backup og meta

៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ

    ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​បែរ​ជា​ជួប​រឿង​អកុសល ដោយ​កូន​ស្លាប់​ក្នុង​ពោះ​ទាំង​មិន​ឲ្យ​សញ្ញា ឬ​ក៏​មាន​សញ្ញា​ខ្លះៗ។ កូន​ស្លាប់​ក្នុង​ពោះ អាច​បណ្តាល​មក​ពី​គភ៌​លូតលាស់​​មិន​ប្រក្រតី សុក ឬ​ទង​សុក​មាន​បញ្ហា មាន​ការ​ឆ្លង​រោគ ឬ​សកម្មភាព​របស់​ម៉ាក់ៗ។

    ដើម្បី​បង្ការ​ករណី​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ ៥ ចំណុច ខាង​ក្រោម​នេះ៖

    ១- តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់

    ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។

    ២- ហាមប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

    ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។

    អត្ថបទពាក់ព័ន្ធ៖ ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត

    ៣- កុំ​ជក់​បារី និង​ផឹក​ស្រា

    ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌

    ៤- គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

    ហេតុផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង និង​តម្រង​នោម ពិសេស​អាការៈ​ហើម​ជើង។

    ៥- កុំ​ទៅ​ជិត​អ្នក​ជំងឺ​ឆ្លង

    ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​នៅ​ជិត​អ្នក​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ ពិសេស​អ្នក​កើត​ជំងឺ​ស្អូច ឬ​អុតស្វាយ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​តំណក់​ទឹក​មាត់ ក្អក ឬ​កណ្តាស់​អ្នក​ជំងឺ។ បើ​ឆ្លង ឬ​កើត​ជំងឺ​ទាំង​២​នេះ​អាច​ប៉ះពាល់​ដល់​កូន​ ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ ឬ​កើត​មក​មិន​គ្រប់​លក្ខណៈ ដូចជា​ក្បាល​តូច ឬ​ធំ ថ្លង់ មាន​បញ្ហា​ភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធ​ប្រសាទជាដើម។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម