backup og meta

ប្ដីប្រពន្ធចង់ឆាប់បានកូន គួរដឹងគន្លឹះទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Aug 03, 2023

    ប្ដីប្រពន្ធចង់ឆាប់បានកូន គួរដឹងគន្លឹះទាំងនេះ

    សុខភាពយើង​ម្នាក់ៗមិន​ដូច​គ្នា​ទេ ពិសេសសុខភាព​បន្តពូជ គ្នា​យើង​ខ្លះ​ការ​ភ្លាម មិន​ទាន់​នៅ​តែ​ពីរ​នាក់​អស់​ចិត្ត​ផង មាន​ភ្លែត ប៉ុន្តែ​ខ្លះ​វិញ ការ​រាប់​ឆ្នាំ​ ប្រឹង​យ៉ាង​ណា​ក៏​នៅ​តែ​គ្មាន! ទៅ​ពេទ្យ​ពិនិត្យមើល គ្រប់​យ៉ាង​ប្រក្រតីទាំង​អស់ យ៉ាង​ណា​នៅ​តែ​គ្មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ដូច​គេ។ សម្រាប់​គ្នា​យើង​ទៅ​ពេទ្យពិនិត្យហើយ ឃើញ​ប្រក្រតី តែ​គ្មាន​កូនដដែល អាច​សាក​តិចនិក​សាមញ្ញ​របស់ “Hello គ្រូពេទ្យ” ប្រហែល​អាច​មាន​ក៏​ថា​បាន។

    ១- ​រួម​ភេទ​ឲ្យចំ​​​ពេលវេលា

    នេះ​ជា​ចំណុច​​សំខាន់​បំផុត​ដើម្បី​ជួយ​ឲ្យ​ឆាប់​មាន​ផ្ទៃ​ពោះ ត្រូវ​រួម​ភេទ​ឲ្យ​បាន​ទៀង​ទាត់​ ដោយ​មិន​បាច់​ការពារ​ ឬ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​អ្វី​ទាំង​អស់។ តែ​មិន​គួរ​រួម​ភេទ​ជារៀង​រាល់​ថ្ងៃ​នោះទេ ហើយ​ត្រូវ​ចាំថា បើ​ចាំ​​ដល់​តែ​ថ្ងៃ​មេ​ជីវិត​ញី​ផ្ទុះ​ ទើប​រួម​ភេទ​ ក៏​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ទាំង​សង​ខាង​អាច​បាត់​បង់​អារម្មណ៍​ត្រេក​ត្រអាលបាន​ដូច​គ្នា។

    ២- ដឹង​ច្បាស់​ពី​វដ្ត​រដូវ

    ទោះ​បី​ជាយើង​អាច​រួម​ភេទ​បាន​គ្រប់​ពេល​ក៏​ដោយ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​វដ្ដ​រដូវ ព្រោះ​ការ​បង្ក​កំណើត ​កើត​មាន​ឡើង​នៅ​ពេល​មេ​ជីវិត​ឈ្មោល ​ទៅ​ជួប​មេ​ជីវិត​ញី ហើយ​មេ​ជីវិត​ញី​ផ្ទុះ​បែក​ចេញ​ពី​ក្រពេញ​អូវែ​ គឺ​នៅ​ថ្ងៃ​ទី ១៤ ​នៃ​វដ្ដ​រដូវ។ ដូច​នេះ​ ​ត្រូវ​ដឹង​វដ្ត​រដូវ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់ ពិសេស​ប្រុសៗ តម​ការ​រួម​ភេទ​ ២-៣ ថ្ងៃ ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោះលកើន​ឡើង​ក្នុង​ទឹក​កាម​កាន់​តែ​ច្រើន នឹង​កុំ​ឲ្យ​ខក​ខាន​ថ្ងៃ​ពិសេស​នេះ។ តែរឿង​នេះ យើង​ក៏​មិន​គួរ​គិត​ខ្វល់​ខ្វាយ​ច្រើន​​ពេកដែរ ព្រោះ​​អាច​ធ្វើ​ឲ្យមាន​សម្ពាធ​ផ្លូវ​ចិត្ត។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ៣- ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខ​ភាព

    អ្នក​គួរ​ញ៉ាំ​អាហារ​​ល្អ​សម្រាប់​សុខ​ភាព​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ប្រើ​វិធី​សាស្ត្រ​ខាង​ក្រោម៖

    -បន្ថយអាហារ​​មាន​ខ្លាញ់​ច្រើន ដូច​ជា ​អាហារ​សម្រន់​ជា​ដើម បែរ​មក​ញ៉ាំ​អាហារ​មាន​ខ្លាញ់​ធម្មជាតិ និង​ពពួក​ខ្លាញ់ Monounsaturated ។

    -ញ៉ាំ​បន្លែ​សម្បូរ​​ប្រូតេអ៊ីន ពិសេស សណ្តែក​សៀង សណ្តែក​ដី ដោយ​បន្ថយការ​ញ៉ាំ​​សាច់​សត្វ។

    -ញ៉ាំ​អាហារសម្បូរ​ជាតិសរសៃ ដូច​ជា ​អង្ករ​សម្រូប និង​បន្លែ ​ផ្លែ​ឈើ​ជា​ច្រើន​ទៀត។

    – បន្ថយការ​ញ៉ាំ​​ស្ករ​ និង​អំបិល។

    តេស្តមានផ្ទៃពោះ

    ៤- គ្រប់​គ្រង​ទម្ងន់

    ទម្ងន់​នៅ​ចន្លោះ​ស្តង់​ដា ​អាចជួយ​ឲ្យ​យើង​កាន់​តែ​​ងាយមាន​កូន ដោយ​រង្វាស់​ទម្ងន់ គឺ​​សំដៅ​លើ​ផល​ធៀប​ទម្ងន់​ និង​កម្ពស់ (BMI) ដែល​ត្រូវ​តែ​នៅ​ចន្លោះ ១៨,៥-២៥ ព្រោះ​បើ​យើង​ស្គម​ពេក ឬ​ធាត់​ពេក អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ ធ្វើ​ឲ្យ​ពិបាកបង្ក​កំណើត។ រឿងនេះ គ្នាយើង​មិន​ថា​ប្រុស មិន​ថា​ស្រី ក៏​មិន​ខុស​គ្នាទេ ធាត់​ពេក​ធ្វើ​ឲ្យ​សុខ​ភាព​មេ​ជីវិត​ឈ្មោល​មិន​ល្អ​ឡើយ។ អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដើម្បី​រក​ទម្ងន់​​ល្អ​សម្រាប់​សុខ​ភាពយើង។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៥- បន្ធូរ​អារម្មណ៍

    បន្ធូរ​អារម្មណ៍ ​និង​បន្ថយស្រ្តេស​ អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន​ដូច​គ្នា។ បញ្ហា​ស្រ្តេស អាច​​ពន្យារ​ការ​ផ្ទុះ​បែក​មេ​ជីវិត​ញី ធ្វើ​ឲ្យ​វដ្ត​រដូវ​យូរ​ជាង​មុន ហើយ​​ក៏​ធ្វើ​ឲ្យ​ប្រុស​​មាន​បញ្ហា​​បញ្ចេញ​ទឹក​កាម​ផង​ដែរ។ ដូច​នេះ​ ​គួរ​លំហែ​កាយ បន្ធូរ​អារម្មណ៍ ស្តាប់​តន្រ្តី ជជែក​ជាមួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ធូរ​ចិត្ត ​និង​មាន​អារម្មណ៍​ល្អ។

    គ្នា​យើងខ្លះ ជ្រើស​យក​ការ​​បន្ថយ​ស្រ្តេស​ដោយ​ជក់​បារី ផឹក​ស្រា ប៉ុន្តែ​ទម្លាប់​បែប​នេះ ​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ អាច​ប៉ះពាល់​ដល់​ការ​ចង់​បាន​កូន​ទៀត​ផង។

    ៦- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ អាច​បង្កើន​ថាម​ពល​ឲ្យ​ ដោយ​​ការ​សិក្សា​មួយ​បង្ហាញ​ថា ស្រីៗពិបាកមាន​ផ្ទៃ​ពោះ គឺ​ដោយ​សារ​​មាន​អ័រម៉ូន លិប​ទីន (Leptin) តិចតួច។ ពេល​ហត់ ខ្លួន​យើង​ផលិត​អ័រម៉ូន​នេះបាន​តិច ហេតុនេះ​គួរ​គេង​ឲ្យ​បាន ៧​ ម៉ោង/ថ្ងៃ ​យ៉ាង​តិច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Aug 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម