backup og meta

អស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ May 03, 2023

    អស់បារម្ភ​រឿង​កូន​មិន​គ្រប់ខែ ទាំង​នេះ​ជា​របៀប​បង្ការ

    ប៉ុន្មាន​ថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​លើ​កូន​កើត​មិន​គ្រប់ខែ។ ជំងឺ​ទាំង​នោះ​ពិត​គួរ​ខ្លាច ពិបាក​ព្យាបាល អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​កូន​ទៀត​ផង។ គ្មាន​ម៉ាក់ប៉ា​ណា ចង់​ឲ្យ​កូន​កើត​មក​ទាំង​មិន​គ្រប់​ខែ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​រាប់​មិន​ឈ្នះ​នោះ​ទេ។ ខាងក្រោម​នេះ ជា​វិធី​យក​ឈ្នះ​ការ​សម្រាល​កូន​មុន ៩ ខែ ១០ថ្ងៃ

    ១- ហេតុផលអាចនាំឲ្យកើតកូនអត់គ្រប់ខែ

    ៥០% នៃ​ករណី​កើត​កូន​អត់​គ្រប់ខែ មិន​អាច​ពន្យល់​បាន ប៉ុន្តែ​យ៉ាងណា ៥០% ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ជំងឺម៉ាក់ៗ​ផ្ទាល់ ដូចជា បញ្ហាស្បូន បញ្ហាមាត់ស្បូន ធាត់​លើស​ទម្ងន់ ស្គមជ្រុល សម្ពាធឈាម​ខ្ពស់ មាន​ជំងឺស្អូច ជំងឺ​បេះដូង និង​កត្តា​ជាច្រើន​ទៀត។ តានតឹង​អារម្មណ៍ ជក់បារី និង​ប្រើ​សារធាតុញៀន ក៏​អាច​បង្កើន​ឱកាស​ផ្តល់​កំណើត​មិន​គ្រប់ខែ​ដូចគ្នា។

    ពពោះ

    ២- វិធីបង្ការកុំឲ្យកើតកូនអត់គ្រប់ខែ

    ថ្វីបើ​អ្នក​វិទ្យាសាស្ត្រ​មិនទាន់​រកឃើញ​ហេតុផល​ប្រាកដ​ពាក់ព័ន្ធ​ការផ្តល់​កំណើត​មិន​គ្រប់ខែ​ក៏​ពិតមែន ប៉ុន្តែ​វិធីសាស្ត្រ​បង្ការ​នៅតែ​ត្រូវ​បាន​គេណែនាំ​ដើម្បី​បន្ថយហានិភ័យ ដូចជា៖

     រក្សាទម្ងន់ឲ្យល្អមុនពពោះ៖ ហាត់​ប្រាណ​ទៀងទាត់ និង​របបអាហារ​ផ្តល់​សុខភាព​ល្អ នោះ​ស្រីៗ​គ្នាយើង​អាច​ចៀស​ផុត​ពី​ហានិភ័យ​ផ្តល់​កំណើត​មិន​គ្រប់ខែ​បាន។

     ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ សារធាតុរាវ ២,៥ លីត្រក្នុង​មួយថ្ងៃ ជួយ​រាងកាយ​ម៉ាក់ៗ​បង្ការ​ការកន្ត្រាក់​ស្បូន​រហ័ស​មុន​កំណត់ និង​កាត់បន្ថយ​ហានិភ័យ។ គ្នាយើង​ដែល​ហាត់ប្រាណ​ច្រើន ក៏​គួរផឹក​ទឹក​ប្រចាំថ្ងៃ​ឲ្យ​ច្រើន​ដូចគ្នា។

    ផ្តាច់បារី៖ ជាតិ​នីកូទីន​ក្នុងបារី ផ្តល់​ទុក្ខទោស​ចំពោះសុខភាព​ទាំង​ម៉ាក់ៗ និង​បេប៊ី។

    ចាក់ថ្នាំបង្ការ៖ ទទួល​ថ្នាំ​បង្ការ​ជំងឺគ្រុន​ផ្តាសាយធំ អាច​ធ្វើ​ឲ្យ​សុខភាព​ម៉ាក់ៗ​កាន់​តែ​ប្រសើរ។

    ស្វែងរកការថែទាំមុនសម្រាល៖ ម៉ាក់ៗ​គួរប្រើ​វីតាមីន​បំប៉ន​ផ្ទៃពោះ​មុន​សម្រាល មាន​ស្តុក​ជាតិអាស៊ីដ ហ្វូលិច និង​ពិគ្រោះ​ជាមួយពេទ្យ​ជំនាញ​អំពី​ថ្នាំណាមួយ​យើង​អាច​ប្រើប្រាស់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ។

    ប្រើថ្នាំបំប៉នកាល់ស្យូម៖ ញ៉ាំ​កាល់ស្យូម ១ ០០០ មិល្លីក្រាម រៀង​រាល់​ថ្ងៃ អាច​បន្ថយ​ហានិភ័យ​ផ្តល់​កំណើត​មិន​គ្រប់​ខែ ព្រោះ​ជា​ធម្មតាស្រីៗ​គ្នា​យើង​មិន​បាន​ញ៉ាំជាតិ​កាល់ស្យូម​គ្រប់គ្រាន់​នៅ​ក្នុង​របប​អាហារ​នោះទេ។

    បន្ថយការប៉ះពាល់នឹងជាតិគីមី៖ ជាតិ​គីមី​ប្រើប្រាស់​នៅ​ក្នុង​ផលិតផល​ជាច្រើន ដូចជា ជ័របា្លសិ្ទក គ្រឿង​សម្អាង ថ្នាំលាប​ក្រចក ថ្នាំ​បាញ់សក់ ឬ​អាហារ​កំប៉ុង សុទ្ធ​តែ​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើតកូន​​មិន​គ្រប់ខែ។

    បើម៉ាក់ៗ​មាន​ប្រវត្តិ​ជំងឺរលាក​ទ្វារមាស រលូតកូន ឬ​កើត​អាអូន​មិនគ្រប់​ខែ គួរ​ជួប​ពិគ្រោះ​ញឹកញាប់​ជាមួយ​គ្រូពេទ្យ ត្រួតពិនិត្យ​តាមដាន​សុខភាពកូន និង​ឆាប់​រក​ដំណោះស្រាយ បើសិន​មាន​បញ្ហា​ណាមួយ​លេច​ចេញ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ May 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម