backup og meta

បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​

    អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​យើង​ថ្នម​ទាំង​ខ្លួន​ប្រាណ តម​ទាំង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព​ម្តាយ ពិសេស​​កូន​ក្នុង​ពោះ។ តាមក្បួន​ពេទ្យ​បាន​ហាម​ប្រាណ​ម៉ាក់ៗ​ដែល​​មាន​​ផ្ទៃ​ពោះ​មិន​ឲ្យញ៉ាំ និង​ធ្វើ​រឿងមួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១- ហាមញ៉ាំប្រៃ

    មនុស្ស​ធម្មតា​ញ៉ាំ​ប្រៃ​​មិន​​ល្អ​ទៅ​ហើយ ឯ​ស្រីៗ​មាន​ផ្ទៃពោះ​រឹត​តែ​គ្រោះថ្នាក់​ខ្លាំង។ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ញ៉ាំ​ប្រៃ​ទៀត​នោះ អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ប្រកាច់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។

    ២- ហាមញ៉ាំសាច់ច្រើន

    សាច់​សម្បូរ​ប្រូតេអ៊ីន​មែន តែ​ស្រីៗ​ពពោះ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក​ទេ ពិសេស​ពពួក​សាច់​ឆៅ ឬ​ឆ្អិន​មិន​ល្អ សាច់​កំប៉ុង​ជា​ដើម ព្រោះ​ងាយ​ឆ្លង​ពពួក​បាក់​តេរី ឬ​ប៉ារ៉ាស៊ីត។ ម្យ៉ាង​ទៀត​ការ​ញ៉ាំ​សាច់​ច្រើន​ពេកធ្វើ​ឲ្យ​លើស​ជាតិ​ប្រូតេអ៊ីន​ទៅ​ជា​ហើម​ជើង។

    ៣- ហាមញ៉ាំថ្នាំដោយគ្មានវេជ្ជបញ្ជា

    មាន​តែ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​បំបាត់​អាការៈ​ផ្តាសាយ​ប៉ុណ្ណោះ​ដែល​ស្រីៗ​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​ក្រៅ​ពី​នោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន ទើប​អាច​ប្រើ​បាន មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។

    ៤- ហាមជក់បារី

    ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារីមិនត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការបឺតស្រូបផ្សែង​បារីតាមរយៈទងសុក ដូចជាដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាចធ្វើឲ្យកូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។

    អត្ថបទពាក់ព័ន្ធ៖ កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី?

    ពពោះ

    ៥- ហាមផឹកស្រា

    គ្រូពេទ្យ​ហាម​ស្រីៗ​មាន​ផ្ទៃពោះ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​ក្នុង​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់ និង​ខួរក្បាល​កូន​ក្នុង​ពោះ។

    ៥- ហាមផឹកកាហ្វ

    ជាតិ​កាហ្វេអ៊ីន​ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ពោះ​ដែរ ដូច្នេះ​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ឬ​បើ​ញៀន​អត់​មិន​បាន យើង​ត្រូវ​កាត់បន្ថយ​ឲ្យនៅ​ចំនួនតិច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម