backup og meta

​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 31, 2021

    ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ

    គ្រាន់​តែ​ដឹង​មាន​ផ្ទៃ​ពោះ រំភើប​ដូច​ត្រូវ​ឆ្នោត​មួយ​លាន​ដុល្លារ ពិសេស​ប្តី​ប្រពន្ធ​តែង​ទន្ទឹង​ចង់​បាន​កូន ប៉ុន្តែ​បើ​លទ្ធផល​នោះ​ជា​ការ​ភ័ន្ត​ច្រឡំ​វិញ ក្តី​សប្បាយ​ក្លាយ​ជា​ក្ដី​ខក​ចិត្ត។ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​រឿង​នេះ​អាច​កើត​ឡើង​បាន ត្រូវ​ស្វែង​យល់​ពី​កត្តា​មួយ​ចំនួន​នាំ​ឲ្យ​យើង​ច្រឡំ​មាន​ផ្ទៃ​ពោះ។

    ១- មូល​ហេតុ​ឲ្យ​ច្រឡំ​ថាមាន​ផ្ទៃ​ពោះ

    ករណី​ច្រឡំថាមាន​ផ្ទៃ​ពោះ វា​កម្រ​កើត​មាន​ណាស់​ ហើយ​ក៏​មិន​ទាន់​ដឹង​មូលហេតុ​ពិត​ប្រាកដ​ម៉េច​រឿង​ភ័ន្ត​ច្រឡំ​នេះ​អាច​កើត​ឡើង​បាន។ ប៉ុន្តែ​គ្រូពេទ្យ និង​អ្នក​វិ​ទ្យាសាស្ត្រ ដាក់​សង្ស័យ​ទៅ​លើ​ស្ថាន​ភាព​មួយ​ចំនួន ដូចជា ការប៉ះ​ទង្គិច ឬ​អតុល្យ​ភាព​សារធាតុ​គីមី​ក្នុង​រាង​កាយ។

    ស្ថានភាព​នេះ អាច​កើត​មាន​នៅ​ពេល​យើង​ខ្លួន​ឯ​ចង់បាន​កូន​ខ្លាំងពេក ពិសេស​កើត​លើ​ប្តី​ប្រពន្ធ​​បញ្ហា​អត់​កូន រលូត​កូន បាត់បង់កូន ស្រី​ជិត​អស់​រដូវ វិបត្តិ​ផ្លូវ​ចិត្ត ​ជាដើម។ ករណី​ខ្លះ សង្កេត​ឃើញ​មាន​រោគសញ្ញា ដូចជា សុដន់​​ឡើងធំ ឈឺ​សុដន់ ឬ​ហើម​ពោះ ភ្លាមៗ​ខួរក្បាល​យើង​នឹងបញ្ជូន​សញ្ញា​ឲ្យ​យើង​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ បន្ទាប់​មក នឹង​មាន​ការ​បញ្ចេញ​អ័រម៉ូន​ពិសេសៗ ធ្វើ​ឲ្យ​មាន​រោគសញ្ញា​កាន់​តែ​ដូច​មាន​ផ្ទៃ​ពោះ​ពិតៗ​អ៊ី​ចឹង។

    ចង់បានកូន

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- មាន​រោគសញ្ញា​ភ័ន្ត​ច្រឡំ​មាន​ផ្ទៃ​ពោះ

    ស្រីៗ​អាច​គិត​ថា​មាន​ផ្ទៃ​ពោះ ដោយសារ​លេច​ឡើង​រោគសញ្ញា ដូច​ជា​កំពុង​ពពោះ​ពិតៗ ហើយ​ការ​ពិត គឺ​គ្មាន​វត្តមាន​គភ៌​ក្នុង​ផ្ទៃ​នោះ​ផ្ទៃ ខណៈ​រោគ​សញ្ញា​ទាំង​នោះ​រួមមាន ៖

    – ផ្លាស់​ប្ដូរ​វដ្ដ​រដូវ អាច​បាត់​រដូវ​ម្ដង ឬ​ច្រើន​ជាង​នេះ

    – ហើមពោះ

    – ស្បែក និង​សក់​មាន​ការ​ប្រែប្រួល ស្បែក​ទៅ​ជា​ក្រហម និង​ស្ងួត

    – ឡើង​ទម្ងន់​លឿន ទោះ​ជា​ញ៉ាំ​អាហារ​ដូច​សព្វ​ដង​ក៏ដោយ។

    – នោម​ញឹក

    – ហើម​សុដន់ ឈឺ និង​តឹង​ណែន

    – អារម្មណ៍​ដូច​គភ៌​កំពុង​មាន​ចលនា

    – ក្អួត និង​ចង្អោរ រោគ​សញ្ញា​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ព្រឹក។

    រោគ​សញ្ញា​ខាង​លើ អាច​មាន​រយៈ​ពេល​ពី ២-៣ សប្ដាហ៍ ឬរហូត​ដល់ ២-៣ ខែ អាច​មាន​ដល់ ២-៣ ឆ្នាំ​ក៏​មាន។ ករណី​កម្រ ស្រីៗ​មួយ​ចំនួន អាច​នឹង​ឈឺ​ចាប់ ដូច​ទៅ​នឹង​ពេល​សម្រាលកូន​ទៀត​ផង។

    វិធីតែ​មួយ​គត់​អាច​កំណត់​បាន បើ​យើង​ប្រទះ​ស្ថាន​ភាព​នេះ ត្រូវ​ធ្វើ​តេស្ត​ដោយ​អ្នក​ជំនាញ។ បើ​មិន​មាន​​ពពោះ​នោះ​ទេ គ្រូពេទ្យ​អាច​នឹង​ជួយ​ប្រឹក្សា​​ខាង​ផ្នែក​ផ្លូវ​ចិត្ត​ជាមួយ​យើង​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម