹកចូលទ្វារមាស៖ ឈប់​លាង​សម្អាត​ទ្វារមាស​តាម​ការ​បាញ់​ទឹក​ចូល ព្រោះ​វា​អាច​បង្ក​មេរោគ​នៅ​ក្នុង​អាង​ត្រគាក។

    បើ​ស្រីៗ​គ្នា​យើង​ធ្លាប់​ធ្វើ​ការរម្លូត​កូន មាន​មន្ទិល​សង្ស័យ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ព្រម​ទាំង​ការ​មាន​ប៉ះពាល់​ចំពោះ​ករណី​ផ្ទៃពោះ​លើក​ក្រោយ​ទៀត សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ព្រោះ​គាត់​អាច​ជួយ​យើង​គេច​ផុត​ហានិភ័យ​អាច​នឹង​កើត​មាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម