ឧបសគ្គការមានកូននិងការព្យាបាល

ឧបសគ្គការមានកូននិង​ការ​ព្យាបាល - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ឧបសគ្គការមានកូននិងការព្យាបាល

ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?

ជំងឺ​ទឹក​នោម​ផ្អែម​ ជា​បញ្ហា​សុខភាព​មួយ​ដែល​រាងកាយ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន។ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​កាត់បន្ថយ​អត្រា​បន្ត​ពូជ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​គូស្នេហ៍​​កំពុង​​តែ​ចង់​បាន​កូន​ដូច​គ្នា។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​ការ​ធ្លាក់​ជីវិត​របស់​ស្ត្រី​ដោយ​របៀប​ណា? ​ជាក់ស្ដែង ​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ពិបាក​មាន​កូន។ នៅ​ពេល​ជាមួយ​គ្នា ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​បន្ត​ពូជ និង​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី ឬ​ការ​បញ្ចេញ​​អូវុល​ផង​ដែរ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាក​​ទាំង​នេះ​ រួម​មាន​៖ ជំងឺ​គីស​ទឹក​ក្រពេញ​អូវុល ការ​រាំង​រដូវ ​អស់​រដូវ​មុន​វ័យ​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ជំងឺ​មហារីក​អង់ដូម៉ែត្រ (ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​មាន​វដ្ដ​រដូវ។ គន្លឹះ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​? ដើម្បី​គ្រប់គ្រង ឬ​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​ គ្នា​យើង​គួរ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដូច​តទៅ​៖ ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម គ្រប់គ្រង​ស្ត្រេស ឬ​ការ​ថប់​បារម្ភ ឈប់​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?

ស្វែងរក ឧបសគ្គការមានកូននិងការព្យាបាល

ឧបសគ្គការមានកូននិងការព្យាបាល

វិបត្តិធម្មជាតិទាំងនេះ ស្ត្រីមិនអាចមានផ្ទៃពោះតាមបំណងបាន

ការ​មិន​អាច​មាន​កូន​តាម​បំណង ​គឺ​ជា​ផល​រំខាន​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​ផល​រំខាន​ផ្សេងៗ​ទៀត ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុភមង្គល​គ្រួសារ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ពី​មូល​ហេតុ​ ៨​យ៉ាង​ នៃ​ការ​មិន​អាច​មានផ្ទៃពោះ ឬ​មិនអាចមាន​កូន​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដូច​ជា៖ ១​. វិបត្តិ​មិន​អាច​ទម្លាក់​ពង៖ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បណ្ដាល​អោយ​ស្ត្រី​មិន​អាច​ទម្លាក់​ពង​បាន ឬ​បណ្ដាល​ឲ្យ​ស្ត្រី​មាន​រដូវ​មិន​ទៀង​ទាត់ ប៉ុន្តែ​ក្នុង​ចំណោម​មូល​ហេតុ​ទាំង​នោះ​ យើង​សង្កេត​ឃើញ​ថា​ការ​មិន​មាន​តុល្យភាព​អ័រម៉ូន គឺ​ជា​កត្តា​ចម្បង​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេងៗ​ទៀត។ ២. វិបត្តិ​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់៖ ការ​មិន​អាច​មាន​កូន​ដែល​បណ្ដាល​មក​ពី​កោសិកា​បន្ត​ពូជ​ឈ្មោល​មិន​គ្រប់​គ្រាន់​ដែល​មិន​អាច​មាន​កូន ​គឺ​ប្រមាណ​ជា​ ២៥% ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងៗ​ដែល​ប៉ះពាល់​ទៅ​លើ​បុរស (កោសិកា​បន្ត​ពូជ​ឈ្មោល​ដែល​គ្មាន​កន្ទុយ​សម្រាប់​ផ្លាស់​ទី ឬ​មាន​កន្ទុយ​ខ្លី​ ដែល​បណ្ដាល​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​ផ្លាស់​ទៅ​ក្នុង​តួ​ស្បូន​ដើម្បី​បង្ក​កំណើត) ៣. វិបត្តិ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី៖ ដៃ​ស្បូន​របស់​ស្ត្រី​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​កន្សោម​ពង​ទៅ និង​តួ​ស្បូន​មាន​តួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ស៊ុត របស់​ស្ត្រី​មក​កាន់​តួ​ស្បូន​ដើម្បី​ទទួល​ការ​បង្ក​កំណើត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. កម្រាស់​ភ្នាស​ខាង​ក្នុង​ស្រទាប់​ស្បូន៖ គឺ​ជា​ការ​កើន​ឡើង​នៃ​កម្រាស់​ខាង​ក្នុង​ស្រទាប់​ស្បូន​ដែល​ដុះ​ក្រាស់​លើស​ធម្មតា ហើយ​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប៉ុន្តែ​ធ្លាក់​មិន​អស់ (តាម​ធម្មជាតិ​ស្រទាប់​ខាង​ក្នុង​សាច់​ស្បូន​មាន​ការ​លូត​លាស់​ក្រាស់​ក្នុង​ពេល​ធ្លាក់​ស៊ុត ដើម្បី​ឲ្យការកាច់សំបុក​មាន​ភាព​ងាយ​ស្រួល ក្រោយ​ពេល​បង្ក​កំណើត​ហើយ​វានឹង​រលាយ​ធ្លាក់​ចេញ​មក​ក្រៅ​ជា​ឈាម​រដូវ ប្រសិន​មិន​មាន​ការ​បង្ក​កំណើត)។ ៥.វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង៖ វិបត្តិ​មាន​ដុំ​គីស​នៅ​លើ​កន្សោម​ពង​ជា​ញឹក​ញាប់ គឺ​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​រដូវ​មិន​ទៀង​ទាត់ ក្នុង​នោះ​វា​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​លើស​ទម្ងន់ ទឹក​នោម​ផ្អែម ជំងឺ​សើស្បែក និង​មាន​ដុះ​រោម​នៅ​លើ​រាងកាយ​ជាដើម។ ចំពោះ​វិបត្តិ​មាន​ដុំ​គីស​លើ​កន្សោម​ពង ពិត​ជា​ពិបាក​សន្និដ្ឋាន​អំពី​មូល​ហេតុ​ពិត​ប្រាកដ​ណាស់។ [embed-health-tool-due-date] ៦.ស៊ុត​​មាន​សុខភាព​មិន​ល្អ៖ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​កោសិកា​បន្ត​ពូជ​របស់​ស្ត្រី មាន​សុខភាព​ខ្សោយ​ដូច​ជា កត្តា​បរិស្ថាន កត្តា​ចំណី​អាហារ​ដែល​មាន​ជាតិ​អ័រម៉ូន កត្តា​ស្ត្រេស កត្តា​ជីវភាព​រស់​នៅ និង​កត្តា​អាយុ​ជាដើម។ ៧.ជំងឺ​​សរីរាង្គ​ប្រឆាំងនឹង​កោសិកា​បន្ត​ពូជ៖ ជំងឺ​នេះបណ្ដាល​មក​ពី​សរីរាង្គ​របស់​យើង​មាន​ការ​យល់​ច្រឡំ និង​ប្រឆាំង (សម្លាប់) ជាមួយ​នឹង​កោសិកា​បន្ត​ពូជ​រស់​យើង​ខ្លួន​ឯង។ ៨.ការ​មិន​អាច​មាន​កូន​ ពិបាកសន្និដ្ឋាន៖ ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​សន្និដ្ឋាន […]


ឧបសគ្គការមានកូននិងការព្យាបាល

នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ​ តែ​គ្មាន​កូន (វីដេអូ)

អត្ថបទ​មុន “Hello គ្រូ​ពេទ្យ” បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ចុះ​បើ​ខាង​ប្រុស​អត់​អី ប៉ុន្តែ​មូលហេតុ​អត់កូន ​បណ្តាល​មក​ពី​ខាង​ស្រី​វិញ តើ​វា​បង្ក​ឡើង​ដោយ​កត្តា​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ចម្លើយ​សម្រាប់​ស្រីៗ​​យើង ដែល​រៀប​ការ​រាប់​ឆ្នាំ​នៅ​តែ​គ្មាន​កូន។ អត្ថបទពាក់ព័ន្ធ: មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ) ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា បាត់រដូវ ហេតុអីតេស្តទឹកនោមអត់ឃើញមានកូន? តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ឧបសគ្គការមានកូននិងការព្យាបាល

មូលហេតុ​ប្រុសៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន (វីដេអូ)

ការយូរឆ្នាំហើយ នៅមិន​ទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​កត្តា​ ៣ យ៉ាង ធ្វើ​ឲ្យ​ប្រុសៗ​ ទោះ​ប្រឹង​យ៉ាង​ណា​នៅ​តែ​គ្មាន​កូន។បញ្ហា​ធ្វើ​ឲ្យ​ប្រុសៗ​មិន​អាច​មាន​កូន​បាន គឺ​ជា​បញ្ហា​កើត​លើ​ពង​ស្វាស រួម​មាន Varicocele (រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស) ឬ​ពង​ស្វាស​មិន​ធ្លាក់ (ពង​ទក) ជាដើម។ ករណី​រីក​សរសៃ​វ៉ែន​ក្នុង​ពង​ស្វាស អាច​ធ្វើ​ឲ្យ​គុណ​ភាព​មេជីវិត​ឈ្មោល​ធ្លាក់​ចុះ ខណៈ​បញ្ហា​ពង​ទក​វិញ អាច​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​អត់​មាន​កូន​ដូច​គ្នា។   អត្ថបទពាក់ព័ន្ធ: ត្រៀមប៉ុន្មានរឿងនេះបានមុន ទើបផែនការយកកូនមិនជួបបញ្ហា នេះអាច​មូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច? បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី? នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន បញ្ហាមានកូនតែមួយគ្រាប់ លែងមានទៀត អាចមកពីហេតុផលទាំងនេះ! ស្រីៗអារអត់​មាន​កូន អាច​ចំណាំ​បាន​តាម​សញ្ញា​ទាំង​នេះ ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន? ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ […]


ឧបសគ្គការមានកូននិងការព្យាបាល

បើអ្នកមិនអាចមានកូនទី២ អាចមកពីហេតុផលទាំងនេះ!

ប្តី​ប្រពន្ធ​ជា​ច្រើន ក្រោយ​​ចាប់​ដៃ​គ្នា​សាង​គ្រួសារ សម្រេច​ចិត្ត​យក​កូន​ម្នាក់​ពីរនឹងគេ ប៉ុន្តែ​បន្ទាប់​ពី​​មាន​កូន​ម្នាក់ហើយ ​ក្តី​ប្រាថ្នា​ចង់​បាន​កូន​ទី ២ បែរ​ជា​មិន​អាច​សម្រេច​បាន ទាំង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់ ទោះ​ពិនិត្យ​សុខភាព​ឃើញ​ប្រក្រតី ក៏​នៅតែ​មិន​អាច​មាន​កូន​ទៀត។ បញ្ហា​រឿង​គ្មាន​កូន​លើក​ទី ២ អាច​មាន​ច្រើន ខណៈបញ្ហា​មួយ​ចំនួន​អាច​ទាក់ទង​នឹង​អ្វី “Hello គ្រូពេទ្យ” លើក​ឡើង​ខាង​ក្រោម​នេះ។ ១- មក​ពី​ប្រព័ន្ធ​បន្ត​ពូជ ជា​ទូទៅ​ បញ្ហា​​គ្មាន​កូន​ អាច​បណ្ដាល​មក​ពី​កត្តាអាយុ ​ជា​ពិសេស​ចាប់​ពី​អាយុ ​៣៥​ ឆ្នាំ​ឡើង​ទៅ។ ម៉្យាង​ទៀត អាច​មាន​បញ្ហា​ដទៃ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​បន្ត​ពូជ​កើត​ឡើងមុន ​ឬ​ក្រោយ​អំឡុង​ពេល​យើង​ព​ពោះ និង​វិវត្ត​អាក្រក់​ទៅៗ។ អ្វី​ដែល​សំខាន់​ ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា ​រាំង​ស្ទះ​ដល់​គោល​ដៅ​យក​កូន​ទី ២ របស់​យើង ​រួមមាន​ វិបត្តិ​ការ​បង្កើត​អូវុល​ខូចខាត​ ស្បូន ​ឬ​ដៃ​ស្បូនមាន​បញ្ហា ​ជំងឺ​រលាក​អាង​ត្រគាក (PID)​ ការ​រាំង​ស្ទះ​ដោយ​សារ​ដុំ​កោសិកា​សរសៃ​ជា​ដើម។ លើស​ពី​នេះ​ លទ្ធភាព​​អាច​មាន​ការ​រលូត​កូន​កើន​ឡើង​ ទៅ​តាម​អាយុ​ និងបញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ​មក​ពី​ដៃ​គូ អាយុ​ ៣៥​ឆ្នាំ ​ត្រូវ​ចាត់​ទុក​ជា​អាយុ​ មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការ​បង្ក​កំណើត ​ទាំងប្រុសៗ ទាំង​ស្រីៗ។ ​បើ​ដៃ​គូ​​មាន​អាយុ​ចាប់​ពី​ ៣៥​ឆ្នាំ​ ឬ​ច្រើន​ជាង ​នេះ​កម្រិត​អ័រម៉ូន​ […]


ឧបសគ្គការមានកូននិងការព្យាបាល

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

ប្ដីប្រពន្ធខ្លះ ការយូរហើយ នៅតែអត់កូន។ បើអត់កូន ក្រោយព្យាយាមពី ៦ ខែទៅ ១ ឆ្នាំរួចហើយ មានន័យថា យើងអាច​មាន​បញ្ហាសុខភាព​មិន​អាច​មានកូនបាន។ បញ្ហានេះ អាចមកពីខាងប្ដី ឬប្រពន្ធ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ចម្បង​ឲ្យ​​យើង​បាន​ដឹង។ ១- បញ្ហាសុខភាពប្រពន្ធ (អារលើស្ត្រី) មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន​ គឺ​ទាក់ទង​ចលនាបញ្ចេញ​មេ​ជីវិត ព្រោះ​​ជាធម្មតា ​រៀង​រាល់​ខែ​ ស្រីៗ​តែង​មាន​ការ​ខ្ជាក់​មេ​ជីវិត​ពីក្រពេញ​អូវែ ពុំ​នោះ​ទេ​ការ​បង្ក​កំណើត​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដែរ។ កត្តា​ផ្សេងៗ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​ខូច​ខាត​ដៃស្បូន ឬ​មាត់​ស្បូន ក៏​អាច​ប៉ះ​ពាល់​ការ​បង្ក​កំណើត​ដូច​គ្នា ខណៈ​មូល​ហេតុ​ដទៃ​ទៀត​​ឧស្សាហ៍​កើត​មាន ​ដូចជា៖ – ស្ត្រេស – ជំងឺដុំស្បូន – មានជំងឺក្រពេញទីរ៉ូអ៊ីត – ធាត់ ឬ​លើសទម្ងន់ – ជំងឺរលាកអាងត្រគាក – ផឹកស្រា ឬ​ប្រើថ្នាំញៀន – ជំងឺដុះសាច់លៀនចេញក្នុងស្បូន – មានដុំសាច់ ឬ​ដុំគីសក្រពេញអូវែ – ជំងឺកោសិកាភ្នាសស្បូនដុះខុសកន្លែង វិបត្តិក្រពេញអូវែ ច្រើន​ប្រទះ​ឃើញ​លើស្រីៗអាយុក្រោយ ៤០ ឆ្នាំ – ជំងឺដុំគីសទឹកច្រើនកន្លែងនៅលើក្រពេញអូវែ បណ្ដាល​មក​ពី​អ័រម៉ូន​គ្មាន​តុល្យភាព។ ស្រីៗ​អត់​កូន ក៏​អាច​ដោយ​សារ​មាន​ជំងឺ​ខ្លះ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​មក​ពី​ការ​បង្ករោគ​ផ្សេងៗ ហើយ​វិបត្តិ​ក្រៅ​ពី​រោគស្ត្រី មាន​ ដូចជា ការ​ប្រើ​ថ្នាំ ការព្យាបាល​ដោយ​គីមី កត្តាអាយុ និង​ជំងឺ​ទឹកនោមផ្អែម សុទ្ធសឹង​ជាកត្តា​នាំ​ឲ្យ​ស្រីៗ​មិន​អាច​បង្ក​កំណើត​បាន។ ២- បញ្ហាសុខភាពប្តី (អារលើបុរស) ដឹង​ស្រាប់​ហើយ ករណី​ប្ដីប្រពន្ធអត់​កូន […]


ឧបសគ្គការមានកូននិងការព្យាបាល

អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។ ១- បាត់បង់ឱកាសការងារ ជោគជ័យ​ក្នុង​ការងារ ជា​ក្ដី​សុបិន​ធំ​បំផុត​មួយ​ក្នុង​ជីវិត​យុវវ័យ។ ស្រប​ពេល​គ្នា​យើង​កំពុង​ព្យាយាមប្រឹង​ប្រែង​សម្រេច​ក្តី​សុបិន​មួយ​នេះ ស្រាប់​តែ​មាន​អូនៗ​ជា​ហេតុនាំ​ឲ្យ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ ហើយ​ទម្រាំ​តែ​មាតុភាព​កន្លង​ផុត ត្រលប់​ចូល​ធ្វើ​ការងារ​វិញ អ្វីៗ​អាច​ហួស​ពេល​បាត់​ទៅ​ហើយ។ ២- លុយកាក់មិនសូវមាន មានអូនៗ​ដូច​ត្រូវ​បង់​ពន្ធ​មួយ​ជីវិត ម៉ាក់ៗ​ត្រូវ​​លះបង់​គ្រប់​បែប​យ៉ាង ហើយ​ការ​ត្រលប់​ទៅ​ធ្វើ​​ការងារ​វិញ ក៏​មិនងាយ​បាន​ផ្លែ​ផ្កា​ជា​ដុំកំភួន​អ្វី​ដែរ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មិន​ទាន់​មាន​អូនៗ។ មានអូនៗ​ពេល​ចាស់​បន្តិច មិន​ត្រឹម​តែ​មាន​ពេល​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការងារ​ក៏​មាន​ភាព​នឹងន ហើយ​មាន​លុយ​គ្រប់គ្រាន់​រៀបចំ​ផែនការ​គ្រួសារ​ទៀត​ផង។ ៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ ប្ដីប្រពន្ធ​ថ្មីថ្មោង មិនសូវ​មាន​បទ​ពិសោធ​មើល​ថែទាំ​ចិញ្ចឹម​បីបាច់​បេប៊ី​នោះ​​ឡើយ អាច​គិតថា​វាជា​រឿង​ពិបាក។ ម៉ាក់ៗ​មួយ​ចំនួន​អាច​នឹង​មានអារម្មណ៍​ស្ត្រេស បាក់​ទឹកចិត្ត​ក៏​មាន ចំណែក ប៉ាៗ​វិញ​ក៏​អាច​មាន​អារម្មណ៍​ដូច​មិនត្រូវ​បាន​យកចិត្ត​ទុក​ដាក់ ដូចពេល​ទើប​រៀបការថ្មីៗ​ផង​ដែរ។ មួយ​វិញ​ទៀត ពេលខ្លះ​ដោយ​ហេតុថា​វ័យ​នៅ​ក្មេង​ពេក ភាព​អំណត់​អត់ធន់​នៅ​មាន​កម្រិត ហើយ​ចំណូលចិត្ដ​ដូចជា​ការ​ដើរលេង​កម្សាន្ត មើលកុន ដើរផ្សារ​ជាមួយ​ដៃគូ មិន​ទាន់​លះបង់​បាននៅ​ឡើយ។ ហេតុនេះ​អាច​បណ្ដាល​ឲ្យមាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​គ្នា តែ​យ៉ាងណា​នៅតែ​មាន​គូស្វាមី​ភរិយាខ្លះ​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន​យ៉ាង​ល្អ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស