backup og meta

ឈឺចង្កេះពេលពពោះ ​អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព មិនមែនធម្មតាៗទេ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ May 01, 2019

    ឈឺចង្កេះពេលពពោះ ​អាច​ពាក់ព័ន្ធ​បញ្ហា​សុខភាព មិនមែនធម្មតាៗទេ

    រឿង​ឈឺ​ចង្កេះ​ពេល​កំពុង​ពពោះ វា​ជាករណី​ធម្មតា​សម្រាប់​ស្រីៗ ខណៈគ្នា​យើង​ខ្លះឈឺ​ចង្កេះ​​នៅ​ត្រីមាស​ទី១ ដោយ​សារ​ឡើង​ទម្ងន់ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច ពេល​ខ្លះ​ឈឺ​ចង្កេះ​ពេល​ពពោះ ក៏​អាច​ដោយ​សារ​បញ្ហា​សុខភាព ​ដូចជា ក្រួស​តម្រង​នោម ឬ​បញ្ហា​នៅ​នឹង​សន្លាក់​ឆ្អឹង​ត្រគាក​ (symphysis pubis dysfunction)។ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ពី​មូល​ហេតុ រោគ​សញ្ញា ក៏ដូច​ជា​ដំណោះ​ស្រាយ​ឲ្យ​យើង​បាន​ដឹង។

    ១- រោគ​សញ្ញា​សំខាន់ៗ​បញ្ហា​ឈឺ​ចង្កេះ​ ពេល​កំពុង​ពពោះ

    ស្រីៗអាច​ឈឺ​ចុក​ចាប់​នៅ​ច្រើន​កន្លែង ​ដូច​ជា ថ្ងាស​ខាង​មុខ ចង្កេះ ដើម​ភ្លៅ និង​តំបន់​ប្រដាប់​ភេទ​ ហើយ​ពេល​ខ្លះ​អាចឮ​សំឡេង​ប្រឹសៗកកិត​គ្នា​គ្រីក​គ្រូក​ទៀត​ផង។ អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ ឡើង​ជណ្តើរ ឬ​សូម្បី​តែ​កម្រើក​ជើង​ឡើង​ឡាន​ក៏​ពិបាក​ដែរ។

    ២- មូលហេតុ​ឈឺ​ចង្កេះ​ ពេល​កំពុង​ពពោះ

    មាន​មូល​ហេតុ​ច្រើន ធ្វើ​ឲ្យ​យើង​ឈឺ​ចុក​ចាប់​ចង្កេះ​ពេល​ពពោះ ខណៈ​មូល​ហេតុ​ចម្បង គឺ​ការ​លូត​លាស់​ស្បូន ព្រោះ​ដើម្បី​គភ៌​ក្នុង​ផ្ទៃ​អាច​លូត​លាស់​បាន ស្បូន​ត្រូវ​រីក​ធំ ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេង​ទៀត​ទៅ​ខាងៗ ដោយ​ករណី​នេះ ច្រើន​មាន​នៅ​លើ​ស្រីៗ​គ្នា​យើង​ទើប​ពពោះ​លើក​ដំបូង។

    មូល​ហេតុ​មួយ​ទៀត គឺ​ដោយ​សារ​គីស​ក្នុង​ក្រពេញ​អូវែ (ដុំ​ទឹក)។ គីស​នេះ​មិន​មែន​ជា​ដុំ​មហារីក ហើយ​ក៏​មិន​មាន​គ្រោះ​ថ្នាក់​ដែរ តែ​វា​នឹង​រីក​ធំ​ពេល​យើង​ពពោះ ស្រប​ពេល​ស្បូន​រីក​ធំ​ ហើយ​សង្កត់​លើ​ក្រពេញ​អូវែ ​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ជាប់។

    ចុក​ចាប់​ចង្កេះ​អំឡុង​ត្រី​មាស​ទី ២ អាច​មក​ពី​សរសៃ​ពួរ​ស្បូន ​អាច​នឹង​ឈឺ​ពេល​ដើរ ក្រោក​ឈរ​ជាដើម ហើយ​ពេល​កូន​លូត​លាស់​ធំ ក៏​ឈឺ​ដែរ ដោយ​សារ​ទម្ងន់​កូន​ក្នុង​ផ្ទៃ​សង្កត់​លើ​សរសៃ​ប្រសាទ​ដែល​រត់​ពី​ទ្វារ​មាស​ទៅ​ជើង។

    ស្រីៗ​ខ្លះ ឈឺ​ពោះ​ដោយ​សារការ​កន្ត្រាក់ Braxton Hicks ដោយ​សារ​បាត់​បង់​ជាតិ​ទឹក​ក្នុង​ខ្លួន​ចាប់​ពី​សប្តាហ៍​ទី២០ ព្រោះ​អាង​ត្រគាក​រីក​ធំ​ត្រៀម​ឲ្យ​គភ៌​ឆ្លង​កាត់ ក៏​អាច​មក​ពី​ការ​ទល់​លាមក ឬ​រលាក​ផ្លូវ​ទឹក​នោម។

    មូល​ហេតុ​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត​ មាន​ដូច​ជា កូន​ក្រៅ​ស្បូន រលូតកូន កូន​កើត​មុន​ពេល មាន​ដុំ​សាច់​ក្នុង​ស្បូន រហែក​ស្បូន ឬ​រលាក​ខ្នែង​ពោះ​វៀន។

    អត្ថបទពាក់ព័ន្ធ៖

  • ម៉េច​បាន​ស្រីៗ​ពពោះ​ឧស្សាហ៍​ទល់​លាមក មាន​វិធី​អី​​ជួយ​​បាន?
  • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស៊ឹម
  • ៣- វិធី​ដោះ​ស្រាយ​ឈឺ​ចង្កេះ​ពេល​កំពុង​ពពោះ​

    វិធី​ព្យាបាល​អាការៈ​នេះ មាន​ដូច​ជា ម៉ាស្សា​ដោយ​អ្នក​ជំនាញ ហាត់​ប្រាណ​ក្នុង​ទឹក ហាត់​ប្រាណ​សម្រាប់​ជាលិកា​ទន់ និង​ហាត់​ប្រាណ​លើ​ជំហរ​ខ្លួន​ជា​ដើម។

    ក្រៅ​ពី​នេះ​ទៀត គ្នា​យើង​គួរ​សម្រាក​ឲ្យ​បាន​ច្រើន ងូត​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ស្អំ​ទឹក​កក​ត្រង់​ថ្ងាស​ខាង​ក្រោម​តាម​ក្រោយ។ យើង​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ច្រើន​ពេក​ក្នុង​ពេល​ពពោះ ដូចជា លើក​របស់​ធ្ងន់​ឡើង​ជណ្តើរ អង្គុយ​ចោង​ហោង ក្រោក​ងើប​លឿនៗ​ជា​ដើម។ គួរ​អង្គុយ​ឲ្យ​ស្រួល មុន​នឹង​ធ្វើ​អ្វី​មួយ​នាំ​ឲ្យ​ឈឺ​ចង្កេះ។ គួរ​ជ្រើស​រើស​ស្បែក​ជើង​រាបស្មើ ឬ​កែង​ទាប ខណៈ​សម្លៀក​បំពាក់​មួយ​ចំនួន ក៏​ជួយ​បន្ធូរ​សម្ពាធ​នៅ​នឹង​ចង្កេះ​បាន​ផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Duk Panharat · កែ May 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម