backup og meta

ស្រីៗកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ប៉ះពាល់កូនក្នុងផ្ទៃអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jun 30, 2019

    ស្រីៗកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ប៉ះពាល់កូនក្នុងផ្ទៃអត់?

    អត្ថបទ​នេះ ជា​ចម្លើយ​សម្រាប់​សំណួរ ​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន តែង​ចង់​ដឹង និង​សួរ​ពេទ្យគ្រប់​ពេល។​ អំឡុង​ពេល​ពពោះ ប្រើ​ថ្នាំពេទ្យ ប៉ះពាល់​ដល់​ម៉ាក់ៗ និង​គភ៌អត់? ព្រោះ​អំឡុង​ពេល​ពពោះ​រឿង​ផឹកថ្នាំ​ គឺចៀស​មិន​ផុតទេ ដោយ​សារ​តែ​បញ្ហា​សុខភាព​មួយ​ចំនួន និង​បម្រែ​បម្រួល​​អ័រម៉ូន ក៏​ដូច​ជា​ការ​ប្រែ​ប្រួល​ក្នុងរាង​កាយ​ជាដើម។

    “Hello គ្រូពេទ្យ’ នឹង​ស្រាយ​ចម្ងល់​គ្នា​យើង ពី​ថ្នាំ​ណា​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ និង​ថ្នាំ​គ្មានសុវត្ថិភាព ដើម្បី​​ការពារ​ពី​គ្រោះ​ថ្នាក់​ពេល​មាន​ផ្ទៃ​ពោះ ដូច​ជា រលូត​ កូន​ស្លាប់​ក្នុង​ផ្ទៃ ឬកើត​មក​ស្លាប់ (Stillbirth) និង​ផល​ប៉ះពាល់​លើ​កូន​ពី​កំណើត ​ជាដើម។

    ១- មាន​ថ្នាំ​ពេទ្យ​មាន​សុវត្ថិភាពទាំង​ស្រុង​ចំពោះ​ស្រីៗ​ពពោះ​ដែរទេ?

    ​ជា​ការ​ពិត គ្មាន​ថ្នាំ​ពេទ្យ​ណា​មាន​សុវត្ថិភាព ១០០%​ ចំពោះស្រីៗមាន​ផ្ទៃ​ពោះ​នោះ​ទេ ទោះ​ជា​ថ្នាំ​មាន​វេជ្ជបញ្ជា មិន​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​បំប៉ន ឬ​ថ្នាំ​បុរាណ​ក៏​ដោយ។ ជា​រឿង​ចាំ​បាច់​សម្រាប់ស្ត្រីព​ពោះ​ ត្រូវ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​បើ​ចង់​ប្រើ​ថ្នាំ​ពេទ្យ​ប្រភេទ​ថ្មី​ណា​មួយ ឬ​ផ្លាស់​ប្ដូរ​ថ្នាំ​យើង​កំពុង​ប្រើ​។ យើង​ត្រូវ​ប្រើ​ថ្នាំ​តាម​កម្រិត​​ណែនាំ​ពី​គ្រូពេទ្យ​ ដើម្បី​ចៀស​វាង​ពី​ការ​ភ្លេច​ប្រើ​ថ្នាំ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត។

    ២- ថ្នាំទូទៅ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ

    ថ្នាំទូទៅ​មាន​សុវត្ថិភាព​ចំពោះ​ស្រីៗ​កំពុងពពោះ គឺ​សំដៅ​លើ​ថ្នាំ​មាន​កម្រិត​គ្រោះ​ថ្នាក់​ទាបបំផុត ហើយ​ត្រូវ​​ប្រើ​តាម​កម្រិត​ណែនាំ និង​ស្ថាន​ភាព​សុខភាព​ដែល​ត្រូវ​ការ ខណៈ​ថ្នាំ​ទាំង​នោះ​រួម​មាន៖

    – ថ្នាំ​ប៉ារ៉ាសេតាមុល (Acetaminophen) ប្រើ​ដើម្បី​ព្យាបាល​គ្រុន​ក្ដៅ ផ្ដាសាយ ឈឺ​ចាប់​ ឈឺ​ក្បាល។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ ច្រើន​ជាង​ ៣​ ថ្ងៃជាប់​គ្នា ​ដើម្បី​បន្ថយ​បញ្ហា​គ្រុន​ក្ដៅ និង​ច្រើន​ជាង ​១០ ​ថ្ងៃ​ជាប់​គ្នា ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​នោះ​ទេ។

    – ថ្នាំ​ប្រឆាំង​អាស៊ីដ​ក្រពះ (Antacids)​ និង​ថ្នាំ Simethicone ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ក្រហាយ​ទ្រូង​ដោយ​សារ​អាស៊ីដ​ក្រពះ (Heartburn) និង​បញ្ហា​ក្រពះ​ ដូច​ជា​ ឈឺ​ពោះ និង​ភើ​ជូរ។

    – ថ្នាំ Psyllium ថ្នាំ Polycarbophil (Equalactin, Mitrolan) ជា​ពពួក​ថ្នាំ​ជាតិ​សរសៃ​បន្ទន់​លាមក។

    – ថ្នាំ Dextromethorphan ព្យាបាល​ក្អក ។

    – ថ្នាំ Guaifenesin ប្រើ​ដើម្បី​កាត់​ស្លេស្ម (Expectorant- ថ្នាំ​ជួយ​ធ្វើ​ឲ្យ​បញ្ចេញ​ស្លេស្ម​ពី​ប្រព័ន្ធ​ដង្ហើម)។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​ច្រើន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចៀស​វាង​ប្រើ​ថ្នាំ​នេះ​នៅ​ត្រី​មាសទី៣ នៃ​ការពពោះ។

    – ថ្នាំ​ក្រែម​លាប​ឫសដូង​បាត (Hemorrhoid creams )។

    – ថ្នាំងងុយគេង (Sleep aids ) ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

    – ថ្នាំ​បំប៉ន​ (Nutrient supplements) មាន​អាស៊ីដហ្វូលីក ស្រីៗ​ពពោះ ត្រូវ​បាន​ណែនាំ​​ញ៉ាំ​ឲ្យ​បាន​ច្រើន ​ដើម្បី​ការពារ​ផល​ប៉ះពាល់​ចំពោះ​គភ៌ ដូច​ជា អវយវៈ​មិន​គ្រប់​លក្ខណៈ​ពីកំណើត​ (Birth defects) ប៉ុន្តែម៉ាក់ៗ​​គួរ​ចៀសវាង ញ៉ាំ​វីតាមីន​ A ច្រើន​ហួសហេតុ ព្រោះ​អាច​ធ្វើ​ឲ្យ​ពុលគភ៌​បាន។

    អត្ថបទពាក់ព័ន្ធ៖

  • ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ
  • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស៊ឹម
  • ៣- ថ្នាំ​ពេទ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​ស្រីៗ​ពពោះ

    ថ្នាំ​ពេទ្យ​មួយ​ចំនួន​មាន​គ្រោះ​ថ្នាក់ ​គួរ​​ចៀស​វាង​ប្រើអំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដោយសារ​តែ​មាន​ភស្ដុតាង​ជាក់​លាក់ពី​គ្រោះ​ថ្នាក់​កើត​ឡើង​ចំពោះស្រីៗ​ប្រើ​ថ្នាំ​ទាំង​នេះ​ ដូច​ជា៖

    – ថ្នាំ Aspirin ថ្នាំ Ibuprofen និង ថ្នាំ Naproxen ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្ដៅ​ ផ្ដាសាយ ឈឺ​ក្បាល និង​គ្រុន។ ប្រើ​ថ្នាំ​ Acetaminophen (Tylenol) អាច​មាន​ប្រសិទ្ធភាព​ជំនួស​ថ្នាំ​ទាំង​នេះ​បាន។

    – ថ្នាំ Isotretinoin សម្រាប់​ព្យាបាល​មុន។

    – ថ្នាំ Thalidomide ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក Multiple Myloma (ជំងឺ​មហារីក​ម្យ៉ាង​កើត​ឡើង​ចំពោះ​កោសិកា​ឈាម​ស​មួយ​ប្រភេទ​ហៅ​ថា Plasma B Cell) និង​ជំងឺ​ស្បែក​មួយ​ចំនួន។

    – ពពួក​ថ្នាំ Angiotensin-converting enzyme (ACE) inhibitors ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ខ្សោយ​បេះដូង​ពី​កំណើត និង​ជំងឺ​លើសឈាម។ ថ្នាំ​ទាំង​នេះអាច​ប្រើ​នៅ​ត្រីមាស​ទី១ ​ប៉ុណ្ណោះ និង​មិន​ត្រូវ​ប្រើ​នៅ​ត្រីមាស​ទី​២ និង​ទី៣ នោះ​​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។

    Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jun 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម