backup og meta

ស្រីៗ​គួរយកកូនក្នុងវ័យណាល្អ និងសុវត្ថិភាពពេលពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 22, 2022

    ស្រីៗ​គួរយកកូនក្នុងវ័យណាល្អ និងសុវត្ថិភាពពេលពពោះ?

    ប្តី​ប្រពន្ធ​ថ្មី​ថ្មោង​ភាគ​ច្រើន បន្ទាប់​ពី​ចាប់ដៃ​សាង​ជីវិត​រួមគ្នា អ្វី​សំខាន់​តែង​គិត​បង្កើត​មុខ​របរ​ប្រសើរ​មួយ​សម្រាប់​អនាគត។ ទន្ទឹម​នឹង​អាជីវកម្ម​ជោគជ័យ កត្តា​សំខាន់​បំផុត​សម្រាប់​សុភមង្គល​ក្រុម​គ្រួសារ គឺ​មាន​អាអូន​ម្នាក់ ពីរនាក់​នឹង​គេ។ តែ​គ្នា​យើងខ្លះ​នៅ​តែ​មិន​ប្រាកដ​ថា មាន​កូន​នៅ​វ័យ​ក្មេង​ពេក​ល្អ ឬ​មិន​ល្អ​នៅ​ឡើយ។ អ៊ីចឹង នាំគ្នា​អាន​អត្ថបទ​នេះ​សិន​មើល៍។

    វ័យ ២០ ឆ្នាំ​ឡើង ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ ព្រោះ​អំឡុង​ពេលនេះ​រាងកាយ​ពោរពេញ​ដោយ​ថាមពល និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ថែរក្សា​កូន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចាស់​ជាង​នេះ​បន្តិច​ក៏​នូវ​តែអាច​យក​កូន​បាន គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ​ជា​គុណ​សម្បត្តិ​ពពោះ​អាយុ ២០ ជាង​ដែល​គ្នា​យើង​គួរ​យល់​ដឹង៖

    ១- ប្រព័ន្ធបន្តពូជល្អ

    ស្រីៗ​កើត​មក មាន​មេជីវិត​ញី​ចាប់ពី ១-២ លាន​ក្នុង​ក្រពេញអូវែ ហៅ​តាម​វេជ្ជសាស្ត្រ​ថា អូវុល។ ពេល​ឈាន​ចូល​វ័យ​ជំទង់ ចំនួន​អូវុល​ទាំង​នេះ​នឹង​ត្រូវ​ចុះ​ថយ​មក​ត្រឹម ៣-៥ សែន ហើយ​នៅ​ពេល​ឈាន ចូល​ដល់​វ័យ​បង្ក​កំណើត ក្រពេញ​អូវែ​បញ្ចេញ​បាន​ប្រហែល​ត្រឹម ៣០០ ប៉ុណ្ណោះ ដូចនេះ កុំ​អែអង់​យូរ​វ័យ ២០ ឆ្នាំជាង វ័យ​ល្អ​បំផុត​សម្រាប់​ពពោះ។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- សុខភាពអាអូន

    បើ​ពន្យារ​ពេល​កាន់​តែ​យូរ រាងកាយ​នឹង​ចុះ​ទ្រុឌទ្រោម ប្រដាប់​បន្តពូជ​ក៏​ដូចគ្នា​ដែរ។ សម្រេច​ចិត្ត​យក​កូន​ក្នុង​វ័យ​ចំណាស់ អាអូន​អាច​ជួប​នឹង​ជួប​បញ្ហា​សុខភាព បម្រែ​បម្រួល​ហ្សែន បង្ក​ឲ្យ​​មាន​ជំងឺ​តំណពូជ ដូចជា កើតមក “មិនគ្រប់ទឹក” ជាដើម។ អ៊ីចឹង គួរ​ប្រញាប់​យក​កូន​ពេល​នៅ​ក្មេង ដើម្បី​ចៀសវាង​ផល​អាក្រក់​ទាំង​នេះ។

    ពេលដឹងថាមានផ្ទៃពោះ

    ៣- ករណី​រលូតកូន​កម្រកើតមាន

    មាន​តួលេខ​ជាច្រើន​បញ្ជាក់ថា ក្នុង​វ័យ​ជាង ២០ ឆ្នាំ អត្រា​រលូត​កូន​មាន​តែ ១០% ប៉ុណ្ណោះ គឺទាប​ជាង​គេ បើ​ធៀប​នឹង​អាយុ​ជាង ៣០ ឆ្នាំ ដែល​មាន ១២% អាយុ ៣០ ឆ្នាំប្លាយ មាន ១៨% អាយុ ៤០ ឆ្នាំជាង មាន ៣៤% ហើយ​អាយុ ៤៥ ឆ្នាំ​វិញ​គឺ​មាន​រហូត​ដល់ ៥៣% ជា​ហេតុនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​គួរ​សម្រេច​ចិត្ត​យក​កូន​ឲ្យ​បាន​លឿន។

    ៤- សុខភាពរឹងមាំមិនប្រឈមបញ្ហារោគស្ត្រី

    សម្ពាធ​ឈាម​ឡើង​ខ្ពស់ ទឹកនោម​ផ្អែម និង​រោគ​ស្ត្រី​ផ្សេង​ទៀត កម្រ​ជួប​ប្រទះ​ណាស់​សម្រាប់​ស្រីៗ​មាន​កូន​ក្នុង​វ័យខ្ទង់ ២០ ឆ្នាំ។ ផ្ទុយ​ទៅ​វិញ ពន្យារ​ពេល​កាន់​តែ​យូរ ហានិភ័យ​កាន់​តែ​ខ្ពស់ ដូចជា ទម្ងន់​កូន​ក្នុង​ផ្ទៃ​ស្រាល​ខុស​ប្រក្រតី អាច​កើត​មិន​គ្រប់​ខែ។

    អត្ថបទគួរអាន៖

    ៥- មានពេលវេលាគ្រប់គ្រាន់បីបាច់ថែរក្សាកូន

    មាន​កូន​ត្រឹមវ័យ ២០ ឆ្នាំ ឬ​លើស​តិចតួច ជា​ពេល​វេលា​ល្អ។ យើង​មាន​ពេល​គ្រប់​គ្រាន់ និង​សុខភាព​បរិបូរ​មើល​ថែទាំ​អាអូន រួម​ទាំង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ច្រើន​សម្រាប់​ចិញ្ចឹម​កូន។ លើស​ពី​នេះ មាន​ឱកាស​អាច​ក្លាយ​ជា​យាយតា​គេទាំង​វ័យ​ក្មេង មាន​កម្លាំង​សុខភាព​ល្អ​អាច​ជួយ​សម្រាល​បន្ទុក​កូន​ថែម​ទៀត​ផង។

    ក្រៅពី​​នេះ នៅ​មាន​កត្តា​ល្អ​មួយ​ចំនួន​ទៀត ដែល​គ្នា​យើង​ច្រើន​គិត ឬ​បង្អាប់​គ្នា​លេង ឬ​ឮពី​ចាស់ៗ​វិញ​ថា បើ​ការ​អាយុ​ក្មេង​បន្តិច អាច​មាន​ពេល​នៅ​មើល​ថែ​កូន​បាន​យូរ ឬ​បើ​មាន​បញ្ហា​ប្ដី​ប្រពន្ធ​បែក​បាក់​អី អាច​ចាប់ដៃ​សាង​គ្រួសារ​ថ្មី​បាន។

    ថ្វី​ត្បិត​តែ​រៀបរាប់​ពី​គុណ​ប្រយោជន៍​ច្រើន ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​ដែរ ក្រៅ​ពី​ចំណុច​ល្អ​ដូច​បាន​រៀបរាប់​ខាង​លើ ដូចជា បញ្ហាអត្តចរិត (នៅក្មេង) ឆេវឆាវជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Aug 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម