backup og meta

​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    ​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូន

    ប៉ារ៉ា (acetaminophen) ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ប្រជាជន​យើង​និយម​ប្រើ​មែនទែន ដើម្បី​បំបាត់​អាការៈ​មួយ​ចំនួន​ដូចជា ​ឈឺក្បាល​ វិលមុខ ​រលាក​សន្លាក់ ​ឈឺខ្នង ​ឈឺធ្មេញ​ និង​ក្ដៅខ្លួន​ជាដើម។ ប៉ុន្តែ​ជា​អកុសល​អី​ មាន​អំណះអំណាង​ថា ការ​ប្រើ​ថ្នាំប្រភេទ​នេះ​ច្រើន​ពេក ​ពេល​កំពុង​ពពោះ អាច​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ពោះ។ មានបញ្ហា​អី​ខ្លះ បើ​ប្រើ​ច្រើន?

    ១- អ្វីជាថ្នាំប៉ារ៉ា (acetaminophen)?

    ដូច​គ្រប់​គ្នា​ដឹង​ហើយ​ថា ថ្នាំ​នេះ​ប្រើសម្រាប់​បំបាត់​ការ​ឈឺចុក​ចាប់​ផ្សេងៗ ហើយ​ក៏​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ទេ។ យ៉ាង​ណា​មិញ ទោះ​គ្មាន​វេជ្ជបញ្ជា ក៏​យើង​មិន​មែន​ចេះ​តែ​លេប ហើយ​អាង​ថាគ្មាន​គ្រោះថ្នាក់​នោះ​ទេ។ ​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំ​អាមេរិក (FDA) ​​បញ្ជាក់​ថា​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង បើ​សិន​ជា​ប្រើ​វា​មិន​ត្រូវ​តាម​ការណែនាំ​របស់​ពេទ្យ។

    ២- ប៉ះពាល់ទារកម៉េចខ្លះ?

    បើ​ស្ត្រី​មាន​ផ្ទៃពោះ​លេប​ច្រើនអំឡុង​ត្រីមាស​ទី៣ អាច​មាន​បញ្ហា​ដល់​ទារក ឬ​ក្មេងក្រោយ​កើត ដូចជា៖

    – ម្ដាយ​ដែល​ប្រើ​ថ្នាំ​ប៉ារ៉ា​ច្រើន អាច​មាន​កូន​ដែល​មាន​ជំងឺ​វិបត្តិ​អាកប្បកិរិយា​លើ​កុមារ ច្រើន​ជាង​គេ ១,៣ដង

    – អ្នកស្រាវជ្រាវ​មួយ​ចំនួន​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្មេង​ដែល​មានជំងឺ​ចាញ់ច្រាប​គេ ​គឺ​មាន​ម្ដាយ​ដែល​ធ្លាប់​ប្រើ​ថ្នាំ​ប៉ារ៉ា​នេះ​ច្រើន​ពេល​ពពោះ។

    – ជំងឺ​ហឺតលើ​កុមារ​ដែល​មាន​អាយុ ៣-៧ឆ្នាំ ក៏គេ​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​នឹងថ្នាំ​ប៉ារ៉ាដែរ។

    ៣- ការឈឺចាប់ខ្លះមិនត្រូវការលេបថ្នាំ

    មិនមែន​ការ​ឈឺចាប់​ទាំងអស់​ សុទ្ធ​តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ទេ។ ពេទ្យ​ក៏​អាច​ណែនាំ​វិធី​បន្ថយ​ការ​ឈឺចាប់​មួយ​ចំនួន​​មានប្រសិទ្ធភាព​​ដល់​អ្នក​មាន​ផ្ទៃពោះ​ ដូចជា ​ធ្វើ​សរសៃ (ចលនា ឬ​ម៉ាស្សា) ​ស្អំ​ទឹក​ក្ដៅ ឬ​ទឹក​ត្រជាក់ ​​អង្គុយ​លើ​កៅអី​មាន​ខ្នើយ​ទម្រ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឈឺចង្កេះ​ជាដើម ដែលសុទ្ធ​តែ​ជា​មធ្យោបាយកាត់​បន្ថយ ឬ​បញ្ចៀស​ការ​ឈឺចាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម