backup og meta

គ្រោះ​ថ្នាក់​ណាស់ បើ​កំពុងពពោះ លេប​ថ្នាំ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    គ្រោះ​ថ្នាក់​ណាស់ បើ​កំពុងពពោះ លេប​ថ្នាំ​នេះ

    មិន​ស្រួល​ទេ​អំឡុង​ពពោះ​សម្រាប់​ស្ត្រី។ មិន​ស្រួល​ខ្លួន​ហើយ ជួន​កាល​ឈឺ​នេះ ឈឺ​នោះ​មិន​ឈប់ ហើយ​ពេល​ខ្លះ​ត្រូវ​លេប​ថ្នាំ​ ដើម្បី​ទប់​ហ្នឹង​អាការៈ​មិន​សុខ ស្រណុក​ក្នុង​ខ្លួន។ ករណី​ជាក់​ស្ដែង​មួយ បើ​សិន​ជា​ម៉ាក់​អាអូន ឡើង អាលែកស៊ី តើ​គួរ​ប្រើ​ថ្នាំ​អត់? Phenylephrine ​ជា​ថ្នាំ​អាលែកស៊ី​មួយ​ប្រភេទ​សម្រាប់​បន្ថយ​អាការៈ​ ផ្ដាសាយ តឹងច្រមុះ​ អាលែកស៊ី​ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ​ រលាក​ច្រមុះ​ ឬ គ្រុន​តឹង​ច្រមុះ។ បើ​ប្រើ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ឬ​អត់?

    ១- #ឥទ្ធិពលថ្នាំphenylephrineចំពោះគភ៌៖ យោង​តាម​អង្គការ FDA អាមេរិក​បញ្ជាក់​ថា ​phenylephrine​ មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ពពោះ​ក្នុង​អំឡុង​ត្រីមាស​ទី១ បើ​លេប​អំឡុង​នេះ ​ទារក​កើត​មក​អាច​មិន​គ្រប់​លក្ខណៈ។  លើស​ពី​នេះ​ទៀត អ្នកស្រាវជ្រាវ​ខ្លះ​អះអាង​ថា​បើ​ប្រើ​ថ្នាំ​គ្រាប់​លេប​ ឥទ្ធិពល​ថ្នាំ​អាច​​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​សរសៃឈាម ធ្វើ​ឲ្យ​(សរសៃឈាម) រួម​តូច បណ្ដាល​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ទារក​មិន​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​ទារក​មាន​បញ្ហា​បេះដូង​ទៀត​ផង។ តួយ៉ាង​ចំពោះ​ប្រភេទ​បាញ់​បញ្ចូល​ និង​ហិត (តាម​រន្ធ​ច្រមុះ) វិញ​ក៏​បង្ក​ផលប៉ះពាល់ ដូច​គ្នា។ ចឹង​ហើយ​មិន​ត្រូវ ប្រើ​លើស​ពី ​៣ថ្ងៃ ទេ។

    ២- #ឥទ្ធិពលphenylephrineចំពោះម្ដាយ៖ ក្រោយ​ពេល​ដែល​ស្ត្រី​ពពោះ លេប ឬ បាញ់​បញ្ចូល​ក៏​ដោយ សុទ្ធ​តែ​បង្ក​រោគសញ្ញា​មួយ​ចំនួន រហូត​ពេល​ខ្លះ ពិបាក​ទ្រាំ​នឹង​អំណាច​ថ្នាំ​បាន។ អាការៈ​ត្រួសៗ ក្រោយ​ទទួល​ថ្នាំ  ប្រភេទ​នេះ​ហើយ៖  -វិលមុខ-ភ័យ ឬ ថប់បារម្ភ-គេងមិនលក់-ក្រហាយ រមាស់ ឬកណ្ដាស់-ក្អួត-ចង្អោរ-សន្លប់បាត់ស្មារតី-ល្ហិតល្ហៃ-ក្រៅ​ខ្លួន។

    ៣- #phenylephrineអាចបង្កអន្តរកម្ម៖ មិន​គួរ​ប្រើ​ថ្នាំ​នេះ(phenylephrine) ជាមួយ​ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ក្រោយ​សម្រាល ដូចជា ថ្នាំ​បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​កើត​ជាដើម  ព្រោះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេង​ទៀត​(អន្តរកម្ម) ដែល​នឹក​ស្មាន​មិន​ដល់។

    អន្តរកម្ម ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ មានន័យ​ថា បើ​សិន​ជា​យើង​លេប​ថ្នាំ​ផ្សំ ឬ​លើស​មួយ​មុខ បើ​សិន​ជា​ វា​មាន​អន្តរកម្មថ្នាំ មានន័យ​ថា ថ្នាំ​មួយ​មុខ (ក្នុង​ចំណោម) ថ្នាំ​ដែល​លេប ឬចាក់ នឹង​បង្ក​ឲ្យ​មាន​បញ្ហា។ ឧទាហរណ៍ បើ​យើង​ប្រើ​ថ្នាំ A ជាមួយ​ថ្នាំ B អាច​ទៅ​ជា​ពុល​ថ្លើម។ ប្រតិកម្ម​មានន័យ​ថា បើ​យើង​លេប​ថ្នាំ​អ្វី​មួយ រាង​កាយ​យើង ឡើង​កន្ទួល​រមាស់ ហើម​មុខ​ហើម​មាត់ ឬ​ជា​សញ្ញា​ប្រាប់​ថា រាងកាយ​យើង​ទទួល​ថ្នាំ ប្រភេទ​នេះ​មិន​បាន។

     ៤- #ជាតិphenylephrineក្នុងថ្នាំ៖ ឱសថ ឬ​ថ្នាំ​ច្រើន​ណាស់​ដែល​លក់​លើ​ទីផ្សារ ដោយ​មិន​ចាំបាច់​ត្រូវ​ការ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ដើម្បី​បន្ធូរ​អាការៈ ​គ្រុនក្ដៅ​ អាលែកស៊ី ​តឹងច្រមុះ ឬ​រលាក​បំពង់ក ​ជាដើម ដែល​មាន​លាយ​សារធាតុ​ phenylephrine​ នេះ​ត្រូវ​អនុវត្ត​ប្រការ​ខាងក្រោម​នេះ​មុន​ប្រើ៖

    -អាន​ព័ត៌មាន ឬ​ការ​ណែនាំ​នៅ​លើ​សំបក​ថ្នាំ​មុន​នឹង​ប្រើ

    -ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​វេជ្ជបញ្ជា និង​ផល​ប៉ះពាល់​របស់​ថ្នាំ

    -បើ​មាន​ចេញ​រោគ​សញ្ញា​ប្លែក​គួរ​ឲ្យ​សង្ស័យ​ ឬ​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​គួរ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម