backup og meta

មានហេតុ​ផល​ចាំបាច់​អីខ្លះបាន​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ​ភ្លាមៗ ពេល​ដឹង​ថា​មាន​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    មានហេតុ​ផល​ចាំបាច់​អីខ្លះបាន​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ​ភ្លាមៗ ពេល​ដឹង​ថា​មាន​កូន

    ស្រីៗ​គ្នា​យើង​ដឹង​ច្បាស់​ថា ឲ្យ​តែ​មាន​កូន ដឹង​តែ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ។ សួរ​ថា ពិនិត្យ​ដើម្បី​អី។ អ្នក​ឆ្លង​កាត់​មាន​កូន​លើក​ទី​១ រួច​ហើយ អាច​ថា​ដឹង តែ​ស្រីៗ​ត្រៀម​យក​កូន​ដំបូង ឬ​ទើប​មាន​កូន​ដំបូង ប្រហែល​នៅ​ម៉ង់ៗ​នៅ​ឡើយ។

    មុន​សម្រេច​ចិត្ត​មាន​អា​អូន​នឹង​គេ អ្វី​ចាំ​បាច់​បំផុត គឺ​ត្រូវ​ដឹង​ច្បាស់​ពី​សុខភាព​ពេល​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កត្តា​សំខាន់​បំផុត​ម៉េច​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ ពេល​មាន​កូន​ភ្លាមៗ៖

    ១- ប្រវត្តិជំងឺពីមុន

    គ្រប់​ស្រីៗ​ដែល​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ពេទ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទង​សុខភាព ឬ​ប្រវត្តិ​ជំងឺ​ជាដើម តម្រូវ​ឲ្យ​ឆ្លើយ​គ្មាន​លាក់​លៀម ព្រោះ​វា​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ហើយ​ព័ត៌មាន​ទាំង​នេះ​សំខាន់​សម្រាប់​សុខភាព​ទាំង​ម្ដាយ និង​កូន។ សំណួរ​ទាំង​នោះ​អាច​មាន៖

    – បញ្ហា​រោគ​ស្ត្រី​ធ្លាប់​មាន​ពី​មុន​មក

    – វដ្ដរដូវ ឬ​ថ្ងៃ​បាត់​រដូវ​ដំបូង អាការៈ​ផ្សេងៗ

    – ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ ដូចជា ជក់​បារី ផឹក​ស្រា ឬ​វិបត្តិ​ផ្លូវ​ចិត្ត

    – ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ

    – ប្រតិកម្ម​ផ្សេងៗ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ និង​ជំងឺ​រ៉ាំរ៉ៃ។

    ២- ការពិនិត្យរាងកាយ និងការធ្វើតេស្ត

    ធ្វើ​តេស្ត​ពេល​ពិនិត្យ​ផ្ទៃពោះ​ដំបូង ជា​រឿង​ចាំបាច់​បំផុត ព្រោះ​អាច​ឲ្យ​យើង​ដឹង​ច្បាស់​ពី​សុខភាព​ខ្លួន​ឯង គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត ក្រោយ​ពេល​ពពោះ ហើយ​តេស្ត​ទាំង​នោះ​មាន៖

    – តេស្ត​ឈាម​រក​មើល​ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺ​ស្វាយ ប្រភេទ​ក្រុម​ឈាម (វិជ្ជ​មាន ឬ អវិជ្ជមាន) ស្អូច និង​រលាក​ថ្លើម​ប្រភេទ B

    – យក​កោសិកា​មាត់​ស្បូន​មក​ពិនិត្យ

    – តេស្ត​ទឹក​នោម​ដើម្បី​រក​មើល​ជាតិ​ស្ករ មេរោគ និង​ជាតិ​ប្រូតេអ៊ីន

    – តេស្ត​រក​មើល​ជំងឺ​កាម​រោគ និង​អេដស៍

    សម្រាប់​តេស្ត​ពិនិត្យ​រាងកាយ ហើយ​ក្នុង​ករណី​នេះ អាង​ត្រគាក​ជា​តំបន់​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​បំផុត ក្នុង​ការ​ពិនិត្យ​មុន​ពេល​សម្រាល។ បន្ទាប់​មក ពេទ្យ​នឹង​ប្រាប់​ពី​លទ្ធផល​ទទួល​បាន​ក្រោយ​ពិនិត្យ​​សុខភាព​ម្ដាយ និង​កូន។

    ៣- គណនាអាយុគភ៌

    គណនា​អាយុ​គភ៌ សំខាន់​សម្រាប់​កំណត់​ពេល​សម្រាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ធម្មតា ការ​សម្រាល​នឹង​នៅ​ចន្លោះ​សប្តាហ៍​ទី​ ៣៧-៤២។ ម្យ៉ាង​ទៀត តាម​រយៈ​អាយុ​គភ៌ ពេទ្យ​អាច​ដឹង​ទាំង​ទំហំ និង​ការ​លូត​លាស់​របស់​អា​អូន ព្រម​ទាំង​កំណត់​បាន​បញ្ហា​ខ្លះៗ​បើ​សិន​ជា​មាន។

    បន្ទាប់​ពី​ពិនិត្យ​ផ្ទៃ​ពោះ​លើក​ទី១ ការ​ណាត់​ជួប​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​កាល​កំណត់ ហើយ​បើ​យើង​មាន​បញ្ហា​ណា​មួយ​អាច​ប៉ះ​ពាល់​ដល់​អាអូន ពេទ្យ​ឯក​ទេស​នឹង​ចាំ​ផ្ដល់​ប្រឹក្សា​ជា​និច្ច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម