backup og meta

ម៉េច​បាន​ស្រីៗ​ពពោះ​ឧស្សាហ៍​ទល់​លាមក មាន​វិធី​អី​​ជួយ​​បាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ម៉េច​បាន​ស្រីៗ​ពពោះ​ឧស្សាហ៍​ទល់​លាមក មាន​វិធី​អី​​ជួយ​​បាន?

    បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ស្រីៗ​តែង​តែ​ជួប​ប្រទះ​ញឹកញាប់​អំឡុង​ពពោះ​នោះ​គឺ​អាការៈ​ទល់​លាមក។ តើ​បញ្ហា​នេះ​មក​ពី​របប​អាហារ​តែ​មួយ​មុខឬ​យ៉ាងណា?

    អាការៈ​ទល់​លាមក​ពេល​ពពោះ បណ្តាល​មក​ពីកត្តារួមផ្សំជាច្រើន មាន​ទាំង​របប​អាហារ ​បម្រែ​បម្រួល​អ័រម៉ូន ធ្វើ​ឲ្យ​សរីរាង្គ​​រំលាយ​​អាហារ​មួយ​ចំនួន​ធ្វើការ​យឺត​ជាង​មុន ការ​ញ៉ាំ​ជាតិ​ដែក និង​ពពួក​វីតាមីន​ច្រើន។ កម្រិត Progesterone ឡើង​ខ្ពស់​ពេល​ពពោះ ឯ​ផ្ទៃ​ស្បូន​ក៏​លាត​សន្ធឹង​ធំ​សង្កត់​លើ​ពោះវៀន ធ្វើ​ឲ្យ​យើង​ពិបាក​បន្ទោរបង់ ទៅ​ជា​ក្តៀន ឬ​បន្ទោរបង់​មិន​ទៀងទាត់ អាច ២-៣ថ្ងៃ/ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

    ស្រីៗ​ពពោះ​ទល់លាមក​ធ្វើ​ដូច​ម្តេច?

    របប​អាហារ​គឺជា​សំខាន់ៗ​ដែល​ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ទើប​អាច​កាត់​បន្ថយ​អាការៈ​ទល់​លាមក​បាន។

    – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    – ញ៉ាំ​អាហារជាតិកាកសរសៃ

    – ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ពិសេស ល្ហុង-ចេកទុំ ក្រូច

    – កុំ​អង្គុយ ឬ​ឈរ​យូរពេក

    – ងើប​ដើរ​ឲ្យ​បាន​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖ 

    អាហារ-ពពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម