backup og meta

បើសុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​គួរ​ធ្វើ​បែប​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 13, 2023

    បើសុខៗ​កូន​ក្នុង​ផ្ទៃ​ឈប់​កម្រើក ​​គួរ​ធ្វើ​បែប​ណា?

    កូន​ក្នុង​ផ្ទៃ​ចាប់​ផ្ដើម​ចេះ​កម្រើក​លើក​ដំបូង ជា​ពេល​ប៉ាម៉ាក់​រំភើបឥត​ឧបមា។ ជា​ទូទៅ កូន​ចាប់​កម្រើក ចេះ​ធាក់ ចេះ​បម្រះ​នៅ​ចន្លោះ​គភ៌​អាយុ ១៦-២៥ សប្ដាហ៍។ បើ​គ្នាយើង​ទើប​មាន​កូន​ដំបូង គភ៌​មាន​អាយុ​ជិត ២៥ សប្ដាហ៍ ទើប​កូន​អាច​មាន​ចលនា​កម្រើក។

    ដល់​ថ្ងៃ​កំណត់​តែ​មិន​ទាន់​សម្រាល

    ចុះ​បើ​កូន​កម្រើក​កាន់​តែ​តិច​ទៅៗ ឬ​ឈប់​កម្រើក​តែ​ម្ដង មាន​រឿង​អី​កើត​ឡើង ហើយ​ត្រូវ​ធ្វើ? សូម​មើល “Hello គ្រូពេទ្យ” បក​ស្រាយ​ខាង​ក្រោម៖

    ១- ធ្វើម៉េចបើសុខៗកូនក្នុងផ្ទៃឈប់កម្រើក?

    ស្រីៗ​គ្នា​យើង​ជា​ម្ដាយ​អាច​អត់​ចាប់​អារម្មណ៍​ថា​កូន​ក្នុង​ផ្ទៃ​កម្រើក។ បើ​ចង់​ដឹង​ច្បាស់ សាក​គេង​ផ្អៀង​ឆ្វេង និង​យក​ខ្នើយ​កល់​ទប់​ពោះ ព្រោះ​ការ​គេង​បែប​នេះ​ប៉ុន្មាន​ម៉ោង យើង​នឹង​មាន​អារម្មណ៍​ថា​កូន​មាន​ចលនា​កម្រើក​ក្នុង​ផ្ទៃ​យ៉ាង​ហោច​ណាស់​ក៏ ១០ ដង​ដែរ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចំពោះ​កាយ​វិការ​អង្គុយ និង​ឈរ​វិញ យើង​អាច​ពិបាក​ដឹង​ថា​កូន​មាន​ចលនា​កម្រើក។ យ៉ាង​ណា​ក៏​ដោយ មាន​វិធី​ផ្សេងៗ​ទៀត​ដែល​អាច​រំញោច​ទារក​ឲ្យ​មាន​ចលនា ដូចជា៖

    – ងើប​ឈរ​ដើរ​ទៅ​រក​អី​ញ៉ាំ រួច​សម្រាក។ ពេល​យើង​ធ្វើ​ចលនា​ដើរ ដូច​យើង​យោល​ឲ្យ​ក្មេង​ឲ្យ​ដេក។ ពេល​យើង​ឈប់​ដើរ ហើយ​ចាប់​ផ្ដើម​ញ៉ាំ​អី​វិញ អាច​ដាស់​កូន​ឲ្យ​ភ្ញាក់ និង​កម្រើក។

    – ផឹក​អី​ត្រជាក់ៗ ឬត្រជាក់​ខ្លាំងបើ​អាច។ បម្រែបម្រួល​សីតុណ្ហភាព មាន​ឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ។ កូន​អាច​ចាប់​ផ្ដើម​មាន​ចលនា​គេច​ពី​ភាព​ត្រជាក់។ ក្នុង​របស់​ផឹក​ហ្នឹង បើ​ថែម​ស្ករ​បន្តិច​ក៏​បាន ព្រោះ​កូន​នឹង​មាន​កម្លាំង​ធ្វើ​ចលនា ធាក់ ឬ​បម្រះ។

    – ចាក់​ចម្រៀង​ខ្លាំងៗ ឬ​ធ្វើ​អី​ក្ដុងក្ដាំង (ឧ. បិទ​ទ្វារ​ខ្លាំង) ដើម្បី​ឲ្យ​កូន​ភ្ញាក់ ហើយ​មាន​ចលនា។

    បើ​អនុវត្ត​វិធី​ទាំង​នេះ​ហើយ នៅ​តែ​មិន​បាន​ផល​ទៀត ត្រូវ​រក​ជំនួយ​ពី​គ្រូ​ពេទ្យ។

    ២- ពេលណាត្រូវរត់ទៅរកឆ្មបឬពេទ្យសម្ភព?

    ប្រញាប់​ទៅ​ពេទ្យ​ជា​បន្ទាន់ បើ​មាន​សញ្ញា​ដូច​ខាង​ក្រោម៖

    – គេង​ផ្អៀង​ឆ្វេង ២ ម៉ោង​ហើយ កូន​នៅ​អត់​មាន​កម្រើក ១០ ដង

    – ប្រើ​គ្រប់​វិធី​រំញោច​ហើយ នៅ​តែ​អត់​កម្រើក

    – ទារក​កម្រើក​កាន់​តែ​តិច​ដង​ទៅៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ។

    ពេល​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​តាម​សុក មិន​គ្រប់​គ្រាន់ កូន​មិន​សូវ​កម្រើក​ទេ ហើយ​ក៏​អាច​បញ្ជាក់​ថា កូន​កំពុង​ជួប​វិបត្តិ​អី​មួយ​ហើយ។ ដូច្នេះ ត្រូវ​ទៅ​ពិនិត្យ​ពោះ​ធ្វើ​អេកូ​រាប់​ចង្វាក់​បេះដូង​កូន វាស់​ទឹកភ្លោះ ជា​ដើម។

    បើ​លទ្ធផល​ចេញ​មក​ធម្មតា មិន​បាច់​បារម្ភ​ឡើយ គ្រាន់​តែ​យក​ចិត្ត​តាម​ដាន​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែ​បើ​សិន​កូន​នៅ​តែ​បន្ថយ​កម្រើក​ទៀត ត្រូវ​ត្រឡប់​មក​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​បន្ថែម ចៀសវាង​ផល​វិបាក​ជាយថាហេតុ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម