backup og meta

មាន​បញ្ហា​អី បាន​នោមញឹកពេល​មានគភ៌? ប៉ះពាល់​អី​ដល់​កូន​អត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 25, 2019

    មាន​បញ្ហា​អី បាន​នោមញឹកពេល​មានគភ៌? ប៉ះពាល់​អី​ដល់​កូន​អត់?

    មានការ​ប្រែ​ប្រួល​ជា​ច្រើន​ក្នុង​ខ្លួន ពេល​មាន​ផ្ទៃពោះ។ ​ប្រែប្រួល​លើ​ការ​បន្ទោ​បង់ ​ជា​ការ​ប្រែប្រួល​មួយ​ក្នុង​ចំណោម​នោះ​។ ​ម៉ាក់​​អាច​ពិបាក​ទ្រាំ ពេល​​​​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ពេក ទោះ​ពេល​កំពុង​រវល់ ឬ​​​យប់​អធ្រាត្រ។

    ម៉េច​បាន​ពោះ​ធំនោម​ញឹក? អាច​មាន​រោគសញ្ញា ឬ​ប៉ះពាល់​អី​ដល់​កូន​អត់? ហើយ​ព្យាបាល​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖

    ១- ម៉េចបាននោមញឹកពេលពោះធំ?

    នោម​ញឹក មក​ពី​ការ​កើន​ឡើង​អ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និង​យូមេន ក្រូនិក​ ហ្គូណាដូត្រូពីន ​(Human chorionic gonadotropin)។ ត្រីមាស​ទី២ ពោះ​ចាប់​ផ្ដើម​ធ្លាក់ ហើយ​ស្បូន ​ក៏​​ខ្ពស់​ជាង​មុន (រីកធំ) ដែលបន្ថែម​សម្ពាធ​ក្នុង​ប្លោក​នោម។

    ​ពេល​មាន​ផ្ទៃ​ពោះ រាង​កាយ​​​​ចាប់​ផ្តើម​ឡើង​ជាតិ​ទឹក ហើយកម្រិត​ទឹក​នោម​ ក៏​​ឡើង​តាម​ហ្នឹង​ដែរ។ ពេល​កូន​ចាប់​ផ្ដើម​លូត​លាស់កាន់តែធំ​ ប្លោក​នោម​កាន់​តែ​រង​សម្ពាធ​បន្ថែម ​ធ្វើឲ្យ​នោម​ញឹក។

    ២- រោគសញ្ញាមានអីខ្លះ?

    យ៉ាងណាក៏ដោយ ទឹក​នោម​ដែល​​​បាន​បញ្ចេញ​មាន​តិចតួច​ប៉ុណ្ណោះ ឬសឹង​តែ​គ្មាន​ផង។ ពេល​មាន​គភ៌ ស្ត្រី​ខ្លះ​មាន​បទ​ពិសោធ​​លេច​នោម ពេល​​ក្អក ហាត់​ប្រាណ សើច ឬកណ្ដាស់។

    ៣- ធ្វើរោគវិនិច្ឆ័យយ៉ាងម៉េច?

    ​នោម​ញឹក និង​បន្ទាន់ អាច​ធ្វើ​រោគវិនិច្ឆ័យ​តាម​រោគ​សញ្ញា។ បើ​អាច ​​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​៖

    – វិភាគ​ទឹក​នោម ដើម្បី​តាម​ដាន​មើល​បាក់តេរី​ក្នុង​ទឹកនោម

    – អេកូ (Ultrasound) អាច​កំណត់​ភាព​មិន​ប្រក្រតី​ ​ប្លោក​នោម ក្រលៀន ឬទ្វារនោម

    – តេស្ត​សម្ពាធ​លើ​ប្លោកនោម ដើម្បី​វាស់វែង​ថា​តើ​យើង​លេច​នោម​កម្រិត​ណា​ពេល​ក្អក ឬ​ឱន​ចុះ

    – Cystoscopy ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចូល​កាមេរ៉ា​តូច ​ហើយ​ស្រាល​ចូល​ក្នុង​ទ្វារ​នោម ​ដើម្បី​ពិនិត្យ​មើល​ប្លោក និងទ្វារនោម។

    ពេល​នោមដែល​ត្រូវ​បារម្ភ​៖ ជំងឺ​រលាក​បង្ហួរ​នោម (UTIs= Urinary tract infections) ​ការ​បង្ក​រោគ​ដោយ​បាក់តេរី ដែល​ឃើញ​កើត​មាន​ញឹកញាប់​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ បើ​មិន​​ព្យាបាល​ត្រឹម​ត្រូវ​ទេ វានឹង​បង្ករោគ​ទៅ​តម្រង​នោម និង​ធ្វើ​ឲ្យ​​កូន​កើត​មុន​កំណត់។

    រោគសញ្ញានៃ UTIs រួមមាន៖

    – ទឹកនោម​មាន​ពណ៌​ក្រហម ផ្កាឈូក ឬស្រអាប់

    – ​ទឹកនោមមាន​ក្លិន​ឆ្អេះ ឬ​ស្អុយ

    – រលាក​ក្រហល់ក្រហាយ ឬឈឺ​ចាប់​ពេល​​នោម

    ទៅពេទ្យ​ភ្លាម ​បើមាន​រោគ​សញ្ញា​ទាំង​នេះ។

    ៤- ព្យាបាលការនោមញឹក

    លំហាត់ប្រាណបែប Kegel​ អាច​ជួយ​​គ្រប់គ្រង​លើ​ប្លោកនោម​​​ប្រសើរ​បំផុត គួរ​អនុវត្តឱ្យ​បាន​ ៣ ​ដង/ថ្ងៃ។ ជំហាន​ទាំង​អស់​រួម​មាន៖

    – បន្តឹង​សាច់ដុំ​អាង​ត្រគាក​ដោយ​ធ្វើ​សកម្មភាព ​ដូច​ជា ​ខ្ជឹប ឬ​បញ្ឈប់ទឹក​នោម

    – ធ្វើ​ដូចនេះ​ឱ្យ​បាន ១០ វិនាទី

    – ប្រលែង​សាច់​ដុំ​ដែល​ប្រឹង​នេះ​មកវិញ

    – ធ្វើ​វា​ដដែលៗ​ប្រហែល ១៥ ​ដង ចាំ​ឈប់។

    កុំ​កាត់​បន្ថយ​ញ៉ាំ​ទឹក ទោះ​មាន​អាការៈ​ញោម​ញឹក​ក៏​ដោយ ព្រោះ​ទឹក​​សំខាន់សម្រាប់​ម្ដាយ និង​កូន។ ចំណាំ​ខ្លួន​ឯងថា​តើ ​នោម​មួយ​ថ្ងៃ​ប៉ុន្មាន​ដង ហើយ​ម្ដងៗយូរ​អត់ ឬ​បរិមាណ​នោម​តិច ឬច្រើន (ទុក​ប្រាប់​ពេទ្យ ក្រែង​ពេទ្យ​សួរ)។ ទៅ​បន្ទប់​ទឹក​ មុន​ពេល​ឈឺ​ខ្លាំង ឬ​មុន​ពេល​ឈឺ​ ដើម្បី​ចៀសវាង​​លេច​នោម​ដាក់​ខោ​ដោយ​មិន​ដឹងខ្លួន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Khlaut Rithy · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម