backup og meta

ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

    ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

    ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល លើសឈាម ​ទឹក​នោម​ផ្អែម ​សុទ្ធ​តែ​ជា​​បញ្ហា​សុខ​ភាព​ធំ​ជាង​គេ​ដែល​អាច​កើត​លើ​សុខភាព​ស្ត្រី​អំឡុង​ព​ពោះ​បាន។ តើ​បញ្ហា​ទាំង​នេះ អាច​ជះឥទ្ធិពល​ដល់​ម្ដាយ​ដែល​កំពុង​ពពោះ​អី​ខ្លះ? គួរ​ទប់ស្កាត់ ឬ​ដោះស្រាយ​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ’ នឹង​លម្អិត​ខាង​ក្រោម៖

    ១- ការមានផ្ទៃពោះ និងជំងឺដាច់សរសៃឈាមខួរក្បាល

    ការ​ព្យាករ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ស្ត្រី ១០ ម៉ឺន​នាក់​ដែល​បាន​សម្រាល​កូន ​មាន ២ ទៅ ៧០ នាក់​ មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ការ​ព្យាករ​នេះ​មើល​ទៅ​ដូច​ជា​តិច​តួច​ក៏​ពិត​មែន តែ​អាច​មាន ១០% នៃ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ មិន​មែន​គ្រប់​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​លើ​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ​នោះ​ទេ​ មាន ១០% នៃ​ជំងឺ​នេះ កើត​ឡើង​មុន​ពេល​សម្រាល​កូន ឯ ៤០% ទៀត​កើត​ឡើង​ក្នុង​អំឡុង​ពេល​សម្រាល ​ហើយ ៥០% ផ្សេង​ទៀត​កើត​ក្នុង​អំឡុង​​រយៈ​ពេល ៦ សប្ដាហ៍​​បន្ទាប់​ពី​សម្រាល​កូន។

    ឈឺចាប់ពេលពពោះ

    ២- រោគសញ្ញាគួរសង្កេត

    រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន៖

    – ការ​ធ្លាក់មុខ (វៀចមុខ)

    – ដៃ​ខ្សោយ​គ្មាន​កម្លាំង

    – ពិបាក​និយាយ។

    ក្រៅ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​លើ​ស្ថាន​ភាព​សុខ​ភាព​ដទៃ​ទៀត​ ​ពេល​មាន​ផ្ទៃ​ពោះ ដូចជា ការ​ធ្លាក់​មុខ​អាច​ជា​សញ្ញា​នៃ​ជំងឺ Bell’s palsy ឬ​ការ​រលាក​សរសៃ​ប្រសាទ​លើ​ផ្ទៃ​មុខ។ ​ឯ​ការ​មាន​អារម្មណ៍​ថា​ស្ពឹក ឬ​ខ្សោយ​នៅ​ផ្នែក​ខាង​ក្នុង​នៃ​ដៃ អាច​បណ្ដាល​មក​ពី​ជំងឺ Carpal tunnel syndrome ដែល​អាច​កើត​មាន​ច្រើន​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

    ជួន​កាល​ ក្រៅ​ពី​រោគ​សញ្ញា​ទាំង​នោះ រោគ​សញ្ញា​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​មាន ឈឺ​ក្បាលធ្ងន់ធ្ងរ ប្រកាច់ និង​ខ្សោយ​រាង​កាយ (ម្ខាង ឬ​ផ្នែក​ណា​មួយ)។ ពេលយើង​សម្គាល់​ឃើញ​ថា ​ខ្លួនយើង​មាន​សញ្ញា​ទាំង​នេះ​ ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ជា​បន្ទាន់។

    អត្ថបទពាក់ព័ន្ធ៖ ៨ចំណុច​សំខាន់ៗ ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះគួរ​ដឹង កុំ​ចេះ​តែ​ធ្វើ​តគ្នា

    ៣- មូលហេតុ​ដាច់​សរសៃ​ឈាម​ខួរក្បាល​​អំឡុងពេល​ពពោះ

    មាន​កត្តា​ហានិភ័យ​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ​អាច​បណ្ដាល​មក​ពី​ម្ដាយ​មាន​អាយុ​ច្រើន ​ធាត់ ឈឺ​ក្បាល​ប្រកាំង ជក់​បារី និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ដូច​ជា​ ជំងឺ​បេះ​ដូង​ជា​ដើម។ ក្រៅ​ពី​កត្តា​ហានិភ័យ​ទូ​ទៅ នៅ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​អំឡុង​ពេល​ព​ពោះ ឡើង​សម្ពាធ​ឈាម​ខ្ពស់ ការ​ហូរ​ឈាម​ច្រើន​ក្រោយ​ពេល​សម្រាល​កូន។ លើស​ឈាម​ ​ជា​មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដែល​កើតមាន ១/៣ លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

    ៤- កាត់​បន្ថយ​គ្រោះថ្នាក់

    ​ករណី​បើ​មាន​ហានិភ័យ​​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អំឡុង​ពេល​ពពោះ យើង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ ដូច​ជា​ ប្រើ​ថ្នាំ​ដើម្បី​គ្រប់​គ្រង​សម្ពាធ​ឈាម ឬ​កាត់​បន្ថយ​ការ​កក​ឈាម។

    ពេល​រោគ​សញ្ញា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាលមាន​ការ​វិវត្ត ​ត្រូវ​រាយ​ការ​ទៅ​កាន់​​គ្រូពេទ្យ​ភ្លាម។ បន្ទាប់​ពី​សម្រាល​កូន​រួច​ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាន​ភាព​សុខ​ភាព​របស់​ម្ដាយ​​ឲ្យ​បាន​ច្រើន ពី​ព្រោះ​ម្ដាយ​ថ្មី​តែង​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​កូន ហើយ​ភ្លេច​ខ្លួន​ឯង។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម