backup og meta

ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត

    មិន​ថា​ការ​ប្រើ​ថ្នាំ​ពេល​ពពោះៗ ឬ​បំបៅ​ដោះ​កូន​ទេ សុទ្ធ​តែ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន​យើង។ បើ​និយាយ​ការ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាសអំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ មាន​ផល​ប៉ះពាល់ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​យើង​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត។

    ផលប៉ះពាល់នៃការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាពេលពពោះ៖

    – បញ្ឈប់​ការ​លូតលាស់​កោសិកា​កូន

    – រលូត​កូន

    – កូន​ស្លាប់​ក្នុង​ពោះ

    – កូន​កើត​មុន​ខែ

    – កូន​កើត​មក​ខុស​ប្រក្រតី

    – កូន​កើត​មិន​គ្រប់​លក្ខណៈ

    – កូន​កើត​មក​មិន​គ្រប់​គីឡូ

    – កូន​មាន​បញ្ហា​ដង្ហើម

    – កូនកើតមកខ្សោយបញ្ញា។

    អត្ថបទពាក់ព័ន្ធ៖ ​កំពុង​​ពពោះ កុំ​ប្រើ​ប៉ារ៉ា​ច្រើន​ពេក ប្រយ័ត្នប៉ះពាល់កូន

    ​ពពោះ

    លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​បន្ត​ទៀត​ថា ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើថ្នាំ​អ្វី​មួយ​​ពិ​តជា​សំខាន់​ណាស់ ព្រោះ​មុន​នឹង​​ឲ្យថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើលពីស្ថានភាព​សុខភាព​ម្តាយ និងកូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើកម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។

    ចំពោះ​ថ្នាំ​ដែល​​ផ្តល់​​អត្ថប្រយោជន៍​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ និង​ជួយ​ដល់​ការ​លូតលាស់​កូន​នោះ រួមមាន​ពពួក​ថ្នាំ​វីតាមីន ថ្នាំ​ជាតិ​ដែក អាស៊ីដហ្វូរិច កាល់ស្យូម ជាដើម។ តែទោះយ៉ាង​ណា​ការ​លេប​ថ្នាំ​ទាំង​នោះក៏​ត្រូវ​តែ​មាន​វេជ្ជបញ្ជា​ពី​ពេទ្យ​ដែរ ដើម្បី​ឲ្យត្រូវ​នឹង​កម្រិត​ប្រើប្រាស់ ការប្រើថ្នាំវីតាមីន​តិច ឬ​ច្រើន​ពេក​ក៏​ប៉ះពាល់​ដល់​សុខភាព​ដែរ។ លោក​វេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់។

    អត្ថបទពាក់ព័ន្ធ៖ នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម